WWF ជំរុញ​ឱ្យ​រដ្ឋាភិបាល បង្កើន​ការ​នាំ​ចេញ​ផលិត​ផល«ផ្តៅ»

នាយកអង្គការ WWF ប្រចាំនៅកម្ពុជា លោក ឈិត សំអាត បានលើកឡើងថា ទិន្ទផលដែលបានមកពីរុក្ខជាតិ«ផ្តៅ»​គឺជាអនុផលព្រៃឈើមួយធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលអាចជួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជា​ពិសេសប្រជាជនដែលរស់នៅតំបន់ជនបទ ដូច្នេះរដ្ឋាភិបាល មានតួនាទីសំខាន់ណាស់​ក្នុងសម្រួលដល់ការនាំចេញ ផលិតផលនេះ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៦ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 26, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាយកអង្គការ WWF ប្រចាំនៅកម្ពុជា លោក ឈិត សំអាត បានលើកឡើងថា ទិន្ទផលដែលបានមកពីរុក្ខជាតិ«ផ្តៅ»​គឺជាអនុផលព្រៃឈើមួយធំបំផុតនៅក្នុងប្រទេសកម្ពុជា ដែលអាចជួយដល់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ជា​ពិសេសប្រជាជនដែលរស់នៅតំបន់ជនបទ ដូច្នេះរដ្ឋាភិបាល មានតួនាទីសំខាន់ណាស់​ក្នុងសម្រួលដល់ការនាំចេញ ផលិតផលនេះ។


ផលិតផលធ្វើអំពី«ផ្ដៅ» ដាក់តាំងបង្ហាញ។ (រូបថត MONOROOM.info/ S. Tith)

ផលិតផលកែឆ្នៃ - ថ្លែងនាឱកាសបើកកម្មវិធីស្តីពី «ការបង្ហាញសមិទ្ធិផល គម្រោងដំណាក់ទី៣នៃការពង្រឹងទីផ្សារ និងឧស្សហកម្មផ្តៅប្រកបដោយនិរន្តរភាព នៅប្រទេសកម្ពុជា និងនៅតំបន់មេគង្គ» ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤នេះ លោកឈិត សំអាតនាយកអង្គការWWFប្រចាំនៅកម្ពុជា បានឱ្យដឹងថា ផ្តៅជាអនុផលព្រៃឈើមួយ ដែលមានតម្លៃ​សេដ្ឋកិច្ច​ខ្ពស់បំផុតក្នុងចំណោម អនុផលព្រៃឈើផ្សេងៗទៀត ដោយសារការប្រមូលផលនៅក្នុងប្រទេស និងមាន​សក្តានុពលក្នុងការនាំចេញចេញ ទៅកាន់ទីផ្សារអន្តរជាតិ និងចូលរួមចំណែកលើកកម្ពស់ប្រាក់ចំណូលជាតិ ជា​ពិសេសមានតួនាទីសំខាន់ដល់សេដ្ឋកិច្ចនៅជនបទ ក៏ជាកាត់បន្ថយភាពក្រីក្រ។

លោកបន្តថា ឧស្សាហកម្ម ផ្តៅក្នុងប្រទេសកម្ពុជា ផ្តល់ចំណូលប្រមាណជា ១,៥ លានដុល្លារ ក្នុងមួយឆ្នាំ ហើយបម្រើ​ប្រយោជន៍ ដល់ប្រជាជន ក្នុងមួយគ្រួសារ ប្រហែល ៨៦ ដុល្លារ ក្នុង១ខែ។ ចំណែកពាណិជ្ជកម្មផ្តៅ នៅលើពិភពលោក មានតម្លៃប្រមាណជា ៤ពាន់លានដុល្លារ ក្នុងមួយឆ្នាំៗ ដោយមានមនុស្សជាង ៧០០ លាននាក់ កំពុងពាក់ព័ន្ធ​នឹងមុខ​របររបស់ពួកគេ ដែលរួមមានការធ្វើពាណិជ្ជកម្ម ផលិត និងដកហូត។

ក្រៅពីជួយដល់សេដ្ឋកិច្ចនៃប្រជាជនកម្ពុជា ការនាំចេញផ្តៅ ការផលិតផ្តៅ ដែលជាឧស្សហកម្មបៃតងគ្មានផ្សែងនេះ មានសារសំខាន់ណាស់ និងអាចចូលរួមចំណែកយ៉ាងសំខាន់ផងដែរ ទៅដល់នយោបាយអភិវឌ្ឍន៍បៃតង​របស់​រាជ​រដ្ឋាភិបាល។

ដោយសារតែអនុផលព្រៃឈើមួយនេះបានផ្តល់ផលប្តយោជន៍យ៉ាងច្រើដល់សេដ្ឋកិច្ច ទើបអង្គការ WWF ប្រចាំនៅ​កម្ពុជា ស្នើឱ្យរដ្ឋាភិបាលជួយបន្ថែមទៀត ទាំងផ្នែកបច្ចេកទេស រៀបចំគោលនយោបាយ ដើម្បីបង្កើនភាពងាយ​ស្រួល​ក្នុងការនាំចេញ និងទាមទារឱ្យមានការគាំទ្រយ៉ាងពេញទំហឹងពីរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងដែលពាក់ព័ន្ធ ដើម្បី​លើកទឹកដល់សហគមន៍ក្នុងការផលិតផ្តៅនេះ។

លោកឈិត សំអាត បញ្ជាក់បន្ថែមថា៖ «ទន្ទឹមនឹងការរីចម្រើននេះ ធនធានផ្តៅនៅតែប្រឈមនឹងហានិភ័យខ្ពស់ នៃ​ការកេងប្រវ័ញ្ច ដោយសារតែការកាប់ឈើខុសច្បាប់ និងការបំម្លែងដីព្រៃ។ អង្គការ WWF បានអំពាវនាវជាបន្ទាន់ដម្បី​បញ្ឈប់​ការកាបបំផ្លាញព្រៃឈើ ដែលកំពុងនឹងបំផ្លាញធម្មជាតិសម្រាប់ការអភិវឌ្ឍន៍នាពេលអនាគត។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...