ចាប់​បាន​ភ្លុក​ដំរី​ខុស​ច្បាប់ ជាង​៤​តោន នៅ​ថៃ

អាជ្ញាធរថៃ ទើបនឹងរឹបអូស បានភ្លុកដំរីខុសច្បាប់ ជាង៤តោន ដែលត្រូវបានលាក់បន្លំ នៅក្នុងស្បោងសណ្ដែក មក​ពី​ប្រទេស​កុងហ្គោ (ភាគកណ្ដាល នៃទ្វីបអាហ្វ្រិក)។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២០ មេសា ២០១៤
  • កែប្រែចុងក្រោយ: April 20, 2015
  • ប្រធានបទ: រត់ភ្លុកដំរី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លុកដំរីដែលមានចំនួន ៧៣៩ ត្រូវបានរឹបអូស ដោយអាជ្ញាធរថៃ កាលពីថ្ងៃសៅរ៍ ខណៈពេលដែលភ្លុកដំរីទាំងនេះ មក​ដល់កំពង់ផែ នៃរាជធានីបាងកក ហើយត្រៀមបំរុង ឆ្លងកាត់ទៅប្រទេសឡាវ។ អាជ្ញាធរគយរបស់ប្រទេសថៃ បាន​បញ្ជាក់​ថា នេះជាការរឹបអូស ភ្លុកដំរី ដែលមានចំនួនច្រើន ជាងពេលណាទាំងអស់ នៅក្នុងប្រវត្តិសាស្ត្រ។

នាវាដែលដឹកភ្លុកដំរីទាំងនោះ បានចេញពីប្រទេសកុងហ្គោ កាលពីខែកុម្ភះ ហើយបានឆ្លងកាត់ប្រទេសម៉ាឡេស៊ី មុននឹង​មកដល់ប្រទេសថៃ។

ថៃជាទិសដៅមួយ ក្នុងចំណោមទិសដៅ ដ៏សំខាន់ផ្សេងទៀត នៃការរត់ពន្ធភ្លុកដំវី ឬផលិតផលស្នែងមានតម្លៃ ពីទ្វីប​អាហ្វ្រិក ទៅកាន់ទ្វីបអាស៊ី។ ប្រទេសនេះ អាចនឹងរងការដាក់ទណ្ឌកម្ម ប្រសិនបើមិនបាន បង្ហាញឲ្យឃើញ ពីការខិតខំ​ប្រឹងប្រែង ឬការរីចម្រើនទៅមុខ ក្នុងការប្រឆាំងការជួញដូរ ផលិតផលស្នែង ឬភ្លុកដូច្នេះទេ។

ភ្លុកដំវី ដ៏សន្ធឹកសន្ទាប់ ទាំងជាង៤តោន ដែលមានតម្លៃស្មើនឹង ៦លានដុល្លា ទំនងជានឹងត្រូវបែងចែក ទៅឲ្យបណ្ដាញ​ជួញដូរ ផលិតផល​ស្នែង នៅក្នុងប្រទេសចិន វៀតណាម ឬប្រទេសជុំវិញ ផ្សេងទៀត ប្រសិនបើវាត្រូវបាននាំចូល ទៅ​ដល់​ប្រទេស​ឡាវ។

កម្ពុជា ធ្លាប់ចាប់បានភ្លុក ជាង៣តោន

កាលពីដើមខែឧសភា ឆ្នាំកន្លងទៅ ប្រទេសកម្ពុជា ក៏ចាប់បានភ្លុកដំវី ប្រមាណជាង ៣តោន លាក់ក្នុង កុងទឺន័រ ផ្ទុក​សណ្ដែក។ អាជ្ញាធរ​គយកម្ពុជា នាកំពង់ផែក្រុងព្រះសីហនុ ដែលបានឆែករកឃើញ ភ្លុកដំរីទាំងនេះ បានថ្លែងឲ្យដឹងថា ភ្លុកដំរីទាំង​នោះ មានប្រភពដើម មកពីប្រទេសកេនយ៉ា ទ្វីបអាហ្វ្រិក ហើយបានឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា ឆ្ពោះទៅ​ទីផ្សារ នៅបណ្តាប្រទេសផ្សេងទៀត នៅទ្វីបអាស៊ី។

សូមបញ្ជាក់ដែរថា ព្រានប្រមាញ់ បានសម្លាប់ដំរីរាប់សិបក្បាល នៅក្នុងទ្វីបអាហ្វ្រិក ក្នុងរយៈពេល ប៉ុន្មានឆ្នាំចុង​ក្រោយ​នេះ ដើម្បីបំពេញតម្រូវការ ទីផ្សារងងឹក នៅក្នុងប្រទេសនានា ក្នុងទ្វីបអាស៊ី។ កាលពីពេលថ្មីៗនេះ ប្រទេសចិន​បានបង្ខំ​ចិត្ត បិទទ្វាប្រទេស ហាមការនាំចូល នូវផលិតផលភ្លុក សម្រាប់រយៈពេល១ឆ្នាំ បន្ទាប់ពីបានរង នូវការរិះគន់យ៉ាងខ្លាំងក្លា ពីសំណាក់សហគមន៍អន្តរជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...