ក្ដាម«ក្រហម» នាំ​គ្នា​មក​បង្កក​ខ្លួន នៅ​លើ​ឆ្នេរ​កាលីហ្វ័នី !

ក្ដាមសមុទ្រ រាប់សិបពាន់ម៉ឺនក្បាល ត្រូវបានគេរកឃើញ នៅលើឆ្នេរភាគខាងត្បូង មួយកន្លែង នៃរដ្ឋកាលីហ្វ័រនី សហរដ្ឋ​អាមេរិក ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ដែលអាចបណ្ដាលមកពីទឹកជោរ និង​សីតណ្ហភាព​នៃ​ធាតុ​អាកាស​ក្ដៅ​ពេក។
ក្រុម«ក្ដាមក្រហម»រាប់សិបពាន់ម៉ឺនក្បាល បានឡើងមកបង្កកខ្លួន នៅលើឆ្នេរសមុទ្រអាមេរិក។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 20, 2015
  • ប្រធានបទ: កម្រមាន
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមក្ដាម រាងដូចបង្កងសមុទ្រ ដែលគេឲ្យឈ្មោះថា ជា«ក្ដាមក្រហម»នោះ  បានឡើងមកបង្កកខ្លួន និងបន្ទាប់​មកបានងាប់ នៅលើឆ្នេរភាគខាងត្បូង នៃរដ្ឋកាលីហ្វ័រនី សហរដ្ឋអាមេរិក។ អ្នកវិទ្យាសាស្ត្រមួយរូប ពីសកល​វិទ្យាល័យកាលីហ្វ័រនី អ្នកស្រី លីនស៊ី សាឡា () បានថ្លែងឲ្យដឹងពីហេតុការណ៍នេះថា៖ «វាពិតជាបណ្ដាល មក​ពីការឡើងកម្ដៅ នៅក្នុងទឹក»។

បើតាមធម្មតា ក្រុមក្ដាមក្រហម ដែលមានប្រវែងប្រមាណជា ពី២,៥ ទៅ៧,៥សង់ទីម៉ែត្រទាំងនោះ ចូលចិត្ត​រស់​នៅ ក្នុងសមុទ្រ កាលីហ្វ័រនីខាងក្រោម នៃប្រទេសម៉ិចសិក។ ប៉ុន្តែហេតុការណ៍ ឡើងមកបង្កកខ្លួន នៅ​លើ​គោក របៀបនេះ មិនដែលកើតមានពីមុនមកទេ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...