តារា​ភាពយន្ដ​«កូន​ជ្រូក»​ម្នាក់ ថា​កុំ​ឲ្យ​ក្លាយ​ជា​អ្នក​សម្ដែង​ដូច​នាង!

តារាភាពយន្ដអាមេរិក ជំនាញខាងកុន«កូនជ្រូក» នាង ប្រ៊ី អ័លសុន (Bree Olson) បានបង្ហោះសារមួយ នៅ​លើ​ទំព័រ​ទ្វីសធើរ​របស់​នាង ហើយបន្ទាប់មកប៉ុន្មានម៉ោងប៉ុណ្ណោះ សារនោះត្រូវបានមនុស្ស យ៉ាងច្រើនលើសលប់ នៅ​លើ​បណ្ដាញ​សង្គម​ទ្វីសធើរ ចែករំលែកជាបន្តបន្ទាប់។
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២០ មិថុនា ២០១៥
  • កែប្រែចុងក្រោយ: June 21, 2015
  • ប្រធានបទ: កុន«X»
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនមែនជារឿង«ស្រួល»ទេ ដែលមានអាជីព ជាតារាភាពយន្ដ«កូនជ្រូក» ជារៀងរាល់ថ្ងៃ។ នាង ប្រ៊ី អ័លសុន តារាភាពយន្ដ «X» ដ៏ល្បីឈ្មោះ នៅក្នុងវិស័យនេះ បានបរិហារពីការវិនិច្ឆ័យ និងការរើសអើង ដែលបានកើត​ឡើងចំពោះរូបនាង ព្រោះមូលហេតុ មកពីរូបនាងធ្លាប់ជាតារាសម្ដែង នៅក្នុងកុន«កូនជ្រូក» រាប់តាំងពី​ឆ្នាំ​២០០៦ (ដែលនាងបានចាប់ផ្ដើម) មុននឹងត្រូវបានបញ្ចប់ នៅឆ្នាំ២០១១។

«ខ្ញុំមិនស្អប់ កុនកូនជ្រូកទេ»

នាពេលបច្ចុប្បន្ន នាង ប្រ៊ី អ័លសុន ចង់សាកល្បងចាប់យកការសម្ដែងថ្មីមួយ នៅក្នុងវិស័យភាពយន្ដធម្មតា។ នាងបានសរសេរ នៅលើទំព័រទ្វីសធើររបស់នាងថា៖ «ខ្ញុំមិនស្អប់ កុនកូនជ្រូកទេ។ ខ្ញុំក៏មិនបានស្គាល់ នូវបទ​ពិសោធន៍ដ៏អាក្រក់នោះដែរ។ ប៉ុន្តែសូមអ្នកជឿខ្ញុំទៅ នៅពេលដែលខ្ញុំនិយាយប្រាប់អ្នក កុំឲ្យក្លាយខ្លួនជា តារា​សម្ដែងកុនកូនជ្រូក។»

សង្គមនេះ...

នាងបានបន្តសរសេរទៀតថា៖ «ភាពយន្ដ «X» មិនអាក្រក់ទេ។ ប៉ុន្តែគឺពាក្យសម្ដី និងការមើលងាយ កើត​ឡើង​ពីមនុស្ស ទៅលើជីវិតអ្នាក់ នៅបន្ទាប់មកនោះទេ ដែលអាក្រក់។ វាមិនមែនទាំងអស់គ្នានោះទេ ព្រោះមាន​ករណីលើកលែងខ្លះដែរ។» នាងបានបន្តថា៖ «ហើយបើគោលបំណងរបស់អ្នក ចង់ឈោងទៅរកការរាប់អាន ជាមួយមនុស្សសំខាន់ៗ នៅកណ្ដាលទីក្រុង ឡូសអេនជឺឡេស នោះ អ្នកនឹងគ្មានសំណាងបានសម្រេចទេ ព្រោះអ្នកបានសម្ដែង ជាតួកុនកូនជ្រូក»។

កូនចៅ...

នាង ប្រ៊ី អ័លសុន បានសរសេរនៅទីបញ្ចប់ថា៖ «តើអ្នកចង់ឲ្យកូនចៅរបស់អ្នក មានគេស្អប់ នៅសាលារៀន​ឬទេ? ឬមួយ ឪពុកម្ដាយមិនទុកឲ្យកូនចៅរបស់គេ នៅគេងផ្ទះអ្នកឯង (ព្រោះបណ្ដាលមកពីអ្នកដើរតួ កុន​កូន​ជ្រូក)? ពេលខ្លះខ្ញុំគិតថា មានរឿងអ្វីមួយបានរារាំងស្ត្រី មិនឲ្យចូលប្រឡូកជាអាជីព នៅក្នុង​ភាពយន្ដ​"X"។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...