តោ​​ចង់​​ស៊ី​​កុមារ... ទាស់​​តែ​​មាន​​កញ្ចក់ (vdo)

តើសត្វតោទាំងនេះ វាចង់លេងជាមួយកុមារ ឬវាចង់ស៊ីសាច់មនុស្ស ដែលចេះតែមកមើលវា ដល់ក្នុងទ្រុងដូច្នេះ? សម្រាប់​ក្រុម​គ្រួសារ​របស់កុមារ វាជាឈុតឆាក គួរឲ្យស្រឡាញ់ទៅវិញ។
តើសត្វតោទាំងនេះ វាចង់លេងជាមួយកុមារ ឬវាចង់ស៊ីសាច់មនុស្ស? (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ៖ ឈូករ័ត្ន ( [email protected]) - ប៉ារីស ថ្ងៃទី២៦ មករា ២០១៥
  • កែប្រែចុងក្រោយ: January 28, 2015
  • ប្រធានបទ: ពីនេះពីនោះ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទុក​ចិត្ត​មិន​បាន​ទេ ទោះ​ជា​សត្វ​តោ​ញ៉ី​ចាស់ ចង់​លេង​ជា​មួយ​កុមារ​ក៏​ដោយ... មិន​អញ្ចឹង​ឬ? ផ្ទុយ​ទៅ​វិញ ក្រុម​គ្រួសារ​របស់​កុមារ បាន​ទុក​ចិត្ត​កញ្ចក់​របស់​សួន​សត្វ ដែល​ដាក់​ឃាំង​សត្វ​សាហាវ​នេះ ឲ្យ​ដាច់​ស្រឡះ​ពី​បណ្ដា​ជន​អ្នក​ចូល​ទៅ​ទស្សនា ហើយ​ពួក​គេ​មិន​ត្រឹម​តែ​មិន​ភ័យ​ទេ តែ​បាន​និយាយ​នូវ​ពាក្យ​ល្អៗ បង្ហាញ​នូវ​ការ​ស្រឡា​ញ់សត្វ​តិរច្ឆាន​ទាំង​នេះ​ថែម​ទៀត។

«អូ គួរ​ឲ្យ​ស្រឡាញ់​អ្វី​ម្លេះ​ទេ... មើល​ណ្ន៎ វា​ចង់​លេង​ជា​មួយ​កូន​មនុស្ស...» នេះ​ជា​ការ​ផ្ទុះ​សំដី​ឡើង​របស់​ក្រុម​គ្រួសារ​កុមារ ដែល​ស្ថិត​នៅ​ពី​ខាង​ក្រោយ​កុមារ។

ជំនឿចិត្ត​របស់​ក្រុម​គ្រួសារ កើត​មាន​ខ្លាំង​ដោយ​មិន​មាន​ការ​ព្រួយ​បារម្ភ​អ្វី​សោះនេះ ព្រោះ​កញ្ចក់​បាំង​​នៅ​ក្នុង​​សួន​សត្វ អែល ប៉ាសូ (El Paso) ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក​មួយ​នេះ មាន​កម្រាស់​ក្រាស​ខ្លាំង និង​អាច​​ទប់​ទល់​បាន​នូវ​កម្លាំង​ច្រាន ឬ​បំបុក​ទាំង​សង​ខាង យ៉ាង​មាន​សុវត្ថិភាព។

រូបភាពក្នុងវីដេអូថតនៅពេលព្រឹក បន្ទាប់ពីសួនសត្វបានបើកទ្វាភ្លាម។ យើងសាកល្បងស្រម័យ​បន្តិច​ទៅ​មើល បើស្ថិតក្នុងធម្មជាតិព្រៃភ្នំវិញ នៅពេលឃ្លានអាហារពេលព្រឹកនោះផង តែសត្វតោវាមានបំណងចង់​មក​លេង​សប្បាយជាមួយកុមារដែរឬទេ?

មិនមែនតែវីដេអូមួយនេះទេ តែជារឿយៗ វីដេអូជាច្រើនផ្សេងទៀត ក៏ត្រូវបានគេយកមចុះផ្សាយដែរ បង្ហាញ​ពីស្ដេចសត្វដ៏កំណាច ចង់ត្របាក់ខាំស៊ីកុមារតូចៗ​ ដែលជាទស្សនិកជនរបស់ខ្លួុន។

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...