បើកម៉ូតូលឿនមិនប្រយ័ត មកបុកគ្នាក្នុងស្ថានីយ៍ប្រេងតេលា
- ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - រាយការណ៍៖ ហេង វុទ្ធី- ភ្នំពេញ ថ្ងៃទី៩ មករា ២០១៥
- កែប្រែចុងក្រោយ: January 09, 2015
- ប្រធានបទ: គ្រោះថ្នាក់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មិនមែនឲ្យតែបើកបរនៅលើផ្លូវថ្នល់ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់នោះទេ តែនៅទីណាក៏ដោយ ឲ្យតែមិនបានប្រុងប្រយ័តគ្រប់ជ្រុងជ្រោយ សុទ្ធតែអាចកើតជាគ្រោះថ្នាក់ទាំងអស់។ មានករណីគ្រោះថ្នាក់មួយបានកើតឡើងនៅតាមបណ្តោយផ្លូវ មុន្នីរ៉េត នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញត្រង់ចំណុច ក្នុងស្ថានីយ៍ចាក់ប្រេងតេលា។ ហេតុការណ៍នេះកើតឡើង នៅរសៀលម៉ោង២និង៣០នាទី ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ នេះ បណ្តាលឲ្យភាគីម្ខាងរងរបួសបែកចិញ្ចើមហូរឈាម និងភាគីម្ខាងទៀតរងរបួសស្រាល ហើយម៉ូតូរងការខូចខាតមួយចំនួន។
ជនរងគ្រោះលោក ប៉ី សុខខេង បើកបរម៉ូតូដែលមានផ្លាកលេខ ភ្នំពេញ 1CE-4733 រស់នៅសង្កាត់ស្ទឹងមានជ័យបាននិយាយថា លោកបើកម៉ូតូចេញពីផ្ទះក្នុងល្បឿនយឺត ស្រាប់តែម៉ូតូនោះបានបើកយ៉ាងលឿន ជ្រុលមកបុកម៉ូតូរបស់លោក ទំនងដូចជាស្រវឹងទៀតផង។ លោកថា «មិនសុខចិត្តទេ ត្រូវតែដោះស្រាយឲ្យលោក ព្រោះភាគីម្ខាងទៀតជាអ្នកបង្កគ្រោះថ្នាក់»។ ហើយលោកក៏បានដកយក សោម៉ូតូទាំងពីរទុកសិន ដើម្បីរងចាំសមត្ថកិច្ចចុះធ្វើការវាស់វែង។
តែផ្ទុយទៅវិញភាគីម្ខាងទៀត (មិនបានបញ្ចេញឈ្មោះ) បើកបរម៉ូតូដែលមានផ្លាកលេខ ភ្នំពេញ 1X-159 ដែលរងការចោទថាជាជនបង្ករនោះ បាននិយាយថា លោកមិនមែនជា អ្នកខុសតែម្នាក់ឯងទេ គឺខុសទាំងពីរ ហើយលោកក៏មិនព្រម ដែរព្រោះម៉ូតូរបស់លោកបានបាក់ក្បាំងម្ខាង ។ លោកថានឹងរងចាំការដោះស្រាយ របស់សមត្ថកិច្ចបុស្ត៏ស្ទឹងមានជ័យ មកដល់ដើម្បីដោះស្រាយតាមច្បាប់។
ភាគីទាំងសងខាង បានប្រកែកមិនត្រូវគ្នាទេ រហូតទាល់តែសម្ថកិច្ចបានចុះមកដល់។ លោក វណ្ណ ណូលី ប្រចាំការនៅប៉ុស្ត៏ស្តឹងមានជ័យ បានឲ្យអ្នកសាព័ត៏មានដឹងថា៖ «មិនមានអ្នកណាម្នាក់ ជាអ្នកត្រូវនោះទេ គឺសុទ្ធតែខុសទាំងពីរព្រោះថាត្រង់ ចំនុចនេះមិនមែនជាថ្នល់សាធារណៈនោះទេ វាគឺជាបរិវេណនៃស្ថានីប្រេង»។ លោកបាកសាងសំនុំរឿង ហើយបញ្ជូនអ្នករងរបួស ទៅកាន់មន្ទីពេទ្យដើម្បីធ្វើការព្យាបាល៕