បញ្ឈប់​ពី​ការងារ ដោយ​សារ​រូប​ថត​ឲ្យ​គូរ​ដណ្ដឹង​កាន់​សុដន្ដ​លើ​ហ្វេសប៊ុក

នារីគ្រូបង្ហាត់បាល់បាសស្កេតវ័យក្មេងមួយរូប ត្រូវបានបណ្ដេញពីការងារ ដោយសារបានដាក់រូបថតរបស់ខ្លួន​មួយសន្លឺក​ផ្សាយ​នៅលើហ្វេសប៊ុក។ ថ្នាក់ដឹកនាំសាលាបានចាត់ទុកថា រូបថតនោះមានភាព«មិនត្រឹមត្រូវនិងស្រើបស្រាល» តែអ្នកគ្រូ​បង្ហាត់​វ័យក្មេងស្រស់ស្អាត នាងមិនបានយល់ដូច្នេះទេ។ នាងបានសម្រេចចិត្ត ប្ដឹងឡើងទៅតុលាការ ពីការបញ្ឈប់នាងពី​ការងារ​ក្រោមហេតុផលដែលមិនសមទំនងនេះ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: November 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នារីគ្រូបង្ហាត់បាល់បាសស្កេតវ័យក្មេងមួយរូប ត្រូវបានបណ្ដេញពីការងារ ដោយសារបានដាក់រូបថតរបស់ខ្លួន​មួយសន្លឺក​ផ្សាយ​នៅលើហ្វេសប៊ុក។ ថ្នាក់ដឹកនាំសាលាបានចាត់ទុកថា រូបថតនោះមានភាព«មិនត្រឹមត្រូវនិងស្រើបស្រាល» តែអ្នកគ្រូ​បង្ហាត់​វ័យក្មេងស្រស់ស្អាត នាងមិនបានយល់ដូច្នេះទេ។ នាងបានសម្រេចចិត្ត ប្ដឹងឡើងទៅតុលាការ ពីការបញ្ឈប់នាងពី​ការងារ​ក្រោមហេតុផលដែលមិនសមទំនងនេះ។


រូបថត ដែលសាលារៀនរបស់នាង ចោទពីភាពមិនត្រឹមត្រូវ។ (រូបថត ផ្ដិតចម្លងពីអេក្រង់វីដេអូ)

ពីនេះពីនោះ តែពិត - រូបថត ដែលមិនមានជាអ្វីប្លែកសម្រាប់នាង ហើយបានថតចុះផ្សាយ ដើម្បីផ្ញើរទៅឲ្យមិត្តភ័ក្រ​ក្នុង​ហ្វេសប៊ុករបស់នាង ដើម្បីពួកគេបានចូលរួមរីករាយសប្បាយ ជាមួយនឹងដំណើរទៅវិស្សមកាលរបស់នាងផង។ នាង ឡារ៉េន ឃុក (Laraine Cook) បានថតរូបថតផ្ទាល់ខ្លួននេះ ចុះផ្សាយនៅខែកក្កដាឆ្នាំ២០១៣កន្លងទៅ ហើយនៅក្នុងរូបនោះ បុរសម្នាក់​ដែលជា​គូរដណ្ដឹងរបស់នាង បានដាក់ដៃរបស់នាយ ទៅលើសុដន្ដរបស់នាង ខណៈពេលដែលនាយ​និងនាង​បាន​ចុះងូតទឹក ក្នុង​សម្លៀកបំពាក់ងូតទឹកខ្លីៗ។ ក្នុងស្នាមញញឹម ដែលបានបង្ហាញនៅក្នុងរូបថតនោះ គេឃើញថាអ្នកទាំងពីរ ទំនងជាមាន​សេចក្ដីសុខយ៉ាងខ្លាំង ​នឹងថ្ងៃឈប់សម្រាករបស់ពួកគេ។

ប៉ុន្តែនៅវិទ្យាល័យ ប៉ូកាតែឡូ (Pocatello) នៃទីក្រុងអាយដាហូ (រដ្ឋអ៊ីលីណយ សហរដ្ឋអាមេរិក) ដែលឡារ៉េន ឃុក ធ្វើ​ការ​ក្នុងនាមជាគ្រូបង្ហាត់បាល់បាសស្កេតនោះវិញ បែរជាបានសង្កៀតធ្មេញ ប្រឆាំងនឹងរូបថតនេះ។ ជាលទ្ធផល នៅថ្ងៃទី២១ ខែតុលាកន្លងទៅ អ្នកគ្រូដ៏ស្រស់ឆើតឆាយ បានទទួលទូរស័ព្ទពីការិយាល័យនាយករបស់វិទ្យាល័យ ឲ្យដំណឹង​មកនាងថា ... នាងត្រូវបញ្ឈប់ពីការងារហើយ។ នៅក្នុងការសន្ទនានោះ អ្នកតំណាងការិយាល័យនាយកសាលា បានវាយតម្លៃ​ពី«ភាព​មិន​សមរម្យ»នៃរូបថតខាងលើ ដែលនាងបានចុះផ្សាយ នៅលើទំព័រហ្វេសប៊ុករបស់នាង។

ប្ដឹងបកប្រឆាំងសាលាវិញ !

បន្ទាប់ពីនោះមក នាងឡារ៉េន បានសម្រេចចិត្តវាយបកត្រឡប់វិញ ដោយបានដាក់ពាក្យបណ្ដឹងមួយ ប្ដឹងប្រឆាំងនឹង​អតីត​នាយកសាលារបស់នាង។ នៅក្នុងកិច្ចសម្ភាសមួយទៅឲ្យស្ថានីយ៍ទូរទស្សន៍ប្រចាំតំបន់ Local News 8 នាងបានពន្យល់​ការពារខ្លួនថា៖ «ខ្ញុំមិនបានគិតថានោះជាភាពមិនសមរម្យនោះទេ។ ខ្ញុំមិនដែលធ្វើអ្វីមួយ នៅក្នុងពេលវិស្សមកាលរបស់ខ្ញុំ ជាមួយកូន ជាមួយម្ដាយ ឬជាមួយសមាជិកគ្រួសារខ្ញុំ ដែលមានលក្ខណៈមិនសក្ដិសម ថោកទាបឬខុសរឿងនោះក៏ទេដែរ។ និយាយឲ្យពិតទៅ ខ្ញុំមិនគិតថា រូបថតដែលខ្ញុំចុះផ្សាយនោះ អាចជាមូលហេតុឈានទៅដល់ ការបញ្ឈប់ខ្ញុំពីការងារនោះ​ឡើយ។»

បំណងតែមួយគត់របស់ ឡារ៉េន គឺវិលត្រឡប់ទៅវិទ្យាល័យនិងក្រុមការងារ ទីកន្លែងដែលនាងពេលចិត្ត ហើយធ្លាប់​ធ្វើការ​ជាមួយ តាំងពីយូរមកហើយនេះវិញ។ តែផ្ទុយទៅវិញ រឿងដែលគួរឲ្យហួសចិត្តនោះ គូរដណ្ដឹងរបស់នាង (នៅក្នុងរូបថត) ដែល​ជាគ្រូបង្វឹកកីឡាម្នាក់ដែរនៅក្នុងសាលានេះ មិនត្រូវបានគេបញ្ឈប់ពីការងារនោះទេ ក្រោមហេតុផលថា នាយ​មិន​មែន​ជា​អ្នកចុះផ្សាយរូបថតពិសេសខាងលើ៕

--------------------------------------------------
ដោយ ៖ ឈូករ័ត្ន - ប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...