Posts tagged as "Climate"

ភ្លៀង​និង​ខ្យល់​ព្យុះ​នៅ​ស្រីលង្កា៖ ស្លាប់​៥​នាក់ ក្នុង​នោះ​អ្នក​នេសាទ​៤​នាក់

ភ្លៀង​និង​ខ្យល់​ព្យុះ​នៅ​ស្រីលង្កា៖ ស្លាប់​៥​នាក់ ក្នុង​នោះ​អ្នក​នេសាទ​៤​នាក់

ភ្លៀងនិងខ្យល់ព្យុះម៉ូសុងដ៏ខ្លាំងក្លា បានបង្កឲ្យមនុស្ស៥នាក់ស្លាប់ នៅក្នុងតំបន់អាគ្នេយ៍នៃប្រទេសស្រីលង្កា ខណៈដែល​អ្នកនេសាទចំនួន១៧នាក់ កំពុងតែនៅបាត់ខ្លួននៅឡើយ ក្នុងដែនសមុទ្ររបស់ប្រទេសនេះ។


ខ្យល់ព្យុះ និងភ្លៀង ក្នុងតំបន់មួយនៃទ្វីបអាស៊ី។ (រូបថតជំនួស)

អ្នកនាំពាក្យរបស់អាជ្ញាធរ លោក ឡាល់ សារ៉ាត កុមារ៉ា (Lal Sarath Kumara) បានរាយការណ៍ពីព្រឹត្តិការណ៍នេះថា​ កងទ័ពដែនអាកាស និងកងទ័ពជើងទឹករបស់ប្រទេសស្រីលង្កា បានជួយអ្នកនេសាទប្រមាណជា២០នាក់រួចហើយ មក​ទល់នឹងបច្ចុប្បន្ននេះ។

លោកកុមារ៉ា បានបញ្ជាក់ថា អ្នកដែលរងការប៉ះពាល់ខ្លាំងជាងគេ ពីឥទ្ធិពលអាកាសធាតុដ៏អាក្រក់នេះ គឺក្រុមអ្នកនេសាទ​សមុទ្រ។ ជនរងគ្រោះដល់ជីវិតទាំងប្រាំនាក់នោះ មានបួននាក់ជាអ្នកនេសាទ ចំណែកឯម្នាក់ទៀត [...]

កម្ពុជា៖ ឥទ្ធិពល​អាកាសធាតុ កំពុង​គំរាម​កំហែង​ខេត្ត​មួយ​ចំនួន

កម្ពុជា៖ ឥទ្ធិពល​អាកាសធាតុ កំពុង​គំរាម​កំហែង​ខេត្ត​មួយ​ចំនួន

អាជ្ញាធរដែនដីក្នុងខេត្តក្រុងចំនួន១៤ កំពុងប្រុងប្រៀបបង្កើន ការយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះបញ្ហាឥទ្ធិពលព្យុះ បន្ទាប់ពីមានការជូនដំណឹង ជាច្រើនលើកច្រើនសារ អំពីស្ថានភាពអាកាស ដែលប្រទេសកម្ពុជានឹងទទួលរង​នូវ​ឥទ្ធិពល​ទាំងនេះ ក្នុងរយៈពេល១ខែ គឺចាប់ពីចុងខែមិនា រហូតដល់ចុងខែមេសា ឆ្នាំ២០១៣។

សេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧត្តុនិយមនាដើមសប្តាហ៌នេះ ដែលនេះជាការជូនដំណឹងលើក​ទី៣ បាន​ឲ្យដឹង ចាប់ពីចុងខែមិនា ឆ្នាំ២០១៣នេះ រហូតដល់ចុងខែមេសា ឆ្នាំ២០១៣ នេះព្រះរាជាណាចក្រកម្ពុជាបាន និង​កំពុង​ទទួលរងឥទ្ធិពលកម្រិតសម្ពាធទាប (Low Pressure Gradient) ចាប់ពីផ្ទៃដីរហូតដល់រយះកំពស់៦០០ម៉ែត្រ។ ប៉ុន្តែ​ចាប់​ពីកំពស់៦០០ ម៉ែត្ររហូតដល់រយះកំពស់៥.៥០០ ម៉ែត្រ ព្រះរាជាណាចក្រកម្ពុជាបាន [...]

ក្រសួងព័ត៌មាន៖ ផ្តល់​ព័ត៌មាន​ពិត នឹង​ជួយ​ទប់​ស្កាត់​​ការ​ប្រែប្រួល​អាកាសធាតុ

ក្រសួងព័ត៌មាន៖ ផ្តល់​ព័ត៌មាន​ពិត នឹង​ជួយ​ទប់​ស្កាត់​​ការ​ប្រែប្រួល​អាកាសធាតុ

កត្តាទាំងឡាយ ដែល​បណ្តាល​ឲ្យមានការប្រែប្រួលយ៉ាងដូចនេះ ដោយសារការបញ្ចេញឧស្ម័នផ្លាតពីផ្ទាំងកញ្ចក់នៃអាគារ ឬឧស្ម័នពុល ពីបណ្តាប្រទេស​មានឧស្សាហកម្ម និងការអភិវឌ្ឍន៍ជឿនលឿន ដូចជាបណ្តាប្រទេសនៅសហភាពអឺរ៉ុប អាមេរិក និងនៅអាស៊ី ដូចជាប្រទេស​ប្រទេសជប៉ុន និងចិនជាដើម។

បម្រែបម្រួលនៃអាកាសធាតុ ក្នុងពិភពលោក កំពុងជួបប្រទះនូវបញ្ហាគួឲ្យព្រួយបារម្មណ៍ និងបង្កឲ្យមានគ្រោះធម្មជាតិ ទឹកជំនន់ គ្រោះរាំងស្ងួត និងបង្កឲ្យមានបាតុភូតធម្មជាតិផ្សេងៗទៀតជាយថាហេតុ ដែលប៉ះពាល់ដល់ជីវភាពរស់នៅ របស់​ប្រជាពលរដ្ឋ ជាពិសេសប៉ះពាល់ដល់ សង្គមជាតិ សេដ្ឋកិច្ចជាតិ [...]

កម្ពុជា ជាប្រទេស​រង​គ្រោះ​ទីពីរ នឹង​ការ​ផ្លាស់​ប្ដូរ​ធាតុ​អាកាស

កម្ពុជា ជាប្រទេស​រង​គ្រោះ​ទីពីរ នឹង​ការ​ផ្លាស់​ប្ដូរ​ធាតុ​អាកាស

នៅឆ្នាំ២០១១កន្លងមក ប្រទេសកម្ពុជា ជាប្រទេសទីពីរក្នុងពិភពលោក ដែលបានរងគ្រោះជាងគេ នឹងការផ្លាស់ប្ដូរអាកាសធាតុ  បណ្ដាលមកពីគ្រោះទឹកជំនន់។


ក្មេងប្រុសខ្មែរមួយរូប អង្គុយងូតទឹកភ្លៀង ខណៈទឹកកំពុងជន់ឡើង។ រូបភាព truthhasaliberalbias.com។

«គ្រោះទឹកជំនន់ ក្នុងឆ្នាំ២០១១ បានដាក់ប្រទេសកម្ពុជា ទៅក្នុងចំណោមប្រទេសក្នុងពិភពលោក ដែលរងគ្រោះជាងគេ នឹងការផ្លាស់​ប្ដូរអាកាសធាតុ នៅបន្ទាប់ពីប្រទេសថៃ។ ប្រទេសថៃ បានរងគ្រោះខ្លាំងជាងគេ នៅក្នុងមូលហេតុដូចគ្នា ខណៈដែលប្រទេសនេះ ធ្លាប់បានឈរនៅលេខរៀងទី ២៨ សម្រាប់រយះពេលពីឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១០។» នេះជាការអោយដឹង នៅក្នុងរបាយការណ៍ គ្លបប៊ល ក្លាយម៉េដ រ៉ៃស៍ អ៊ីនដេស ២០១៣ (Global Climate Risk Index [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...