តុល្យភាព​គ្រោះ​ទឹក​ជន់​នៅ​ជប៉ុន កើន​ឡើង​មិន​តិច​ជាង ១៥៦នាក់

តុល្យភាពចុងក្រោយ នៃគ្រោះធម្មជាតិ នៅជប៉ុន បានបន្តកើនឡើង នៅល្ងាចថ្ងៃអង្គារនេះ៖ ជនរងគ្រោះ ដល់ជីវិត មានមិនតិចជាង ១៥៦នាក់។ នេះ បើតាមការប្រកាស របស់អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន កាលពីប៉ុន្មានម៉ោងមុន ខណៈការរុករក​អ្នករស់រានមានជីវិត នៅតែបន្តធ្វើទៅមុខទៀត។
តុល្យភាព​គ្រោះ​ទឹក​ជន់​នៅ​ជប៉ុន កើន​ឡើង​មិន​តិច​ជាង ១៥៦នាក់
ទិដ្ឋភាពពីលើអាកាស បង្ហាញពីតំបន់ដែលរងការជន់លិច ដោយទឹកភ្លៀង ដែលធ្លាក់យ៉ាងអាក្រក់ លាយជាមួយភក់ បង្កឡើងដោយការរអិលបាក់ដី។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កក្កដា ២០១៨
  • កែប្រែចុងក្រោយ: July 11, 2018
  • ប្រធានបទ: គ្រោះធម្មជាតិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុល្យភាព ចេញពីភ្លៀងធ្លាក ដ៏ខ្លាំងបំផុត ដែលបានបង្កគ្រោះ ទៅលើប្រទេសជប៉ុន បានបន្តកើនតួលេខទៀត នៅល្ងាចថ្ងៃអង្គារនេះ។ រដ្ឋាភិបាលជប៉ុន បានប្រកាសថា ចំនួនអ្នកស្លាប់ ចេញពីគ្រោះធម្មជាតិនេះ មានមិនតិចជាង ១៥៦ នាក់ឡើយ។ ការរុករកអ្នកស្លាប់ និងអ្នកបាត់ខ្លួន នៅតែបន្តធ្វើ នៅក្នុងតំបន់​ភាគខាងលិខ នៃប្រទេសជប៉ុន ដែលរងផលប៉ះពាល់ខ្លាំងជាងគេ។

លោក «Yoshihide Suga» អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុន បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីល្ងាចថ្ងៃ អង្គារនេះ ថា គ្រោះធម្មជាតិមួយនេះ មានលក្ខណៈធ្ងន់ធ្ងរជាងគេ បើប្រៀបធៀបនឹងគ្រោះធម្មជាតិ ដែលកើតចេញ ពីស្ថានភាពឧត្តុនិយម រាប់ចាប់តាំងពីឆ្នាំ១៩៨២មក។ លោកបន្តថា នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីនហ្សូ អាប៊េ (Shinzo Abe) នឹងធ្វើដំណើរទៅផ្ទាល់កន្លែង នៅថ្ងៃពុធស្អែកនេះ។

នៅចំពោះស្ថានភាពដ៏អាក្រក់នេះ នាយករដ្ឋមន្ត្រីជប៉ុន បានសម្រេចចិត្តលប់ចោល ដំណើរទស្សនកិច្ចរបស់លោក ដែលបានគ្រោង ធ្វើដំណើរនៅថ្ងៃពុធ ទៅកាន់ប្រទេសចំនួនបួន បន្តបន្ទាប់គ្នា មានប្រទេស ប៊ែលហ្សិក បារាំង អារ៉ាប៊ីសាអ៊ូឌីត និងប្រទេសអេហ្សីព។

ការធ្លាក់ភ្លៀង ដែលមិនធ្លាប់មាន ពីមុនមក រវាងពីថ្ងៃសុក្រ មកដល់ថ្ងៃអាទិត្យ បានបណ្តាលឱ្យមានទឹកជំនន់ ដ៏អាក្រក់ ការរអិលបាក់ដី ការហូរភក់ និងការខូចខាតផ្សេងទៀត ទៅលើភូមិឋានអ្នកស្រុក។ មនុស្សជាច្រើននាក់ បានជាប់ខ្លួន នៅក្នុងគេហដ្ឋាន ឬអាគារ បើទោះជាមាន ការស្នើសុំដោយទទូចជាមុន ឲ្យជម្លៀសខ្លួនចេញពីទីនោះ ពីសំណាក់អាជ្ញាធរក៏ដោយ។

នៅថ្ងៃអង្គារនេះ អ្នកស្រុកប្រមាណជា ៨៤០០នាក់ ត្រូវបានអាជ្ញាធរបញ្ជូន ឲ្យមករស់នៅក្នុងជម្រកសុវត្ថិភាព ខណៈអ្នកស្រុកច្រើនរយពាន់ទៀត ត្រូវបានសាច់ញាតិរបស់ខ្លួន ទទួលឲ្យស្នាក់នៅ។ លោក «Yoshihide Suga» បានបញ្ជាក់ថា៖ «ភ្នាក់ងារ​នគរបាល អ្នកជួយសង្គ្រោះ កងទ័ពស្វ័យការពារ (Editor's note: ជាឈ្មោះ របស់កងទ័ពជប៉ុន) រួមនឹងឆ្មាំការពារឆ្នេរសមុទ្រ ប្រមាណជា ៧ ៥០០០ នាក់ កំពុងធ្វើការងាររបស់ពួកគេ តាមគ្រប់លទ្ធភាព ដើម្បីសង្គ្រោះជនរងគ្រោះ»។

ប៉ុន្តែយុទ្ធនាការជួយសង្គ្រោះនោះ កំពុងប្រព្រឹត្តិទៅ ក្នុងបរិយាកាស ដ៏ក្ដៅស្អុះស្អាប់។ នៅថ្ងៃអង្គារនេះ សីតណ្ហភាពបានឡើងដល់ ៣៥អង្សាសេ នៅក្នុងម្លប់។ អ្នកនាំពាក្យរដ្ឋាភិបាល បានបន្ថែមថា៖ «ស្ថានភាពឧត្តុនិយម ដែលមានព្រះអាទិត្យដ៏ចែងចាំងនេះ នឹងមានរយៈពេលយ៉ាងហោច មួយសប្ដាហ៍ទៅមុខ ហើយគេចាំបាច់ ត្រូវធ្វើប្រុងប្រយ័ត្នឲ្យខ្ពស់បំផុត ទៅនឹងហនិភ័យ នៃការថប់ខ្យល់ និងកម្ដៅដ៏សែនក្ដៅ រួមនឹងមូលហេតុផ្សេងទៀត ដូចជាការរអិលបាក់ដី ដែលអាចកើតមានជាដើម»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...