សហគមន៏​បឹង​កក់​ត្រៀម​ចំ កម្មវិធី​ទិវា​សិទ្ធិ​នារី​អន្តរជាតិ រួច​ដង្ហែ​ក្បួន

សមាគមបឹងកក់កំពុងត្រៀម រៀបចំកម្មវិធីទីវាសិទ្ធិនារីអន្តរជាតិ ដោយមានរៀបចំ​ជាវេទិការសាធារណៈស្តីពីសិទ្ធិ​ស្រ្តី​ក្នុងការចូលរួមនយោបាយ និងមានដើរក្បួនពី សហគមន៍បឹងកក់​ទៅកាន់​ក្រសួង​កិច្ចការនារី នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ​២០១៤ខាងមុខ។ នេះបើតាមលិខិតជូនដំណឹងរបស់សហគមន៍បឹងកក់ កាលពីថ្ងៃទ២៨ ខែកុម្ភៈ ម្សិល​មិញ​នេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 01, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សមាគមបឹងកក់កំពុងត្រៀម រៀបចំកម្មវិធីទីវាសិទ្ធិនារីអន្តរជាតិ ដោយមានរៀបចំ​ជាវេទិការសាធារណៈស្តីពីសិទ្ធិ​ស្រ្តី​ក្នុងការចូលរួមនយោបាយ និងមានដើរក្បួនពី សហគមន៍បឹងកក់​ទៅកាន់​ក្រសួង​កិច្ចការនារី នៅថ្ងៃទី០៨ ខែមិនា ឆ្នាំ​២០១៤ខាងមុខ។ នេះបើតាមលិខិតជូនដំណឹងរបស់សហគមន៍បឹងកក់ កាលពីថ្ងៃទ២៨ ខែកុម្ភៈ ម្សិល​មិញ​នេះ។


ក្រុមសកម្មជនពីសហគមន៍បឹងកក់ តវ៉ាឲ្យមានការដោះលែងជនដែលត្រូវចាប់ខ្លួន២៣នាក់ ថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៤។ (រូបថត MONOROOM.info/ O.Vary)

សិទ្ធិស្ត្រី - ក្នុងលិខិតជូនដំណឹងមួយ ដែលសហគមន៍បឹងកក់បានជូនដំណឹង ទៅសាលារាជធានីភ្នំពេញ កាលពី​រសៀលថ្ងៃទី២៨ ខែកុម្ភៈ បានសរសេរថា កម្មវិធី​ជួបជុំនៅថ្ងៃទី០៨ ខែមិនាខាងមុខ នឹងមានអ្នកចូលរួមប្រមាណ ៧០០នាក់ មកពីសហគមន៍បុរីកីឡា ថ្មគោល សហគមន៍ផ្សេងៗ ព្រមទាំងបណ្តាញ​ព្រះសង្ឃ បណ្តាញយុវជន និង​សមាគម។ កម្មវិធីនេះនឹងប្រារព្ធនៅតំបន់បឹងកក់ សង្កាត់ស្រះចក ខ័ណ្ឌដូនពេញ និងចាប់ពីម៉ោង៧ ព្រឹក ដល់ម៉ោង​៨យប់។

ចំពោះការហែក្បួនពីសហគមន៍បឹងកក់ ទៅក្រសួងកិច្ចការនារី សកម្មជនដីធ្លី អ្នកស្រី ទេព វន្នី បានអោយទស្សនាវដ្ដី មនោរម្យ.អាំងហ្វូ ដឹងនៅថ្ងៃទី០១ ខែមិនានេះថា​ «ពួក​យើងចង់ទៅពង្រឹងសមត្ថភាព ក្រសួងកិច្ចការនារីបន្តិច ព្រោះ​គាត់ជាក្រសួង តែគាត់មានមានសមត្ថភាព​ធ្វើទៅលើ​រឿង​ស្រ្តីអោយពិតប្រាកដ»។ តំណាងសហគមន៍រូបនេះ បាន​រៀបរាប់អោយដឹងទៀតថា កន្លងមកស្រ្តីត្រូវ​បាន​រង​គ្រោះ​ពីប្រើប្រាស់អំពើហិង្សាពីសំណាក់អាជ្ញាធរ ការចាប់និង​ទទួលបានការរំលោភសិទ្ធិ នៅពេញប្រទេស តែក្រសួង​កិច្ចការនារីមិនដែលអន្តរាគមន៍ហើយ ក៏មិនដែលធ្វើ​លិខិត​ថ្លែងនោះទេ។

លោកឡុង ឌីម៉ង់ អ្ននាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់នៅថ្ងៃនេះថា លោកមិនទាន់បានទទួលលិខិត ជូន​ដំណឹងនេះទេ។ លោកបញ្ជាក់យ៉ាងដូច្នេះទៀតថា «ប្រសិនបើយើងបានទទួល ក៏យើងមិនទាន់ដឹងថាយ៉ាងម៉េចដែរ ព្រោះទាល់តែដាក់អោយឯកឧត្តមអភិបាល គាត់ពិនិត្យសិន»។

សំរាប់អ្នកស្រី ទេព វន្នី វិញ បានអះអាងថា អ្នកស្រីដាក់លិខិតជូនដំណឹងនេះ តាំងពីល្ងាចថ្ងៃទី២៨ ម្សិលមិញ​មក​ម្លេះ។ អ្នកស្រីពន្យល់ទៀតថា បើទោះបីជាសាលារាជធានីភ្នំពេញ មិនអនុញ្ញាត ឬអនុញ្ញាតក៏ដោយ អ្នកស្រី​ក៏នៅតែ​ធ្វើកម្មវិធីនេះដដែល ព្រោះសហគមន៍បានជូនដំណឹងទៅសាលាក្រុងរួចហើយ។

តាមការបញ្ជាក់របស់សកម្មជនទាមទារសិទ្ធិដីធ្លីរូបនេះ បានបញ្ជាក់ថា ការប្រារព្ធកម្មវិធីនេះ មានគោលបំណង៖ ទី១. បញ្ឈប់អំពើ​ហិង្សាលើស្រ្តី។ ទី២.សូមអោយដោះលែងអ្នកទាំង២១នាក់។ ទី៣. បញ្ឈប់ការបណ្តេញចេញពីដីធ្លី។ ទី៤. ដោះ​ស្រាយបញ្ចប់ជម្លោះដីធ្លីនៅបឹងកក់ បុរីកីឡា ថ្ម​គោល និងសហគមន៍ផ្សេងៗទៀត។ ទី៥. ឈប់យកប្រព័ន្ធ​តុលាការ​មកដាក់គំនាប់ រឿង​ទំនាស់​ដីធ្លី រវាងប្រជាពលរដ្ឋ និងអាជ្ញាធរ។ ទី៦.សូមអោយប្រព័ន្ធតុលាការឯករាជ្យ និងទី៧. សូមអោយអាជ្ញាធរ​គោរព​សិទ្ធិស្រ្តីអោយបានដាច់ខាត៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០១ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...