ចន ច័ន្ទលក្ខិណា ថា​​ទស្សនិកជន​ចូល​ចិត្ត​ប្រើ​«ភាពអគតិ»​មើល​តារា​ខ្មែរ

«សូមផ្ញើរជូនអ្នក ដែលរិះគន់អ្នកសិល្បៈខ្មែរ ធ្វើខ្លួនមិនគួរ អោយទស្សនិកជនគាំទ្រ !!! ទង្វើបែបនេះ មាន​តែ​អ្នក​សិល្បៈ​ខ្មែរ?» នេះជាឃ្លាមួយ ដែលតារាសម្តែងមានឈ្មោះល្បី ក្នុងវិថីសិល្បៈជាច្រើនទស្សវត្ស អ្នកនាងចន ច័ន្ទលក្ខណា បាន​សរសេរ​ឌឺដង ទៅកាន់ទស្សនិកជនដែលចូលចិត្តរិះគន់តារាខ្មែរ។
Loading...
  • ដោយ: ប្រាថ្នា ដោយ ចាន់នីតា (ទំនាក់ទំនង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៩ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 17, 2014
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាលពីលើកមុន អ្នកនាង ចន ច័ន្ទលក្ខិណា ធ្លាប់បញ្ចេញប្រតិកម្មម្តងហើយ ការដែលទស្សនិកជន​ចូលចិត្ត​រិះគន់និងបង្អាប់តារាខ្មែរ បែរនាំគ្នាទៅលើកជើងតារាបរទេស។ ថ្មីៗនេះ តារាសម្តែងជើងចាស់ល្បីឈ្មោះ ក្នុង​​វិថីសិល្បៈ នាង ចន ច័ន្ទលក្ខិណា បានព្រលែងសារ និងឃ្លីបវីដេអូមួយ ដែលបង្ហាញពីទង្វើមិសមរម្យ របស់​តារាចម្រៀងបរទេសម្នាក់។ អមជាមួយវីដេអូនេះ អ្នកនាងបានសរសេរ ជាភាសាខ្មែរថា «សូមផ្ញើរជូនអ្នក ដែល​​រិះគន់អ្នកសិល្បៈខ្មែរ ធ្វើខ្លួនមិនគួរ អោយទស្សនិកជនគាំទ្រ !!! ទង្វើបែបនេះមាន តែអ្នកសិល្បៈខ្មែរ?»។

តាមរយៈឃ្លីបវីដេអូនោះ គេសង្កេតឃើញថាមាន តារាចម្រៀងស្រីជនបរទេសម្នាក់ បានអង្គុយច្រៀង ជិត​បុរស អ្នកមានម្នាក់។ បុរសម្នាក់នោះបានយកលុយ មកបាចពីលើនាង ដោយមើលទៅ វីដេអូនោះ តារាស្រី​ម្នាក់នោះ ហាក់ដូចជាគ្មានតម្លៃ ជាអ្នកសិល្បៈឡើយ។ គេប្រាកដណាស់ថា នេះជាចេតនារបស់អ្នកនាង ចន ច័ន្ទលក្ខិណា ដែលចង់ប្រាប់ទៅដល់ទស្សនិជនមួយចំនួន ដែលតែងតែចូលចិត្តសរសើរតារាសម្តែង​របស់​បរទេស ហើយ​ជា​រឿយៗនាំគ្នាបន្ទោសបង្អាប់តារាខ្មែរ។

ឆ្លើយឆ្លងជាមួយសារឌឺដង របស់តារាស្រីសាច់សខ្ចី មេម៉ាយកូនមួយខាងលើ ប្រិយមិត្តម្នាក់បានលើក​ឡើង​ថា៖ «បាទវាពិតណាស់ ទង្វើបែបនេះ វាមិនមែនមានតែសិល្បះខ្មែរទេ គឺវាទូទៅហើយ។ ប៉ុន្តែ គ្រាន់តែចង់​ឱ្យ​អ្នក​សិល្បៈ​ខ្មែរយើងទាំងអស់គ្នា ខិតខំលើកស្ទួយវប្បធម៌របស់យើងឱ្យខ្ពង់ខ្ពស់ទៅ គឺល្អហើយ។»

ពិធីការិនីប្រចាំស្ថានីយ៍ទូរទស្សន៍បាយ័ន អ្នកនាង ចន ច័ន្ទលក្ខណា តែងតែចេញមុខរិះគន់វាយបក ទៅអ្នក​ដែលចូលចិត្តរិះគន់អ្នកសិល្បៈ មិនសំចៃដៃ ដោយមិនខ្វល់ពីប្រជាប្រិយភាពរបស់នាងឡើយ។ តបនឹង​សារ​បញ្ចេញយោបល់របស់ប្រិយមិត្តខាងលើ តារាស្រីរូបនេះបានសរសេរថា «ខិតខំរាល់ថ្ងៃហើយ តែមិនដែល​យកចិត្តមកមើលទេ យកតែភាពអគតិមកមើល ! អ្នកខ្លះនិយាយឡើង សុទ្ធតែតួខ្មែរហ្នឹងពេលល្បីវាយឬក មិនដែលជួយបរិច្ចាកអ្វីដល់សង្គម មិនដែលមានសកម្មភាពសប្បុសធម៌ដល់សង្គម ! ចង់និយាយថា ពេលគេ​មានសកម្មភាពសប្បុសធម៌ម្តងៗ ពេលគេចុះជួយសង្គមម្តងៗ តើពេលហ្នឹងពួកអ្នកនិយាយហ្នឹងដេកលក់ ឬ​ក៏សន្លប់ ឬក៏ចេញក្រៅប្រទេស ឬក៏មើលមិនយល់ ?»

តារាខ្ញីចាស់ បានបញ្ចប់ឃ្លាចុងក្រោយ ក្នុងការ​បញ្ចេញ​វាចាឆ្លើយឆ្លងនោះថា «ឆ្អែត»៕

សូមទស្សនាវីដេអូ ដែលតារាសម្ដែងល្បី បានចែករំលែកនៅលើទំព័ររបស់ខ្លួន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...