លិខិតចំហររបស់ពលរដ្ឋម្នាក់ រិះគន់មន្ត្រីពេទ្យគន្ធបុប្ផា ថា«មិនទទួលអ្នកជំងឺ»
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ តុលា ២០១៤
- កែប្រែចុងក្រោយ: October 13, 2014
- ប្រធានបទ: មតិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមលិខិតចំហរ របស់មិត្តអ្នកអាន អ្នកស្រី សូរ ច័ន្ទរង្សី ដែលទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ទើបនឹងទទួលបាននេះ បានធ្វើការរិះគន់ខ្លាំងៗ ទៅលើបុគ្គលិកពេទ្យមួយចំនួន ដែលអ្នកស្រីហៅថា មិនគោរពតួនាទី និងកាតព្វកិច្ចរបស់ខ្លួន ក្នុងនាមជាពេទ្យ។ អ្នកស្រីបានសរសេរពន្យល់ថា បុគ្គលិកពេទ្យដែលអ្នកស្រីបានជួបនោះ ហាក់បីដូចជាមិនខ្វល់ នឹងជីវិតមនុស្សទេ បើទោះជាមានអាការៈធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ។ គេចវេសពីការងារ តែបែរជាយកការជជែកគ្នាលេង ជារឿងសំខាន់ទៅវិញ។
អ្នកស្រីបានចោទជាសំនួរថា តើមន្រ្តីនៃមន្ទីរពេទ្យគុន្ធបុប្ផា ទាំងនោះធ្វើការដើម្បីជួយជីវិតមនុស្ស (កុមារ) ឬដើម្បីតែប្រាក់ខែ និងលាភសក្ការៈ។ ជាមួយនឹងបញ្ហាចោទបញ្ហាទាំងនេះ អ្នកស្រីបានស្នើឲ្យទស្សនាវដ្តីជួយធ្វើការចុះផ្សាយ ដើម្បីបានជាប្រយោជន៍ និងដំណឹងជូនសាធារណៈជន ថ្នាក់ដឹកនាំនៃមន្ទីរពេទ្យគន្ធបុប្ផា ព្រមទាំងរដ្ឋាភិបាលកម្ពុជា និងម្ចាស់ជំនួយផង។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ បានព្យាយាមស្វែងរកប្រតិកម្ម ពីមន្រ្តីនៃមន្ទីរពេទ្យគុន្ធបុប្ផា តែមិនទាន់មានចម្លើយតបនៅឡើយ។ ទស្សនាវដ្ដីនឹងចុះផ្សាយជាបន្ត នៅពេលមានព័ត៌មានបន្ថែម ឬប្រតិកម្មឆ្លើយតប ជុំវិញករណីនេះ។ កន្លងមក មានការរិះគន់ច្រើនដងហើយ ជាពិសេសពីសំណាក់អ្នកប្រើប្រាស់ហ្វេសប៊ុក ចំពោះបុគ្គលិក និងក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យនេះ ថាបានប្រើពាក្យពេជន៍មិនសមរម្យ និងគ្មានវិជ្ជាជីវៈ។ សូមចុចអានអត្ថបទនេះឡើងវិញ។
នៅពេលនេះ ទស្សនាវដ្ដីសូមដាក់ជូននូវខ្លឹមសារទាំងស្រុង នៃលិខិតនោះដូចខាងក្រោម (សូមមេត្តាអភ័យទោស ចំពោះកំហុសអក្ខរាវិរុទ្ធ របស់អ្នកសរសេរ ដែលទំនងជាកំហុសដោយអចេតនា)៖