បន្ទាប់​ពី​ងងឹត​ភ្នែក​១៤ឆ្នាំ ស្រាប់​តែ​ទៅ​បុក​តុ​តូច​មួយ មើល​ឃើញ​ឡើង​វិញ

បន្ទាប់ពីបានងងឹតភ្នែក តាំងពី១៤ឆ្នាំមក ហើយមើលអ្វីមិនឃើញនោះ ស្ត្រីជាតិញ៉ូហ្សេឡេន អាយុ៣៨ឆ្នាំមួយរូប បានភ្លឺភ្នែកមើលឃើញឡើងវិញ ដោយសារតែអ្នកស្រី បានទៅបុកនឹងកូនតុតូចមួយ សម្រាប់ដាក់ទទួលភ្ញៀវ។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី៣១ តុលា ២០១៤
  • កែប្រែចុងក្រោយ: November 02, 2014
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកស្រី លីហ្សា រ៉ៃដ៍ (Lisa Reid) បាន​ធ្លាក់​ខ្លួន​ពិការ​ភ្នែក​ទាំង​គូរ ងងឹត​មើល​អ្វី​លែង​ឃើញ តាំង​ពី​អាយុ​១១ឆ្នាំ ហើយ​ទើប​តែ​ចាប់​ផ្ដើម​មើល​ឃើញ​ឡើង​វិញ នៅ​រយៈ​ពេល​១៤ឆ្នាំ​ក្រោយ​មក​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នកស្រី​បាន​ទៅ​ជល់​នឹង កូន​តុ​តូច​មួយ សម្រាប់​ដាក់​ទទួល​ភ្ញៀវ កាល​ពី​ឆ្នាំ​២០០០​កន្លង​ទៅ ក្នុង​ផ្ទះ​អ្នកស្រី។ ថ្លែង​ប្រាប់​ស្ថានីយ​ទូរទស្សន៍​អាមេរិក ABC News អ្នកស្រី​បាន​និយាយ​ទាំង​អំណរ​ថា៖ «ខ្ញុំ​បាន​មើល​ឃើញ​ពណ៌​ស នៃ​ពិដាន​ផ្ទះ​របស់​ខ្ញុំ»។

នៅឆ្នាំនេះ អ្នកស្រី​មាន​អាយុ​៣៨ឆ្នាំ​ហើយ។ អ្នក​ស្រី​បាន​រំលឹក​ពី​វេលា​ដំបូង ដែល​អ្នកស្រី​បាន​មើល​ឃើញ​ម្ដាយ និង​បង​ប្រុស​របស់​អ្នក​ស្រី​វិញ យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​អាច​រក​ពាក្យ​អ្វី​មក​និយាយ​ឲ្យ​ចំ ពី​អារម្មណ៍​ដែល​ខ្ញុំ​មាន​នោះ​ទេ។ វា​មិន​អាច​ឲ្យ​ជឿ​បាន ហើយ​ចំ​ជា​អស្ចារ្យ​មែន​ទែន។»

អ្នកស្រីនៅចាំបានថា កាលពីអ្នកស្រីនៅមានអាយុជាកុមារ គ្រោះដ៏អាក្រក់មួយ បានកើតឡើងនៅចំពោះ​អ្នកស្រី៖ ដុះដុំគ្រួស នៅក្នុងខួរក្បាល ដែលចាំបាច់ឲ្យអ្នកស្រី ត្រូវធ្វើការវះកាត់នៅពេលនោះ។ តែទេវតា​មិន​បានអនុគ្រោះ ដល់អ្នកស្រីឡើយ។ ការវះកាត់អាចជួយជីវិតអ្នកស្រី តែជាថ្នូរមកវិញ ដោយភាពងងឹតសូន្យសុង មើលអ្វីលែងឃើញ ប្រៀបបាននឹងស្បៃអន្ធកាល ដែលបានចូលមកសណ្ឋិត ក្នុងប្រាណអ្នកស្រីរហូតមក អស់​រយៈពេល១៤ឆ្នាំ។

យ៉ាងណាក៏ដោយ អ្នកស្រី លីហ្សា មិនមានវាសនាដូចអ្នកផង ដែលមានភ្នែកល្អទាំងគូរនោះឡើយ ព្រោះថា អ្នកស្រីនៅសល់តែភ្នែកខាងឆ្វេងប៉ុណ្ណោះ ដែលនៅមើលឃើញ ខណៈភ្នែកម្ខាងទៀត បានខូចទៅបាត់ តាំងពី​យូរយារកន្លងមក ហើយគេមិនគិតថា វានឹងភ្ញាក់ភ្លឺមកវិញនោះទេ។ សម្រាប់អ្នកស្រី វាជាអភូតហេតុមួយ ដែល​អ្នកស្រីមិនចង់បានអ្វីលើស​នេះឡើយ។ ផ្ទុយទៅវិញ គឺក្រុមគ្រូពេទ្យ និងអ្នកស្រាវជ្រាវទៅវិញទេ ដែលនៅ​តែ​ងឿងឆ្ងល់ ចំពោះករណី​របស់​អ្នកស្រី។ តើអ្វីទៅ ដែលបាននាំឲ្យអ្នកស្រី បានភ្លឺភ្នែកឡើងវិញ? ជាករណីផ្លូវចិត្ត ឬប្រព័ន្ធសរសៃចក្ខុវិញ្ញាណរបស់អ្នកស្រី មានភាពចម្លែកខុសពីមនុស្សដទៃ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...