រ៉ៃយ៉ាណា និងមីឡី ស៊ីរ៉ឺស ស្លៀកឈុតបង្ហាញសុដន់ ផ្អើលអ៊ីនធើណែត
- ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០១ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 02, 2014
- ប្រធានបទ: អេដស៍
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មនុស្សមួយចំនួនបានចោទជាសំណួរថា តើតារាល្បីទាំងពីរដួងរបស់អាមេរិក ដែលបញ្ចេញរូបរាងជាមួយនឹងឈុតសម្លៀកបំពាក់នេះ មានបំណងយ៉ាងណាទេ នៅក្នុងពេលនោះ? ប៉ុន្តែសម្រាប់បណ្ដាអ្នកចូលរួម ក្នុងមហោស្រព amfAR ក្នុងក្រុង ឡូសអេនជឺឡេស ថ្ងៃទី២៩ ខែតុលា ដែលមានទិសដៅសម្រាប់បុព្វហេតុប្រឆាំងជម្ងឺអេដស៍នោះ តើនរណាមួយ ដែលមិនបះសក់ព្រឺរោមជាមួយនឹងតារាទាំងពីរ?
តែសម្រាប់នាង មីឡី ស៊ីរ៉ឺស ខ្លួននាង បានសរសេរនៅលើគណនី អ៊ីនស្តាហ្គ្រាម របស់នាងធ្វើវាហីថា៖ «ខ្ញុំសប្បាយចិត្តខ្លាំងណាស់ ជាមួយមនុស្សម្នាទាំងអស់នោះ។ ជាមួយនឹងសំណាងដែលមានខ្លះៗនោះ យើងទំនងជាអាចសរសេរប្រវត្តិសាស្ត្រថ្មី ពីការរកឃើញថ្នាំវ៉ាក់សាំងការពារ ប្រឆាំងនឹងជម្ងឺអេដស៍។ ហើយខ្ញុំនឹងកាន់តែសប្បាយចិត្តខ្លាំងឡើង ដែលបានធ្វើបុព្វហេតុមួយចំនួន នៅក្នុងចំណោមនោះ។»
រាត្រីស្រមោលសរ amfAR បានសង្កត់ធ្ងន់ទៅលើ ការលក់ដេញថ្លៃនូវសម្ភារៈមួយចំនួន ដែលសុទ្ធសឹងជាវត្ថុអំណោយ ហើយប្រាក់ដែលរកបាន ពីការលក់ដេញថ្លៃនេះ នឹងត្រូវផ្ទេរចូលទៅក្នុងមូលនិធិ សម្រាប់ការសិក្សាស្រាវជ្រាវ ប្រឆាំងនឹងមេរោគអេដស៍។ គួរបញ្ជាក់ដែរថា តារាស្រីវ័យក្មេង នាង មីឡី ស៊ីរ៉ឺស ទើបនឹងចូលរួមក្នុងយុទ្ធនាការពិសេស ក្នុងឆ្នាំ២០១៤នេះប៉ុណ្ណោះ ហើយនាងបានក្លាយជាអង្គទូតសុឆន្ទៈមួយរូបទៀត របស់ amfAR ជាមួយនឹងតារាល្បីដទៃទៀត ដូចជានាង រ៉ៃយ៉ាណា នាង ឡេឌី ហ្គាហ្គា (Lady Gaga) និងនាង នីគី មីណៃ (Nicki Minaj) ជាដើម៕