ខ្វាក់​ព្រោះ​ទុក​កែវ Contact lens នៅ​ជាប់​ភ្នែក ៦ខែ មិន​ដោះចេញ

និស្សិតស្រីជាតិតៃវ៉ាន់មួយរូប បានខ្វាក់ភ្នែក បន្ទាប់ពីបានទុកកែវដាក់ភ្នែក ខនថេកឡេន (Contact lens) នៅក្នុង​ភ្នែក អស់រយៈពេល៦ខែ។ ទុកកែវភ្នែក នៅជាប់នឹងភ្នែកជាប្រចាំបែបនេះ បានបង្កឲ្យមានសត្វកណ្ដៀរមួយប្រភេទ ហើយ​បានស៊ីកែវភ្នែករបស់នាង អស់មួយផ្នែក។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី១៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

និស្សិតស្រីជាតិតៃវ៉ាន់មួយរូប បានខ្វាក់ភ្នែក បន្ទាប់ពីបានទុកកែវដាក់ភ្នែក ខនថេកឡេន (Contact lens) នៅក្នុង​ភ្នែក អស់រយៈពេល៦ខែ។ ទុកកែវភ្នែក នៅជាប់នឹងភ្នែកជាប្រចាំបែបនេះ បានបង្កឲ្យមានសត្វកណ្ដៀរមួយប្រភេទ ហើយ​បានស៊ីកែវភ្នែករបស់នាង អស់មួយផ្នែក។


ដាក់កែវ ខនថេកឡេន ទៅក្នុងភ្នែក។ (រូបថតឯកសារ)

សុខភាព - មិនមែនព្រោះតែឃើញស្អាត និងចង់ឲ្យល្អ គេត្រូវធ្វើអ្វី ទៅតាមចំណង់ចំណូលចិត្ត ស្រេចតែខ្លួនឯងគិត​ឃើញ​នោះទេ។ ព្រោះជាលទ្ធផលចុងបញ្ចប់ នឹងអាចធ្វើឲ្យស្ដាយក្រោយអស់មួយជីវិត។ នេះជាករណីរបស់​និស្សិត​ស្រី​ជាតិតៃវ៉ាន់មួយរូប ដែលបានរក្សាកែវ ខនថេកឡេន ដាក់ជាប់នៅក្នុងភ្នែក រយៈពេល៦ខែ ហើយបានធ្វើឲ្យនាង​ខ្វាក់ភ្នែក នៅថ្ងៃនេះមើលអ្វីទៀតលែងឃើញ។ ផ្នែកដ៏សំខាន់នៃកែវភ្នែកទាំងគូររបស់នាង ត្រូវបានស៊ីកម្ទេចដោយ សត្វកណ្ដៀរមួយប្រភេទ ដែលបានកើតឡើងរវាងកែវ ខនថេកឡេន និងកែវភ្នែក។

ក្រុមគ្រូពេទ្យ បានសម្ដែងការភ្ញាក់ផ្អើលជាខ្លាំង ដោយបានរកឃើញថា សត្វកណ្ដៀរដ៏តូចល្អិត បានកើតឡើង​និង​បាន​ពង្រីកខ្លួន នៅពីក្រោយកែវខនថេកឡេន ហើយបានស៊ីដាច់ផ្ទៃខាងលើ នៃកែវភ្នែករបស់និស្សិតស្រីរូបនោះ។

ក្នុងរយៈពេល៦ខែមកនេះ យុវតីជាតិតៃវ៉ាន់ អាយុ២៣ឆ្នាំ​ មិនដែលបានដោះកែវ ខនថេកឡេន ចេញពីភ្នែករបស់ខ្លួន​ឡើយ បើទោះជានាងគេង ឬងូតទឹកក៏ដោយ។ សារព័ត៌មានអង់គ្លេស ដេល្លីមែល ដែលបានធ្វើសេចក្ដីរាយការណ៍​ពី​រឿងនេះ បានឲ្យដឹងទៀតថា វាជារឿងមួយដ៏រន្ធត់ និងមិនគួរឲ្យជឿបាន នៅពេលដែលនិស្សិតស្រីរូបនេះ មិនបាន​យក​ពេលវេលា មកថែរក្សាសុខភាព និង​អនាម័យផ្ទាល់ខ្លួន ជាពិសេសជាមួយនឹងកែវភ្នែកបែបនេះ។

គួររំលឹកផងដែរ នៅក្នុងល័ក្ខខ័ណ្ឌនៃការប្រើប្រាស់បំពាក់កែវ ខនថេកឡេន ចូលទៅក្នុងភ្នែក គេចាំបាច់ត្រូវដោះវា​មក​លាងសម្អាត នៅរវាងពី៨ម៉ោងម្ដង៕

ខាងក្រោមនេះ ជារូបភាព ដែលរាយការណ៍ដោយ សារព័ត៌មានអង់គ្លេស៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...