ក្រសួង​ឲ្យ​បេក្ខជន​ប្រឡង​បាក់ឌុប គោរព​តាម​បញ្ញតិ​នៃ​ការ​ប្រឡង

ក្រសួង អប់រំ យុវជន និងកីឡា បានអំពាវនាវដល់ បេក្ខជនប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុយភូមិ ឫហៅថាប្រឡង បាក់ឌុប ឲ្យគោរពទៅតាមគោលការណ៍ ឫបញ្ញាតិ នៃការប្រឡង ដែលមានចែងនៅក្នុងសេចក្តីប្រកាស របស់ក្រសួង​ចេញផ្សាយកាលពីថ្ងៃទី ១៨ ខែ កក្កដា ម្សិលម៉ិញនេះ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៩ ខែកក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់


ស្នាមញញឹមរបស់សិស្សសាលា នៅកម្ពុជា។ (រូបថត ឯកសារ)

អប់រំ - ដើម្បីដំណើរការនៃការប្រឡងបាក់ឌុប ប្រព្រឹតទៅ ដោយមានការគោរពគោលការណ៍ច្បាប់ យុត្តិធម៍ តម្លាភាព និង​ទទួលបានលទ្ធផលល្អ ក្រសួង អប់រំ យុវជន និងកីឡា បានតម្រូវឲ្យបេក្ខជនទាំងអស់ ដែលកំពង់ត្រៀមខ្លួនចូលរួមការប្រឡងនេះ ហាមនាំយកគ្រឿងអេឡិចត្រូនិចគ្រប់ប្រភេទ ចូលក្នុងមណ្ឌលប្រឡង ឫបន្ទប់ ប្រឡង ជាដាច់ខាត។

ប្រសិនបើឃើញមានឧបករណ៍ ដែលត្រូវបានហាមឃាត់ ដូចសេចក្តីណែនាំខាងលើ ក្រសួងនឹងចាត់ទុកករណីនេះ ថាជាការប្រព្រឹត្តសកម្មភាពផ្ទុយ នឹងបទបញ្ញតិនៃការប្រឡង និងកម្រិតវិន័យចំពោះបេក្ខជន ដោយកំណត់ឲ្យធ្លាក់ ជាស្វ័យប្រវត្តិ។

ក្រសួង អប់រំ យុវជន និងកីឡា បានបញ្ជាក់ទៀតថា បេក្ខជនដែលមានឈ្មោះចូលរួមក្នុងការប្រឡង រាប់ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្ត្រសង្គម ឆ្នាំនេះមានចំនួន សរុប ៩៣ ៤៥៦នាក់ និងមានបណ្ឌលប្រឡងចំនួន ១៥៤ មណ្ឌល ចែកជា ៣៧៧៩ បន្ទប់ នៅរាជធានីភ្នំពេញ ខេត្តទូទាំងប្រទេស នៃព្រះរាជាណាចក្រកម្ពុជា។

សំរាប់រាជធានីភ្នំពេញ លទ្ធផលនៃការប្រឡង នឹងត្រូវគ្រោងចេញជាផ្លូវការ នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ២០១៤ និងនៅខេត្តកណ្តាល និងមណ្ឌលប្រឡង តាមបណ្តាខេត្តផ្សេងទៀត លទ្ធផលនឹងចេញនៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០១៤ ខាងមុខ ដូចដែលមានចែងនៅក្នុងសេចក្តីប្រកាសខាងលើនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...