អាមេរិក​ចោទ​រ៉ូស្សី ថា​បាន​ផ្ដល់​កាំជ្រួច​ដើម្បី​បាញ់​យន្ដហោះ​ម៉ាឡេស៊ី

រដ្ឋមន្ត្រីការបទេស នៃសហរដ្ឋអាមេរិក លោក ចន ឃែរី (John Kerry) បានប្រកាសខ្លាំងៗ នៅថ្ងៃអាទិត្យទី២០ ខែកក្កដានេះ ថាប្រព័ន្ធកាំជ្រួចដែលប្រើប្រាស់ ក្នុងការបាញ់ទម្លាក់យន្ដហោះស៊ីវិល របស់ក្រុមហ៊នម៉ាឡេស៊ីអ៊ែរឡាញ ថាត្រូវបានផ្ដល់ដោយប្រទេសរ៉ូស្សី។ លោក ឃែរី ថែមទាំងបានបរិហាពីស្ថានភាព "ដ៏ហួសចិត្ត" ផ្សេងៗជាច្រើននៅនឹងទីកន្លែង ដែលយន្ដហោះបានធ្លាក់បោកខ្លួននោះផងទៀត។
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២០ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 20, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់


យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថត MONOROOM.info/ D.KEO)

ធ្លាក់យន្ដហោះ - ផ្សាយតាមបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) ដ៏ល្បី លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស នៃ​សហរដ្ឋអាមេរិក បាននិយាយខ្លាំងៗថា៖ «វាច្បាស់ណាស់ ដែលកាំជ្រួចបាញ់ទម្លាក់យន្ដហោះនោះ ជាប្រភេទកាំជ្រួច ដែលផ្ដល់ដោយប្រទេសរ៉ូស្សី ហើយបានប្រគល់ដល់ដៃរបស់ក្រុមអ្នកបំបែកទឹកដី»។

សហរដ្ឋអាមេរិកនិងប្រទេសជាច្រើន នៅបស្ចឹមលោក បានគិតថាយន្ដហោះស៊ីវិល ដែលដឹកមនុស្ស២៩៨នាក់ ត្រូវ​បាន​បាញ់ទម្លាក់ នៅកំពស់ខ្ពស់ជាង១០គីឡូម៉ែត្រពីដី ដោយកាំជ្រួចប្រដេញបាញ់ចេញពីដី នៅក្នុងតំបន់មួយ​ដែល​គ្រប់គ្រងដោយ ក្រុមអ្នកបំបែកទឹកដីអ៊ុយក្រែន។

លោក ឃែរី បានថ្លែងតាមទូរទស្សន៍អាមេរិកមួយទៀត ឈ្មោះ អ៊ិនប៊ីស៊ី (NBC) ថា«ភស្ដុតាងដ៏មាំទាំ គួរឲ្យទុកចិត្ត​បាន​ជាច្រើន» បានចង្អុលរុញការទទួលខុសត្រូវទាំងនេះ ទៅលើប្រទេសរ៉ូស្សី និងក្រុមអ្នកបំបែកទឹកដីអ៊ុយក្រែន ដែល​និយមរ៉ូស្សី។ ប៉ុន្តែលោកមិនបានធ្វើការចោទប្រកាន់ដោយផ្ទាល់ ថាពួកគេទាំងនេះ ជាអ្នកបាញ់នោះទេ។

សហរដ្ឋអាមេរិកបានដឹងពីបញ្ហានេះ ដោយយោងទៅលើរូបភាពជាតឹកតាង ដែលថតដោយប្រព័ន្ធផ្កាយរណប។ លោក​រដ្ឋមន្ត្រីអាមេរិក បាននិយាយទៀតថា៖ «យើងបានដឹងពីដំណើរទំនង និងពីពេលវេលាដែលកាំជ្រួចនេះ ត្រូវ​បានបាញ់ចេញ»។ ដោយមិនភ្លេចផងទេ នូវការលើកឡើងពីកិច្ចសន្ទនានានា ដែលក្រុមអ្នកបំបែកទឹកដី បាន​ផ្សព្វ​ផ្សាយនៅលើបណ្ដាញសង្គម។

លោក ឃែរី បានបន្ថែមថា៖ «យើងបានដឹងដោយភាពជាក់លាស់ថា ប្រទេសអ៊ុយក្រែន មិនមានប្រព័ន្ធកាំជ្រួញ​បែប​នេះ នៅក្នុងតំបន់នាពេលនោះទេ។ ដូច្នេះ គេត្រូវសង្កតបញ្ហានេះទៅរកក្រុមអ្នកបំបែកទឹកដី។»

«អ្វីដែលបានកើតឡើង ពិតជាគួរឲ្យហួសចិត្តណាស់។ ក្រុមអ្នកបំបែកទឹកដីទាំងនោះ បានធ្វើនូវអ្វីគ្រប់យ៉ាង ផ្ទុយពីអ្វី​ដែលប្រធានាធិបតីរ៉ូស្សីបានលើកឡើង។ ដូចជាបានលើកសាកសពដាក់ឡើងលើឡាន ដោយមានទឹកមុខ​សប្បាយ​រីករាយ អូសទាញសាកសព និងរើកកាយសម្ភារៈផ្សេងៗ ពីកន្លែងដែលយន្ដហោះធ្លាក់ជាដើម។»

យ៉ាងណាក៏ដោយ ក៏រដ្ឋមន្ត្រីការបរទេសអាមេរិក នៅតែបានជំរុញឲ្យប្រទេសរ៉ូស្សី ត្រូវតែធ្វើអ្វីមួយ ជុំវិញបញ្ហានេះ ដើម្បីបង្ហាញឲ្យឃើញថា ខ្លួនមិនបានឃុបឃិត ជាមួយនឹងក្រុមអ្នកបំបែកទឹកដីនោះឡើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...