អាមេរិក៖ ភូមិ​ខ្មោច​មួយ លក់​ដាច់​ក្នុង​តម្លៃ ជិត​២លាន​ដុល្លារ

បន្ទាប់ពីត្រូវបានបោះបង់ចោល អស់រយៈពេល២០ឆ្នាំមកហើយ ភូមិមួយឈ្មោះ ចនសុនវីល (Johnsonville) នៅក្នុងរដ្ឋ ខ័ណេទីខូដ (Connecticut) ទើបនឹងត្រូវបានលក់ដាច់ ក្នុងតម្លៃជិត២លានដុល្លារ កាលពីថ្ងៃទី៣០ ខែតុលាកន្លងទៅ។
អាគារលំនៅដ្ឋានមួយ នៃភូមិ ចនសុនវីល។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ដោយ សុបិន្ត (ទាក់ទង៖ [email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី៣១ តុលា ២០១៤
  • កែប្រែចុងក្រោយ: November 02, 2014
  • ប្រធានបទ: អភិវឌ្ឍន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភូមិ ចនសុនវីល ដែល​ស្ថិត​នៅ​ក្នុង​រដ្ឋ ខ័ណេទីខូដ ភាគ​ខាង​ជើង​នៃ​សហរដ្ឋ​អាមេរិក ទើប​នឹង​ត្រូវ​បាន​លក់​ដាច់ នៅ​ក្នុង​ការ​ដេញ​ថ្លៃ​មួយ កាល​ពី​ថ្ងៃព្រហស្បត្តិ៍ ទី៣០ ខែ​តុលា​កន្លង​ទៅ ក្នុង​តម្លៃ​ជិត​២លាន​ដុល្លារ។ អានាគត​ម្ចាស់​ថ្មី ដែល​បាន​ទិញ​ភូមិ​«ខ្មោច»​នេះ មិន​ត្រូវ​បាន​បង្ហាញ​អត្តសញ្ញាណ​ជា​សាធារណៈ​ទេ។ ប៉ុន្តែ​សម្រាប់​តម្លៃ​នេះ អ្នក​ឈ្នះ​ក្នុង​ការ​ដេញ​ថ្លៃ នឹង​ទទួល​បាន​ផ្ទៃ​ដី​ប្រមាណ​ជា ២៥​ហិចតា រួម​ជា​មួយ​នឹង​អាគារ​លំនៅដ្ឋាន និង​អាគារ​សាធារណៈ​មួយ​ចំនួន​ទៀត។

ហេតុអ្វី បានជាភូមិនេះ បាន​ក្លាយ​ជា​ភូមិ​រហោឋាន?

នៅក្នុងទសវត្សរ៍ឆ្នាំ៦០ មហា​សេដ្ឋី​មួយ​រូប បាន​ទិញ​ភូមិ​នេះ ក្នុង​មួយ​ផ្នែក​ដ៏​ធំ​មួយ ដើម្បី​ដាក់​ទុន​អភិវឌ្ឍន៍​ទី​នោះ ឲ្យ​ក្លាយ​ជា​ទី​កន្លែង​ដើម្បី​ទទួល​ទេសចរណ៍។ វិទ្យុ​ក្នុង​តំបន់​មួយ បាននិយាយ​ថា នៅ​ពេល​នោះ ចនសុនវីល បាន​ក្លាយ​ជា​«មជ្ឈមណ្ឌល​ទទួល​រៀបចំ​មង្គលការ»​ដ៏​អស្ចារ្យ។

ប៉ុន្តែដំណើរប្រព្រឹត្តិទៅ នៃ«មជ្ឈមណ្ឌល»នេះ បានបញ្ឈប់ទៅយ៉ាងតក់ក្រហល់ នៅឆ្នាំ១៩៩៤ ហើយតាំង​ពី​នោះ​មក ចនសុនវីល បានក្លាយជាភូមិដែលគេបោះបង់ចោល។ នៅឆ្នាំ២០០១ ភូមិនេះ ត្រូវបានទិញដោយ​ក្រុមហ៊ុនសណ្ឋាគារមួយ ក្នុងក្ដីសង្ឃឹមថា នឹងដាក់ទុនអភិវឌ្ឍន៍តំបន់ដែលគួរឲ្យខ្លាចនេះ សម្រាប់ទទួល​អតិថិជន​ដែលមានវ័យចំណាស់ៗ។ ប៉ុន្តែវាគ្រាន់តែជាគម្រោងមួយប៉ុណ្ណោះ ព្រោះវិបត្តិសេដ្ឋកិច្ចបានរួមរឹត មិន​ឲ្យ​ក្រុមហ៊ុននោះអាចធ្វើអ្វីបានទាំងអស់។

ការទិញដាច់កាលពីថ្ងៃទី៣០ ខែតុលានេះ នឹងត្រូវបញ្ជាក់សារជាថ្មី ក្នុងរយៈពេល៣០ថ្ងៃ។ តែបើការទូទាត់ បាន​​ប្រព្រឹត្តិទៅច្បាស់លាស់ហើយ អ្នកទិញនឹងក្លាយជាម្ចាស់ភូមិ ព្រមទាំងមានសិទ្ធិធ្វើការអភិវឌ្ឍន៍ភូមិនេះ​ជា​ថ្មី។ ប៉ុន្តែបើមើលក្នុងវីដេអូ ដែលទូរទស្សន៍ Bloomberg News បានថតកាលពីពេលថ្មីៗនេះ បង្ហាញថា ភូមិ​រហោឋាន​​នេះ មានលក្ខណៈជាភូមិ«ខ្មោច» ជៀសជាងភូមិសម្រាប់មនុស្សរស់នៅ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...