«ស្នេហា​អាថ៌កំបាំង»​របស់ មាស សុខសោភា ជា​បទ​ចម្លង​ពី​វៀតណាម?

បទ«ស្នេហាអាថកំបាំង»របស់កញ្ញា មាស សុខសោភា ដែលកំពុងទទួលបានការគាំទ្រ ពីស្រទាប់យុវ័យ ត្រូវបានគេអះអាងជាបទនិពន្ធថ្មីទាំងសាច់ភ្លេង និងអត្ថន័យ ដែលចម្លងទាំងស្រុង ពីបទចម្រៀងវៀតណាម។
កញ្ញា មាស សុខសោភា នៅក្នុងចម្រៀង«ស្នេហាអាថ៌កំបាំង»។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ និងយកការណ៍៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មករា ២០១៥
  • កែប្រែចុងក្រោយ: February 08, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បទ «ស្នេហាអាថ៌កំបាំង»របស់តារាចម្រៀងដ៏ល្បី នៅផលិតកម្មថោន កញ្ញា មាស សុខសោភា បានក្លាយជាបទដ៏រញ្ជួយ នៅដើមឆ្នាំ២០១៥នេះ សម្រាប់យុវវ័យ។ បទចម្រៀងដែលទើបនឹងចេញផ្សាយក្នុងពេលថ្មីៗនេះ បានទាញចំណាប់អារម្មណ៍ និងការគាំទ្រយ៉ាងច្រើនពីទស្សនិកជន។

ប៉ុន្តែបទចម្រៀងដែលនិយាយពីស្នេហាដ៏ផ្អែមល្ហែម មួយនេះត្រូវបានទស្សនិកជនមួយចំនួនលើកឡើងថា ជាបទចម្រៀងដែលចម្លងទាំងស្រុង ពីបទចម្រៀងរបស់វៀតណាមដែលមានចំណងជើងថា «Robot tình yêu»ផ្ទុយស្រឡះពីការលើកឡើងរបស់ផលិតកម្មថោន ដែលថា បទមួយនេះជាបទនិពន្ធថ្មី ។

បើស្តាប់មួយភ្លែត បទនេះដូចទៅនឹងបទចម្រៀងរបស់វៀតណាម ប៉ុន្តែនៅពេលដែលស្តាប់យូរបន្តិច គេនឹងដឹងថា ជាបទភ្លេង ដែលមានលក្ខណៈស្រដៀងគ្នា។ រីឯការសម្តែង«បទស្នេហាអាថ៌កំបាំង»របស់មាស សុខសោភា មានការចាប់អារម្មណ៍ច្រើនជាងបទរបស់វៀតណាម «Robot tình yêu»។ បទស្នេហាអាថ៌កំបាំង បង្ហាញនូវអារម្មណ៍លាក់បាំង របស់មនុស្សពីរនាក់ និងលាយឡំទៅដោយកំប្លែង ដែលធ្វើឱ្យទស្សនិកជនទស្សនាហើយ មានអារម្មណ៍រំភើប និងផ្អែមល្ហែមជាមួយបទចម្រៀង។

ថ្វីបើបទនេះ មានការលើកឡើងថាលួចចម្លង ឬយកបទពីគេ មកកែខៃក៏ដោយ ក៏នៅទទួលបានការគាំទ្រពីយុវវ័យយ៉ាងពោរពាសដែរ។ ប្រិយមិត្តម្នាក់បានលើកឡើងថា «ពិរោះជាងបទវៀតណាមឆ្ងាយណាស់ ហើយបទនេះ មិនដូចបទវៀតណាមទាំងស្រុងទេ»។

ទស្សនាទាំងអស់គ្នា នូវបទចម្រៀងសំនៀងរបស់ មាស សុខសោភា«ស្នេហាអាថ៌កំបាំង» និងបទរបស់វៀតណាម Robot tình yêu  ប្រៀបធៀបថាបទទាំងពីរនេះ ខុសគ្នា និងដូចគ្នាត្រង់កន្លែងណាខ្លះ?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...