នៅ​កម្ពុជា​ឥឡូវ​ គេ​ញ៉ាំ​សាច់​ឆ្កែ ដើម្បី​កម្តៅ​ខ្លួន​ក្នុង​រដូវ​រងា!

នៅក្នុងអំឡុងពេល ដែលសាច់គ្រប់ប្រភេទនៅលើទីផ្សារឡើងថ្លៃ អ្នកចូលចិត្តញាំសាច់ពិសេសឬសាច់ឆ្កែ បាន​និយាយ​គ្នា​ថា តម្លៃសាច់គោនៅលើទីផ្សារ ថ្លៃជាងសាច់ពិសេសទៅទៀត តែរស់ជាតិវិញមិនលើសគ្នាទេ។
នៅ​កម្ពុជា​ឥឡូវ​ គេ​ញ៉ាំ​សាច់​ឆ្កែ ដើម្បី​កម្តៅ​ខ្លួន​ក្នុង​រដូវ​រងា!
សត្វឆ្កែ ត្រូវបានគេថែមគ្រឿង ធ្វើជាសាច់ខ្វៃ និងកាត់ជាចំរៀកៗ ដាក់ក្នុងចានឲ្យភ្ញៀវ។ (រូបថត monoROOM.info/ H. Vuthy)
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ([email protected]) - យកការណ៍៖ ហេង វិទ្ធី- ភ្នំពេញ ថ្ងៃទី១៩ ធ្នូ ២០១៤
  • កែប្រែចុងក្រោយ: December 20, 2014
  • ប្រធានបទ: ម្ហូបពិសេស
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្នុងសភាពអូអរ ចេញ​ពី​ហាង​មួយ ដែល​ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា រាជធានី​ភ្នំពេញ មុខ​ម្ហូប​ពិសេស​មួយ​ប្រភេទ កំពុង​ទាក់​ទាញ​ចំណាប់​អារម្មណ៍ ឲ្យ​មាន​មនុស្ស​ម្នា​មក​រក​ទទួល​ទាន​កាន់​តែ​ច្រើន​ឡើង។ ពី​ក្នុង​ចំណោម​ការ​ហ៊ោ​កញ្ជៀវ ដោយ​ពាក្យ​ថា​«ជល់​មួយ!​ៗ!» យុវជន ចន្ថា ដែល​កំពុង​ហូប​សាច់​ពិសេស នៅ​ក្នុង​ហាង​នេះ បាន​និយាយ​ថា លោក​ហូប​សាច់​នេះ ដោយ​សារ​ឥឡូវ​នេះ​ជា​រដូវ​រងា វា​អាច​ឲ្យ​យើង​ក្តៅ​ខ្លួន​ស្រួល ឆាប់​ដេក​លក់។ លោក​និយាយ​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ​ថា៖  «រងា​អញ្ចឹង ហូប​របស់​ក្តៅ​ទៅ វា​មិន​សូវ​រងា»។

នៅ​មិន​ឆ្ងាយ​ពី​គ្នា​ប៉ុន្មាន​ដែរ​ យុវជន ផល្លី បច្ចុប្បន្ន​រស់​នៅ​ភ្នំពេញ បាន​ឲ្យ​ដឹង​ស្រដៀង​គ្នា​នេះ​ថា ធ្វើ​ឲ្យ​ខ្លួន​ក្តៅ​ហើយ មាន​តម្លៃ​សមរម្យ​ទៀត មួយ​ចាន​តែ​៥០០០​រៀល បើ​សាច់​គោ​អាំង​វិញ មួយ​ចាន​១២០០០​រៀល​ឯ​ណោះ ហើយ​រស​ជាតិ មិន​ខុស​គ្នា​ប៉ុន្មាន​ទេ។ ផល្លី បាន​ថ្លែង​ឲ្យទស្សនាវដ្ដី​ដឹង​ដែរ​ថា៖«សាច់​ហ្នឹង​ ធូរ​ថ្លៃ​ជាង​សាច់​គោ ហើយ​ហូប​បាន​ដូច​គ្នា»។

តើសាច់ពិសេស ដែលធ្វើឲ្យខ្លួនឡើងកម្ដៅ និងមានមានតម្លៃថោកជាងសាច់គោនេះ ជាសាច់សត្វអ្វីទៅ? នោះ​ជាសាច់ឆ្កែ។ សត្វឆ្កែ ជាសត្វពាហនៈដែលប្រជាជនកម្ពុជាទម្លាប់ចិញ្ចឹម ដើម្បីជាអ្នកបម្រើដ៏ប្រសើរ ក្នុង​ការ​ជួយកិច្ចការងារជាច្រើន។ ប្រជាជនកម្ពុជាខ្លះទៀត បានចាត់ទុកសត្វ«ឆ្កែ»ដូចកូនចៅ ឬជាមិត្តរបស់ខ្លួន ដោយ​យកមកបណ្ដើរ យកទៅណាមកណាជាមួយ ឬយកមកអោបរឹតជាប់នឹងទ្រូងជាដើម។

ប្រជាជនកម្ពុជា​មិន​ដែល​មានទម្លាប់ សម្លាប់សត្វឆ្កែ ដើម្បីយកសាច់​មក​ទទួល​ទាន​នោះទេ ទោះជាប្រជាជន​កម្ពុជា​អត់ឃា្លន រស់​នៅ​ដោយគ្រោះទុរភិក្ស នៅក្នុងរបបអាវខ្មៅ​ប្រល័យ​ពូជសាសន៍​ខ្មែរក្រហម​ក៏ដោយ ដែល​ខុសពីប្រទេស​វៀតណាម ដែលមានទម្លាប់យកសាច់សត្វឆ្កែ មកធ្វើជាអាហាររបស់ពួកគេ។ មិនត្រឹមតែ​សាច់​សត្វឆ្កែ តែនៅក្នុង​ប្រទេសវៀតណាម​ក្នុងពេលបច្ចុប្បន្ន សាច់សត្វឆ្មារ​ក៏កំពុងត្រូវបានយក មកធ្វើជាអារហា​ពិសេស របស់​ជនជាតិ​វៀតណាម​ដែរ។

» អានអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

រស់ជាតិអាចទទួលយកបាន...

ប៉ុន្តែនៅក្នុង​របប​រាជាណាចក្រទីពីរនេះ ប្រទេសកម្ពុជាកំពុងប្រែក្លាយបន្តិចម្ដងៗ ផ្ដល់ឱកាសឲ្យយកសាច់​សត្វ​មួយនេះ មកបង្កើតជាម្ហូបពិសេសឲ្យមនុស្សទទួលទាន និងថែមទាំងអាចបើកហាងមានយីហោធំៗ ធ្វើ​ជា​ម្ហូប​យ៉ាងពិសេសៗ សម្រាប់ទាក់ទាញភ្ញៀវនោះទៀត។ យុវជន សុភ័ក្រ និងមិត្តភ័ក្រជាច្រើន ដែលកំពុង​ជុំ​គ្នា​ទទួល​ទាន​សាច់​ពិសេស បាននិយាយប្រាប់ទស្សនាវដ្តីថា ជាញឹកញាប់ណាស់ដែលខ្លួន និងមិត្តភក្កិ​មក​​ជួប​គ្នា​ហូប​សាច់​ពិសេស ព្រោះ​វា​មានរសជាតិឆ្ងាញ់់ «អាចទទួលយកបាន»។

ហើយដោយសារតែមនុស្សច្រើនឡើងៗ ចូលចិត្តសាច់ពិសេសនេះដែរ ទើបម្ចាស់ហាង«អ៊ុំ ប៉ែត សាច់ពិសេស​បង្វិល» បានបើកហាងធ្វើម្ហូបពិសេសនេះ សម្រាប់ឲ្យអតិថិជនរបស់ខ្លួន។ លោក អ៊ុំ ប៉ែត ម្ចាស់ហាងមួយនេះ បាន​ថ្លែងប្រាប់ទស្សនាវដ្ដីថា ក្នុងមួយថ្ងៃ លោកលក់សាច់នេះអស់ប្រមាណជា ៥០គីឡូក្រាម។ ក្នុងមួយ​គីឡូក្រាម បើសាច់ឆ្អិន ៥០ ០០០រៀល បើសាច់ឆៅ ២០ ០០០រៀល ហើយក្នុងហាងរបស់លោក មានភ្ញៀវ​ភាគ​តិច​ណាស់ ដែលខ្ចប់យកទៅផ្ទះ តែលោកមានភ្ញៀវ​ដល់ទៅ៩០​ភាគរយហើយ ដែលទទួលទាន​សាច់​ពិសេស ដោយ​ផ្ទាល់​នៅក្នុងហាងតែម្ដង។ អាជីវកររូបនេះ មិនបាននិយាយថា សត្វឆ្កែដែលលោកយកមកធ្វើ​ជា​ចំណី​អាហារ​ទាំង​នេះ មានប្រភពមកពីណាទេ។

មន្ត្រីរដ្ឋាភិបាល មានចំណូលចិត្តសាច់ឆ្កែ...

ខុសពីប្រទេសវៀតណាម ដែលមានច្បាប់ហាមឃាត់​មិនឲ្យលក់ដោះដូរ ឬទទួលទានសត្វហាមឃាត់​មួយ​ចំនួន​នោះ តែនៅប្រទេសកម្ពុជា មិនមានច្បាប់ណាមួយ បង្កើតឡើងដើម្បីហាមឃាត់ការលក់ដោះដូរ ឬហាម​មិន​ឲ្យ​ទទួល​ទាន​សាច់​សត្វ​មួយចំនួននោះទេ។ ជាពិសេស មិនមាននរណាម្នាក់​នឹកឃើញពីច្បាប់ទម្លាប់ ឬ​ចង់​បង្កើត​ឲ្យ​មាន​ច្បាប់​អ្វីទេ ខណៈពេលដែលអាជីវករមួយចំនួន កំពុងរកទទួលទាន​កាន់តែមានបាន ពី​អាជីវកម្ម​សាច់​សត្វ​​ពិសេស​ទាំងនោះ។

លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសម្បុកឃ្មុំ ដែលធ្លាប់មានសត្វឆ្កែ​​ដែលលោកចិញ្ចឹម ត្រូវបានគេលួច​ចាប់​យក​ទៅ​ធ្វើ​ទារុណកម្ម​នោះ ធ្លាប់បានប្រតិកម្មថា អាជីវកម្មកើត​ឡើង​ច្រើន ពីអាហារសត្វឆ្កែ ព្រោះមន្ត្រីជាន់ខ្ពស់​ក្នុងជួរ​រដ្ឋាភិបាល​មាន​ចំនួន​ច្រើន បានចូលចិត្តអាហារពីសាច់​ពិសេសនេះ។ មន្ត្រីកម្ពុជាទាំងនោះ ដែល​តែង​រង​ការ​ចោទ​ប្រកាន់​ថា មានប្រភព ឬទទួលការ​បណ្ដុះ​បណ្ដាល ពីប្រទេសវៀតណាម៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...