ល្បី​ដំឡូង​ជ្វា​កំពង់​ឆ្នាំង​ថា​ឆ្ងាញ់ លក់​ដាច់​រាប់​រយ​គីឡូ​មួយ​ថ្ងៃៗ (vdo)

តាមបណ្តោយផ្លូវជាតិលេខប្រាំ ពីភ្នំពេញទៅខេត្តកំពង់ឆ្នាំង អ្នកដំណើរជាច្រើនសិប បានឈប់កកកុញ ស្ទះពេញផ្លូវ ដោយសារពួកគេចង់ភ្លក្ស រស់ជាតិដំឡូងអ្នកកំពង់ឆ្នាំង។
ក្រុមកសិករ កំពុងប្រមូលដំឡូងចេញពីរទេះគោ។ (រូបថត monoROOM.info/ H. Vuthy)
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៣ វិច្ឆកា ២០១៤
  • កែប្រែចុងក្រោយ: November 05, 2014
  • ប្រធានបទ: ចង់ឆ្ងាញ់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«លឺគេនិយាយរាប់រយដង មិន​ស្មើរ​នឹង​បាន​ភ្លក្ស​ម្តង​ទេ» នេះ​ជា​ការ​នឹក​ភ្នក របស់​អ្នក​ដំណើរ​ស្ទើរ​គ្រប់​គ្នា ដែល​ធ្វើ​ដំណើរ​នៅ​តាម​ដង​ផ្លូវ​ជាតិ​លេខ​ប្រាំ ហើយ​បាន​ឃើញ​ដំឡូង​ពិសេស ដែល​ដាំ​មិន​ប្រើ​ជី​គីមី​ទាំង​នោះ ប្រាកដ​ជា​មិន​អាច​បើក​បង្ហួស​ទៅ​បាន​ឡើយ។ បំណង​របស់​ពួក​គេ គឺ​ចង់​សាក​ល្បង​រស​ជាតិ ដំឡូង​ធម្មជាតិ របស់​កសិករ​ខេត្ត​កំពង់​ឆ្នាំង។

ហើយដោយសារតែហេតុ​នេះ​ហើយ ទើប​មាន​សំដី​បាន​លើក​ឡើង​ថា ករសិករ​ដាំ​ដំឡូង​ទាំង​នោះ កំពុង​ឡើង​កូដ​ខ្លាំង ដោយ​សារ​ដំឡូង​ជ្វា​«ផ្អែម​ឆ្ងាញ់» ដែល​ជា​ដំណាំ​កសិផល​របស់​ពួក​គាត់ ជំរុញ​ឲ្យ​អ្នក​ទទួល​ទានច្រើន​ឡើង បាន​ឈប់​ចុះ​ទិញ យ៉ាង​ច្រើន​កុះករ នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​ប្រាំ ជា​ពិសេស​ក្នុង​ឱកាស​រដូវ​បុណ្យ​កឋិនទាន​ឆ្នាំ​នេះ។

ក្នុងមួយថ្ងៃ ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅខេត្តកំពង់ឆ្នាំង អាចរកចំណូលបាន ៤ម៉ឺនទៅ ៥ម៉ឺន ពីផល​ចំណេញនៃការលក់ដំឡូង ហើយគេអាចលក់អស់ដទៅ ២ទៅ ៣រយគីឡូក្រាម ឯណោះក្នុងមួយថ្ងៃ។ ដំឡូង​នៅទីនោះ មិនត្រឹមតែមានរស់ជាតិឆ្ងាញ់ទេ ថែមទាំងមានតម្លៃថោកទៀតផង មួយគីឡូត្រឹមតែ ៥០០រយរៀល ទៅ ១២០០រៀលប៉ុណ្ណោះ តាមទំហំតូចធំ។

លោក ប៊ុន ធុល អ្នកដំណើរមកពីបុណ្យកឋិន នៅវត្តមួយក្នុងខេត្តកំពង់ឆ្នាំង បានប្រាប់ទស្សនាវដ្តី​មនោរម្យ.​អាំងហ្វូ​ថា៖ «ដំឡូងណ្នឹងវាឆ្ងាញ់ ខ្ញុំឈប់ទិញផ្ញើរអ្នកនៅផ្ទះ វាផ្អែម យើងទិញម្នាក់ ៥គីឡូ ១០គីឡូ។»

ស្ត្រីម្នាក់ទៀតឈ្មោះ ចាន់ ធ្វើដំណើរមកពីបុណ្យកឋិនវត្តរំដួល ខេត្តកំពង់ឆ្នាំងដូចគ្នា បាននិយាយដែរថា គាត់​បានឃើញដំឡូងនេះល្អហើយ មានតម្លៃថោក ការដាំដុះរបស់គេ​មិនប្រើជីគីមីទេ គាត់បានទិញដំឡូងនេះ សំរាប់​ផ្ញើរអ្នកផ្ទះ ៦ គីឡូក្រាម។

កសិករមួយរូប បាននិយាយថា ក្នុងមួយឆ្នាំគាត់អាចដាំដំឡូង បានក្នុងមួយហិចតា ហើយទទួលបាន​ផល​មួយ​តោន ដោយមិនប្រើប្រាស់ជីគីមីនោះទេ។ កសិកររូបនោះ បានបន្ថែមទៀតថា ក្នុងមួយគីឡូក្រាម ដំឡូងរបស់​គាត់ អាចលក់ចេញបាន ចាប់ពីមួយពាន់រៀលឡើងទៅ ចំពោះដំឡូងណាដែលមានមើមធំៗ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...