ជ័យ​លាភី​ទាំង​បី របស់​«សំនៀង​ចែង​ចាំង» មាន​សមត្ថភាព?

កម្មវិធីប្រលងចម្រៀង«សំនៀងចែងចាំង» ដែលជាកម្មវិធីដ៏ល្បី​ របស់ស្ថានីយ៍ទូរទស្សន៍ ស៊ីធីអ៊ិន បានបញ្ចប់ហើយ កាល​ពី​យប់ថ្ងៃអាទិត្យ ទី០២ ខែវិច្ឆិកា និងរកបានជ័យលាភីបីនាក់ ដែលសុទ្ធតែជាបុរស។
ជ័យ​លាភី​ទាំង​បី របស់​«សំនៀង​ចែង​ចាំង» មាន​សមត្ថភាព?
ជ័យលាភីទាំងបី ពីកម្មវិធី «សំនៀងចែងចាំង» ឆ្នាំ២០១៤ របស់ទូរទស្សន៍ ស៊ីធីអ៊ីន។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៣ វិច្ឆិកា ២០១៤
  • កែប្រែចុងក្រោយ: November 05, 2014
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជ័យលាភីទាំងបី នៃរដូវ​កាល​ទី១ របស់​កម្មវិធី​ប្រលង​ចម្រៀង «សំនៀង​ចែង​ចាំង» បាន​ទៅ​លើ អ្នក​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ឈ្មោះ ទូច មករា មក​ពី​ខេត្ត​បាត់ដំបង - អ្នក​លេខ​២ បាន​ទៅ​លើ​បេក្ខជន ហួន សំអុល មក​ពី​ខេត្ត​កំពត និង​ចំណាត់​ថ្នាក់​លេខ​៣ បាន​លើ​បេក្ខជន សន វិច្ឆិកា មក​ពី​ខេត្ត​តាកែវ។

តែទោះយ៉ាងណា ការ​ទទួល​ជ័យ​លាភី លើ​ការ​ប្រលង​ចម្រៀង​នៅ​វគ្គ​ផ្តាច់​ព្រ័ត​នេះ គឺ​ជា​ការ​សម្រេច​របស់​ទស្សនិកជន តាម​រយៈ​ការ​ផ្ញើ​សារ មិន​មែន​ជា​ការ​សម្រេច នឹង​ការ​ដាក់​ពិន្ទុ របស់​គណកម្មាការ​ទាំង​បួន ដែល​គេ​មើល​ឃើញ​ថា សុទ្ធ​តែ​មាន​បទ​ពិសោធន៍ និង​សមត្ថភាព​ក្នុង​ការ​ដាក់​ពិន្ទុ នា​ពេល​កន្លង​មក​នោះ​ទេ។

វិធីសាស្ត្រនៃការផ្ញើរសារនេះ បានធ្វើឲ្យគេសន្និដ្ឋានថា បេក្ខជនទាំងបី ដែលជាប់ជ័យលាភីនេះ មានការ​ទទួល​ស្គាល់ និងគាំទ្រពីទស្សនិកជន ច្រើនជាងបេក្ខជនដទៃទៀត។ ទស្សនិកជនម្នាក់ បានលើកសសើរបេក្ខជន​ទាំង​បីនេះថា៖ «ជ័យលាភីបុរសទាំង៣នាក់ គឺសក្ដិសមណាស់ ខ្ញុំគាំទ្រពួកគាត់ទាំង៣អបអរសាទ»។ ចំណែក​ប្រិយមិត្តម្នាក់ទៀត បានថ្លែងសាទរចំពោះបេក្ខទាំងបីនាក់នេះ ដោយបានសរសេរថា៖ «ប្អូន មករា សំអុល និង វិច្ឆិកា ខំប្រឹងបន្តទៀតប្អូន ជាពិសេសនៅពេលដែលប្អូនល្បីហើយ សូមរៀបចំខ្លួនអោយសមសួន ជាតារាខ្មែរ ដើម្បីជាគំរូដល់យុវ័យ ជៀសវាងលំអានអាក្រក់ ដូចតារាមុនៗមួយចំនួន ធ្វើខ្លួនមានលក្ខណៈ ដូចក្មេង​ញៀន​ថ្នាំ រឺមនុស្សពាល»។

ព្រមជាមួយនឹងការអបអរសាទរ កម្មវិធីនេះក៏រងនូវការរិះគន់យ៉ាងចាស់ដៃ ពីទស្សនិកជនផងដែរ ព្រោះការ​សម្រេចនៅវគ្គផ្តាច់ព្រ័តនេះ គណកម្មការទាំងបួនរួមមាន ឃួន សិទ្ធិស័ក្ក លោក សូ ស្រណោះ អ្នកនាង ម៉េង កែវពេជ្ជតា និងកញ្ញា ហង្ស សុជាតា ដែលគេទទួលស្គាល់ជាតន្រ្តីករ និងជាតារាចម្រៀងអាជីព មានបទ​ពិសោធន៍​យូឆ្នាំ ដែលធ្លាក់ពិន្ទុយ៉ាងសុក្រិដ្ឋឱ្យបេក្ខជននោះ ប៉ុន្តែបែរជាគ្មានសិទ្ធិអ្វីសោះក្នុងការសម្រេច។ គេ​ក៏​បានមើលឃើញដែរថា គណកម្មាការទាំងបួនរូប ទំនងជាមិនពេញចិត្តនឹងលទ្ធផលនេះប៉ុន្មានទេ។

ចំណែក​នៅលើបណ្តាញសង្គមហ្វេសប៊ុកឯណោះវិញ មានប្រតិកម្មជាច្រើនបានលើកឡើង ព្រមជាមួយ​នឹង​ការខកចិត្ត ខណៈដែលបេក្ខនារីទាំងបី ដែលមិនទទួលបាននូវជ័យលោភីនោះ ត្រូវបានគេមើលឃើញថា មាន​សំនៀងក្រអួនក្រអៅផងដែរ ប៉ុន្តែបែរជាគ្មានបេក្ខនារីណាម្នាក់ ជាប់ទាល់តែសោះ ក្នុងចំណោមជ័យ​លោភី​ទាំង​បី។

ទស្សនិកជនជាច្រើន បានបញ្ចេញយោបល់ថា អ្នកផលិតកម្មវិធីសំនៀងចែងចាំង មិនគួរឱ្យតម្លៃទៅលើការ​បោះឆ្នោតពីទស្សនិកជននោះទេ ការអោយឈ្នះចាញ់ ដោយឱ្យប្រិយមិត្តបោះឆ្នោតគាំទ្រ គឺជារឿងមួយឆ្គង។ ម្ចាស់គណនីម្នាក់ បានផ្តល់មតិថា៖

«CTN គួរតែទទួលយកនូវអនុសាសន៍ខាងក្រោម មកធ្វើការពិចារណា ដើម្បីរៀបចំកម្មវិធីលើកក្រោយ ឲ្យ​កាន់​តែប្រសិទ្ធិភាព និងកាន់តែមានការគាំទ្រ៖

១. គណះកម្មការ គួរតែមានសិទ្ធិក្នុងការផ្តល់ពិន្ទុជូនបេក្ខជន
២. ការផ្តល់ពិន្ទុ គួរតែមានតម្លាភាពលើគ្រប់ផ្នែកទាំងអស់ (ចំនួនពិន្ទុគួរតែត្រូវបានបង្ហាញ)
៣. ទោះបីការបោះឆ្នោតតាមទូរស័ព្ទ ពីសំណាក់ប្រិយមិត្ត គឺជារឿងខានមិនបាន ប៉ុន្តែយើងអាចកែឆ្នៃវា​ឲ្យទៅ​ជារឿងមួយដែលអាចទទួលយកបានទាំងអស់គ្នា ដូចជា លទ្ធផលដែលបានមកពីការបោះឆ្នោតប្រិយមិត្ត នឹង​ត្រូវបានជាពិន្ទុជំនួយជួយយោង នូវពិន្ទុដែលបានផ្តល់អោយគណៈកម្មការ។ ខ្ញុំគិតថា បើធ្វើបែបនេះបាន CTN អាចនឹងចៀសផុតពីការរិះគន់ទាំងឡាយ ដែលថាអ្នកណាដែលមានខ្សែរយៈ និងលុយច្រើន អ្នកនោះនឹង​ជាប់​ជា​ជ័យលាភី។»

ចំណែកអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកម្នាក់ទៀត បានបន្ទរជាមួយដែរថា៖ «ខ្ញុំចង់និយាយ​ពាក្យនេះ​យួរ​ហើយ។ Vote មិនសុក្រឹត្យទេ ។ មេប្រយោគជ្រើសរើស ទើបសុក្រឹត្យជាង។ ក្រែងយើងចង់បាន អ្នកដែល​មានសំលេងល្អ មែនឬអត់?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...