ភាពអាម៉ាសរបស់ ពេជ្រ សូលិកា ត្រូវបាននារីផ្សេងចេញមុខបកស្រាយ
- ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០៩ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 10, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈពេលដែលប្រិយមិត្ត កំពុងតែចាប់អារម្មជាមួយព័ត៌មាន ដែលចុះផ្សាយពីការរងភាពអាម៉ាស់ របស់កញ្ញា ពេជ្រ សូលិកា ដែលត្រូវតារាល្បីរបស់ថៃ មិនថតរូបជាមួយនោះ ស្រាប់តែមានអ្នកដែលអះអាងថាខ្លួននៅក្នុងហេតុការណ៍ផ្ទាល់ និងបានជជែកជាមួយកញ្ញាពេជ្រ សូលិកា នោះ បានចេញមុខបកស្រាយជំនួសតារាប្រជាប្រិយ។
តារាចម្រៀងវ័យក្មេង កញ្ញា ពេជ្រ សូលិកា។ (រូបថតហ្វេសប៊ុក)
តារា - ក្រោយពីវីដេអូឃ្លីបមួយ ដែលបង្ហាញពីសកម្មភាព របស់កញ្ញា ពេជ្រ សូលីកា ទទួលរងភាពអាម៉ាស់ ដោយសារតែចង់ថតរូប ជាមួយនឹងតារាថៃលោក ម៉ារីអូ ដែលកំពុងក្លាយជាប្រធានបទ ដែលគួរឱ្យចាប់អារម្មណ៍នៅបណ្តាញសង្គមហ្វេសប៊ុកនោះ មានអ្នកប្រើប្រាស់បណ្តាញហ្វេសប៊ុកម្នាក់ ដែលទំនងជាដឹងហេតុការណ៍ច្បាស់ បានចេញបកស្រាយពីហេតុការណ៍ពិតប្រាកដ នៅក្នុងពិធីសម្ភោធបើកហាង Penshoppe ដែលមានវត្តមាន កញ្ញា ពេជ្រ សូលីកា និងតារាថៃ លោក ម៉ារីយ៉ូ នេះ។
ម្ចាស់គណនីហ្វេសប៊ុក ឈ្មោះ Chea Nick បានសរសេរបកស្រាយថា ច្បាប់ក្រុមហ៊ុនគេ មិនតំរូវអោយនរណាម្នាក់ថតរូបតែពីរនាក់ នៅលើឆាកនោះទេ ដោយសារមានមនុស្សច្រើនណាស់ មកតំរងជួរចាំថត។ ម្យ៉ាងទៀត ហើយលោក ម៉ារីអូ មិនបានស្គាល់កញ្ញា ពេជ្រ សូលិកា តារាល្បីរបស់ខ្មែរទេ ដូច្នេះតារាថៃរូបនេះ មិនបានមើលងាយកញ្ញា ពេជ្រ សូលិកា ឡើយ។ ម្ចាស់គណនីនោះ បានសរសេរទៀតថា តាមពិត អ្នកដែលមើលងាយតារាខ្មែរនោះ គឺអ្នកដែលបង្ហោះ និងចែកចាយវីដេអូ កន្លងមកនោះទៅវិញទេ។
តារាហ្វេសប៊ុកស្រី ដែលគេមិនសូវស្គាល់រូបនេះ សរសេរអធិប្បាយថា «កញ្ញា ពេជ្រ សូលិកា ក៏បាននិយាយដែរថា កញ្ញាមិនមែនតារាទៀតនោះទេ អញ្ចឹងមិនអាចនិយាយថា ម៉ារីយ៉ូ មើលងាយតារាស្រុកខ្មែរបានឡើយ»។
Chea Nick ឬ ដួង ជានិច្ច បានហៅគេឯងឲ្យមកចូលរួមពិចារណាជាមួយខ្លួនថា៖ «បើ ម៉ារីយ៉ូ អនុញ្ញាតអោយកញ្ញា ពេជ្រ សូលិកា ទៅថតរូបដោយបុគ្គល ចុះអ្នកដទៃនឹងទៅធ្វើតាមរូបនាងដែរ រឺអត់? បើអ៊ីចឹងមែននោះ តើកម្មវិធី Grand Opening Penshoppe របស់គេនឹងទៅជាយ៉ាងណា?»
តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ កញ្ញា ពេជ្រ សូលិកា ខ្លួនឯងផ្ទាល់ នៅមិនទាន់ចេញមុខបកស្រាយ ពីបញ្ហានេះនៅឡើយ។ ប៉ុន្តែបើតាម ទំព័រមួយដែលមានឈ្មោះថា «Pech Solika ពេជ្រ សូលិកា» ដែលគេមិនច្បាស់ថា តើជាគណនីរបស់អ្នណាឱ្យប្រាកដនោះ បានសរសេរប្រតិកម្ម នឹងការបដិសេធរបស់តារាល្បីរបស់ថៃថា៖ «ស្គាល់ធាតុពិតលោកហើយ Mario ល្បីដោយសារគាំទ្រពីមហាជន តែចរិកដូចអស្ចារ្យណាស់»។ ភាសាអាថ៌កំបាំង ដែលគេមិនដឹងថាតើនរណាពិតប្រាកដ នៅពីក្រោយនោះ តែបែជាប្រព័ន្ធព័ត៌មានក្នុងស្រុកមួយចំនួន យកមកចុះផ្សាយដោយអះអាងថា នេះជាពាក្យសម្ដី«ប្រតិកម្មខ្លាំងៗ» របស់កញ្ញា ពេជ្រ សូលិកា ទៅវិញ៕