«កូនខ្ញុំចម្លែក»មិនទាន់ដាក់បញ្ចាំង ប៉ុន្តែល្បីថាទំនងល្អមើល (vdo)
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៨ តុលា ២០១៤
- កែប្រែចុងក្រោយ: October 09, 2014
- ប្រធានបទ: ភាពយន្ដ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«កូនខ្ញុំចម្លែក» គឺជាខ្សែភាពយន្តដំបូង របស់ផលិតកម្មថ្មីមួយ ទើបតែដុះពន្លក ក្នុងពិភពសិល្បៈ ផ្នែកថតខ្សែភាពយន្ត មានឈ្មោះថា Eye Love Film។ ខ្សែភាពយន្ដខ្នាតធំមួយនេះ ទើបនឹងបានចេញវីដេអូ ស្ពតខ្លីផ្សាយពាណិជ្ជកម្ម នៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប នាពេលថ្មី ដើម្បីទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជន។
«កូនខ្ញុំចម្លែក» គឺជាភាពយន្តខ្នាតធំប្រចាំឆ្នាំ២០១៤ ដែលលាយទៅដោយព្រឹត្តិការណ៍ពីសម័យបុរាណ ព្រមជាមួយសម័យទំនើប និងបង្កប់ទៅដោយឈុត ភ័យរន្ធត់ កម្សត់ កំប្លែង និងស្នេហាបែបយុវវ័យ។ ភាពយន្តខា្នតធំបែបព្រឺព្រួចមួយនេះ នឹងចាក់បញ្ចាំឆាប់ៗក្នុងខែតុលានេះ នៅតាមរោងភាពយន្តល្បីៗមួយចំនួន។
ស្ពតខ្លីផ្សាយពាណិជ្ជកម្ម របស់ភាពយន្ដនេះ ដែលបានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុក និងយូធូប បានទទួលការចាប់អារម្មណ៍ ពីទស្សនិកជនច្រើនគួរសម ជាពិសេសយុវវ័យ។ ពួកគេបានលើកឡើងថា ខ្សែភាពយន្តមួយមើលទៅដូចជាទំនងល្អមើល ព្រោះមានទាំងឈុតឆាករន្ធត់ព្រឺព្រួច និងស្នេហាផ្អែមល្ហែមជាដើម។
ម្ចាស់ចាងហ្វាងផលិតកម្ម Eye Love Film លោក គល់ ដារ៉ាចាន់ដាំ បានថ្លែងក្នុងពិធីក្រុងពាលី កាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៤ ថាខ្សែភាពយន្តនេះ នឹងមិនធ្វើឱ្យអ្នកទស្សនា ខកបំណងឡើយ។ លោកបន្តថា ថ្វីត្បិតតែភាពយន្តនេះ ជារឿងទី១ សម្រាប់ផលិតកម្មរបស់លោក ប៉ុន្តែលោករំពឹងថា នឹងទទួលបានជោគជ័យ និងការគាំទ្រច្រើនពីទស្សនិកជន ដោយលោកអះអាងថា តារាសម្ដែងក្នុងរឿងនេះ សុទ្ធតែជាតារាល្បីៗ មានបទពិសោធន៍ច្រើនឆ្នាំ។ រីឯឧបករណ៍ថត សុទ្ធតែទំនើបៗ ដែលនាំចូលមក ពីក្រៅប្រទេស ថតជាប្រភេទ 3G ខ្នាតធំ និងបច្ចេកទេសថ្មី។
ទស្សនាខ្សែភាពយន្តដំបូងរបស់ផលិត Eye Love Filmទាំងអស់គ្នាថា វាគួរឱ្យចាប់អារម្មណ៍កម្រិតណាដែរ?