កម្មវិធី​«អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី» ថា​ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ

«អ្នកនឹងក្លាយជាសេដ្ឋី» នឹងផ្តល់ឲ្យលោកអ្នក ទទួលបានចំនេះដឹងប្លែកៗ ថ្មីៗរៀងរាល់សប្តាហ៍ នឹងជួយ​ឲ្យលោក​អ្នក​ក្លាយ​ជា​សេដ្ឋី នៅក្នុងកម្មវិធីរបស់ទស្សន៍ CTN។ នេះបើតាមការផ្សព្វផ្សាយ ស្ពតពាណិជ្ជកម្ម របស់​ស្ថានីយ​ទូរទស្សន៍​មួយ​នេះ។
Loading...
  • ដោយ: ក. វិច្ចនី ដោយ ក.វិច្ចនី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ០៨ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 09, 2014
  • ប្រធានបទ: ទូរទស្សន៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មវិធី«អ្នកក្លាយជាសេដ្ឋី» របស់​ទូស្សន៍ CTN ជា​កម្មវិធី​មួយ​បង្ហាញ ពី​ចំណេះដឹង​ទូទៅ និង​ផ្តល់​ឱកាស​ដល់​យុវជន ឬ​និស្សិត បាន​ចូលរួម​ប្រកួត​ប្រជែង​ឆ្លើយ​សំនួរ ដើម្បី​ដណ្តើម​តំណែង​ជា​«សេដ្ឋី»​ប្រចាំ​កម្មវិធី។ «អ្នក​នឹង​ក្លាយ​ជា​សេដ្ឋី» មិន​ត្រឹម​តែ​ជួយ​ឲ្យ​បេក្ខជន​បាន​ទទួល​ទឹក​ប្រាក់ ក្លាយ​ជា​សេដ្ឋី​នោះ​ទេ ប៉ុន្តែ​កម្មវិធី​នេះ​បាន​ជួយ​បង្កើន​ចំណេះដឹង ដល់​យុវជន និង​ប្រជាជន​ខ្មែរ​ដែល​ទស្សនា​កម្មវិធី​នេះ​ផង​ទៀត។

កម្មវធីនេះ មាន​បេក្ខជន​មក​ពី​គ្រប់​បណ្តា​ខេត្ត​ក្រុង ចូលរួម​ប្រកួត​ប្រជែង​ឆ្លើយ​សំនួរ ដណ្តើម​ប្រាក់​លាន​ដើម្បី​ក្លាយ​ជា​សេដ្ឋី។ បេក្ខជន​ដែល​មាន​សមត្ថភាព អាច​ឆ្លើយ​សំនួរ​ទាំង​អស់​នៅ​ក្នុង កម្មវិធី​បាន​នឹង​ទទួល​បាន​ប្រាក់​ចំនួន ១រយ​លាន​រៀល។ កម្មវិធី​តម្រូវ​ឲ្យ​បេក្ខជន​មាន​ភាព​វៃ​ឆ្លាត រហ័ស​រហួន និង​ចំណេះ​ដឹង​ទូទៅ​ច្រើន ទើប​ទទួល​បាន​ជ័យ​ជំនះ។ អប​​ដោយ​​ពិធីករ លោក អ៊ិត សេដ្ឋា ដែល​​មាន​សមត្ថភាព​ខ្ពស់ និង​​មាន​​ភាព​ក្រម៉ាច់​​ក្រមើម​ពូកែ​ឆ្កឹះឆ្កៀល​បេក្ខជន​នោះ​ផង កម្មវិធី​បាន​ធ្វើ​ឲ្យ​អ្នក​ចូល​រួម​ទស្សនា ផ្ទុះ​សំណើច និង​បង្ក​ឲ្យ​មាន​ភាព​សប្បាយ​រីក​រាយ កាន់​តែ​ខ្លាំង​ឡើង។

ផា ភក្តី ជាទស្សនិកជន របស់កម្មវិធី«អ្នកនឹងក្លាយជាសេដ្ឋី»ម្នាក់ បានលើកឡើងថា៖ «កម្មវិធីនេះល្អ។ ខ្ញុំ​ចូល​ចិត្តមើល ព្រោះវាជួយបង្កើនចំណេះដឹងរបស់យើង ទាក់ទងនឹងប្រវត្តិសាស្ត្រ និងចំណេះ ដឹងថ្មីៗ និងធ្វើឲ្យ​យើងមានអារម្មណ៍រីករាយ។ មិនតែប៉ុណ្ណោះ វាជួយពង្រឹងស្មារតីយើងឲ្យមានភាពក្លាហាន និងមានភាព​ឆ្លាត​វៃ និងជួយឲ្យយើងមានភាពរហ័សរហួន។»

បេក្ខជនមួយរូប យុវជន មូ សេងហៀង ដែលបានចូលទៅលេង និងបានឆ្លងជិតផុតជុំទី ២ បានទទួលទឹក​ប្រាក់ចំនួន ១៦០ម៉ឺនរៀល។ នៅសល់តែមួយសំនួរទៀតនោះ ដែលយុវជនត្រូវឆ្លើយឲ្យត្រូវ ដើម្បីឡើងទៅ​ជុំទី៣។ តែគួឲ្យស្ដាយ...

យុវជន មូ សេងហៀង បានប្រាប់ទស្សនាវដ្តី មនោរម្យ.អាំងហ្វូថា៖ «ថ្វីត្បិតតែខ្ញុំមិនបានឈ្នះ ដល់វគ្គ​បញ្ចប់​ក្នុងកម្មវិធីនេះក៍ដោយ ប៉ុន្តែខ្ញុំបានបង្ហាញពីសមត្ថភាពរបស់ខ្ញុំ ដល់សារធារណៈជន ជាពិសេសប្រជាជនខ្មែរ បើទោះជាគាត់មិនបានមកមើលផ្ទាល់ ប៉ុន្តែពួកគាត់បានមើលតាមរយៈអនលាញ ហើយគេអាចមើល​ដល់​ក្រៅ​ប្រទេសទៀត។»

សូមបញ្ជាក់ដែរថា កម្មវិធី«អ្នកក្លាយជាសេដ្ឋី»នេះ ជាកម្មវិធីដើមមួយ មានឈ្មោះជាភាសាអង់គ្លេស «Who Wants to Be a Millionaire?» ផលិតដោយស្ថានីយ៍ទូរទស្សន៍អង់គ្លេស ITV តាំងពីឆ្នាំ១៩៩៨មកម្លេះ។ បន្តិច​ម្ដងៗ កម្មវិធីនេះ បានទទួលការចាប់អារម្មណ៍ ពីបណ្ដាបណ្ដាញទូរទស្សន៍ក្នុងប្រទេសផ្សេងទៀត រហូត​បាន​ស្នើ​សុំទិញសិទ្ធិ យកមកផលិតដាក់ក្នុងទូរទស្សន៍តែរៀងៗខ្លួន។ រហូតមកដល់ពេលនេះ តួលេខដែល​ផ្សាយ​ឲ្យដឹង បានបង្ហាញថា កម្មវិធីនេះមានផ្សាយនៅជាង៦០ស្ថានីយ៍ទូរទស្សន៍ ក្នុងប្រមាណជាជាង៥៥ប្រទេស នៅលើពិភពលោក៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...