ក្លាយ​ជា​តារា​បង្ហាញ​ម៉ូដ​ល្បី ព្រោះ​ទៅ​​ហ៊ោរ​​បាល់​​នៅ​ប្រេស៊ីល (vdo)

នាងស្រស់ច្រឡឺងជាតិប៊ែលហ្សិកមួយរូប ដែលបានចេញទៅគាំទ្រ ក្រុមបាល់ទាត់របស់ប្រទេសខ្លួន នៅប្រទេស​ប្រេស៊ីល បានទាក់ទាញក្រុមអ្នកថតរូប ឲ្យអត់ទ្រាំមិនថតនាងមិនបាន រហូតដល់រូបនាងត្រូវបានផ្សព្វផ្សាយ ពាស​ពេញអ៊ិនធើណែត ហើយល្បីទៅដល់សហគ្រាសផលិតគ្រឿងកែសម្ផស្ប និងគ្រឿងក្រអូបរបស់បារាំង រហូត​សហគ្រាសនេះ ហៅនាងទៅចុះកិច្ចសន្យាបង្ហាញមូដ យ៉ាងអស្ចារ្យមិនដែលធ្លាប់មានកន្លងមក។
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៩ កក្កដា ២០១៤
  • កែប្រែចុងក្រោយ: July 10, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាងស្រស់ច្រឡឺងជាតិប៊ែលហ្សិកមួយរូប ដែលបានចេញទៅគាំទ្រ ក្រុមបាល់ទាត់របស់ប្រទេសខ្លួន នៅប្រទេស​ប្រេស៊ីល បានទាក់ទាញក្រុមអ្នកថតរូប ឲ្យអត់ទ្រាំមិនថតនាងមិនបាន រហូតដល់រូបនាងត្រូវបានផ្សព្វផ្សាយ ពាស​ពេញអ៊ិនធើណែត ហើយល្បីទៅដល់សហគ្រាសផលិតគ្រឿងកែសម្ផស្ប និងគ្រឿងក្រអូបរបស់បារាំង រហូត​សហគ្រាសនេះ ហៅនាងទៅចុះកិច្ចសន្យាបង្ហាញមូដ យ៉ាងអស្ចារ្យមិនដែលធ្លាប់មានកន្លងមក។


នាង អាសែល ដែស្ពើជឺឡែរ នៅពេលនាងទៅហ៊ោរបាល់ នៅប្រទេសប្រេស៊ីល។

បាល់ទាត់ពិភពលោក - បន្ទាប់ពីនាងបានទៅចូលរួមគាំទ្រ ក្រុមបាល់ទាត់ប៊ែលហ្សិក ដែលជួបប្រកួតជា​មួយក្រុម​បាល់ទាត់រ៉ូស្សី កាលពីថ្ងៃទី២២ ខែមិថុនាកន្លងមក នាង អាសែល ដែស្ពើជឺឡែរ (Axelle Despiegelaere) ដែល​មានអាយុ១៧ឆ្នាំ បានក្លាយជាតារាបង្ហាញម៉ូដ ដោយមិនដឹងខ្លួន។ អ្នកថតរូបសម្រាប់ការប្រកួតបាល់ទាត់ នៅក្នុង​វគ្គជម្រុះនោះ បានសំគាល់ឃើញនាង ហើយរូបថតជាច្រើនបានផ្ដិតយក និងផ្សព្វផ្សាយនៅតាមបណ្ដាញ​អ៊ិនធើណែត ជាពិសេសនៅលើបណ្ដាញសង្គម។

បន្ទាប់មកទៀត រូបថតទាំងនោះ ចេះតែបន្តចែករំលែក ជាមួយនឹងពាក្យសរសើរបញ្ចើចបញ្ចើរផងថា៖ «ជានារីទៅ​ហ៊ោរបាល់ ដែលស្អាតជាងគេ ក្នុងបាល់ទាត់ពិភពលោកឆ្នាំ២០១៤» រហូតឮដល់សហគ្រាសមួយ ដែលមានយីហោ ឡូរ៉េអាល់ (L'Oréal) ជំនាញខាងគ្រឿងកែសម្ផស្ស និងគ្រឿងក្រអូប របស់បារាំង។ អ្វីដែលនាង អាសែល បាន​សម្រេចជាស្ថាពរនោះ គឺកិច្ចសន្យាជាតារាបង្ហាញម៉ូដ ប្រចាំឲ្យសហគ្រាសនេះ ក្នុងរយៈពេលច្រើនឆ្នាំ។

ដោយសារភាពល្បីល្បាញរបស់នាង កើតឡើងយ៉ាងរហ័សបែបនេះ បានជំរុញឲ្យមានបិត ទំព័រទ្វីសធើររបស់​នាង​មួយរយៈ។ នាងនិយាយថា៖ «ខ្ញុំបានទទួលសារមកច្រើនណាស់ ក្នុងនោះមានសារជ្រួលជ្រើមជាច្រើន ដូចជាសុំ​ខ្ញុំរៀបការជាមួយ ជាដើម។ ស្លាប់ខ្ញុំហើយ មនុស្សមិនដែលស្គាល់គ្នាផង ...។»

តែបើទោះជានាង បានសប្បាយចិត្តនឹងភាពជោគជ័យ នៃរូបសម្ផស្សរបស់នាងនេះក៏ដោយ តែនាង អាសែល នៅ​តែចិញ្ចឹមទុកក្នុងបេះដូង ពីការផ្ចង់អារម្មណ៍រៀនសូត្ររបស់នាង។ នាងបានឆ្លើយនៅតាមទូរទស្សន៍ក្នុងស្រុកថា៖ «ខ្ញុំត្រូវផ្ចង់អារម្មណ៍នឹងការរៀនសូត្ររបស់ខ្ញុំ ព្រោះវាជាអ្វីដែលសំខាន់ជាងគេបង្អស់ ក្នុងពេលនេះ ដើម្បីយក​សញ្ញាប័ត្រឲ្យបាន»៕

សូមទស្សនាវីដេអូដំបូង ដែលនាងបានថតឲ្យសហគ្រាសបារាំង ប្រចាំនៅប្រទេសប៊ែលហ្សិក ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...