ឡុង ឌីម៉ង់ មានប៉ុន្មាន?

មិនមានអ្វីប្លែកទេ នៅពេលគេដឹងថា លោក ឡុង ឌីម៉ង់ បានធ្វើលិខិតសុំទោស «សម្ដេចតេជោ» ព្រោះខ្លួនបានបង្ហោះព័ត៌មាន ទាក់ទងនឹងការកាត់ក្បាល ទាហានមួកខៀវកម្ពុជាម្នាក់ ពីសំណាក់ក្រុមឧទ្ទាម ដោយគ្មានប្រភពច្បាស់លាស់។ តែអ្វីដែលប្លែកនោះ នៅត្រង់ថាលោក ឡុង ឌីម៉ង់ ម្នាក់នេះ មិនមែនលោក ឡុង ឌីម៉ង ឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសកូរ៉េខាងត្បូងទេ។
ឡុង ឌីម៉ង់ មានប៉ុន្មាន?
ពីឆ្វេងទៅស្ដាំ៖ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតខ្មែរ នៅកូរ៉េខាងត្បូង និងលោក ឡុង ឌីម៉ង់ ដែលកំពុងផ្តិតមេដៃ លើលិខិតសុំទោស។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១១ ឧសភា ២០១៧
  • កែប្រែចុងក្រោយ: May 11, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើបុរសម្នាក់នេះ ចេញពីក្រហែងណាមក? តើជាសារបង្ហោះ​ របស់បុរសរូបនេះឬ ដែលបណ្ដាសារព័ត៌មានទាំងឡាយ រួមទាំងអ្នកប្រើប្រាស់បណ្ដាញសង្គមផង បានស្រង់យកទៅចុះផ្សាយបន្ត? ជាឆាកកំប្លែង ដែលមិនធ្វើឲ្យទស្សនិកជនសើច សូម្បីបន្តិច។

ទោះចង់សើច ឬមិនចង់សើចក៏ដោយ តែបុរសម្នាក់នេះ ដែលមានឈ្មោះ ឡុង ឌីម៉ង់ ដូចលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង បានសរសេរលិខិត «សុំការអភ័យទោស» កាលពីល្ងាចថ្ងៃទី១០ ខែឧសភាម្សិលម៉ិញ នូវកំហុសរបស់ខ្លួន ទាក់ទងនឹងការបង្ហោះផ្សាយ នូវព័ត៌មានថា ទាហានមួកខៀវកម្ពុជា ត្រូវបានសម្លាប់ ដោយការកាត់ក្បាល។

លិខិតនេះ ត្រូវបានគេគិតថា ជាចម្លើយតបទៅនឹងការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីព្រឹក ដែលបានបញ្ជាទៅក្រសួងមហាផ្ទៃ ឲ្យចាត់ការ​លើម្ចាស់គណនេយ្យ​ហ្វេសប៊ុក ឈ្មោះ ឡុង ឌីម៉ង់ ប្រសិនណាជាម្ចាស់គណនេយ្យនេះ មិនដករូបភាព​«ទាហានកាត់ក» នោះចេញទេ។ ហើយការសុំទោស របស់បុរសរូបនេះទៀតសោធ ក៏ត្រូវបានសារព័ត៌មានមួយ ដែលល្បីជាអ្នកនាំពាក្យ ឲ្យរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជា យកមកចុះផ្សាយដែរ នៅយប់ម៉ិញនេះ។

ដោយឡែក នៅលើគណនេយ្យហ្វេសប៊ុក របស់បុរសម្នាក់នេះ មានសរសេរអម នឹងលិខិតពីរសន្លឹក និងរូបថតខ្លួន ដែលកំពុងផ្តិតមេដៃមួយសន្លឹក យ៉ាងដូច្នេះថា៖ «ខ្ញុំបាទពិតជាមានការសោកស្ដាយ ជាពន់ពេក ដោយបាន "Share"បន្ត នូវព័ត៌មានដែលមានរូបភាពមិនគួរគប្បី (ជាការកាត់ត) ដែលពុំគួរកើតមានឡើយ ចំពោះវីរទាហានមួកខៀវកម្ពុជា ដែលបានពលីដើម្បីបុព្វហេតុប្រទេសជាតិ។ ខ្ញុំបាទសូមចូលរួមមរណៈទុក្ខ ចំពោះវីរយុទ្ធជនពលីទាំងបួនរូប និងសូមខន្តីអភ័យទោស ដល់ក្រុមគ្រួសារនៃសព ជាពិសេសសូមសេចក្ដីអភ័យទោស ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយក្ដីអនុគ្រោះបំផុត។»។

ឡុង ឌីម៉ង់ ទាំងអស់ មិនប្រាកដថា«ល្បី»ដូចគ្នាទេ!

តែបញ្ហានៅត្រង់ថា បើបណ្ដាសារព័ត៌មាន ក្នុងស្រុកជាច្រើន រួមនឹងសារព័ត៌មាន ដែលស្និតនឹងរដ្ឋាភិបាលផង បានស្រង់ព័ត៌មាន នៃការកាត់ក្បាលទាហានមួកខៀវខ្មែរ យកទៅចុះផ្សាយព្រោងព្រាតនោះ ក្រុមសារព័ត៌មាន​ប្រាកដជាមិនខ្វល់ ពីព័ត៌មាន«Share»បន្ត របស់បុរសម្នាក់នេះ ដែលគ្រាន់តែមានឈ្មោះដូចលោក ឡុង ឌីម៉ង់ មេទូតខ្មែរ នៅកូរ៉េខាងត្បូងនោះឡើយ។

ដើម្បីធ្វើឲ្យ​ព័ត៌មានមួយ ក្លាយជាព័ត៌មាន ដែលយកជាការបាន លុះត្រាព័ត៌មាននោះ ចេញពីប្រភពដែលទទួលយកបាន។ ជាពិសេសបំផុត គឺព័ត៌មានខាងលើ (ការកាត់ក្បាលទាហាន) ត្រូវបានបង្ហោះចេញ ពីគណនេយ្យហ្វេសប៊ុកមួយ ដែលគេជឿថា ជារបស់លោក ឡុង ឌីម៉ង់ អតីត​«មន្ត្រីអ្នកនាំពាក្យ»សាលារាជធានី ដែលត្រូវលោក ហ៊ុន សែន ស្នើសុំព្រះមហាក្សត្រតែងតាំង ឲ្យក្លាយជាឯកអគ្គរាជទូតខ្មែរ ប្រចាំនៅប្រទេសកូរ៉េខាងត្បូង កាលពីខែមេសា ឆ្នាំកន្លងទៅម៉ិញ។

» ខាងក្រោមនេះ ជាភស្ដុតាងជារូបភាព៖

» រូបពង្រីក ទៅលើរូបថតម្ចាស់គណនេយ្យ ដែលបានបង្ហោះព័ត៌មាន៖

ស្រាប់តែពេលនេះ មានបុរសឈ្មោះ ឡុង ឌីម៉ង់ ដ៏ចម្លែកម្នាក់ ចេញមកប្រកាស «សុំអភ័យទោស»... និងអះអាងថា ការបង្ហោះព័ត៌មាននោះ ជាស្នាដៃរបស់ខ្លួនទៅវិញ។ តាមពិតទៅ បុរសឈ្មោះ ឡុង ឌីម៉ង់ ម្នាក់នេះ មិនជាចម្លែកអីណាស់ណាទេ ព្រោះលោកមានមុខរបរ ជាសាស្ត្រាចារ្យ និងមានទីលំនៅ នៅក្នុងស្រុកកំពុងសៀម ខេត្តកំពង់ចាម។ ប៉ុន្តែក្រុមអ្នកសារព័ត៌មាន ចាំបាច់ត្រូវដឹងឲ្យច្បាស់ ពីពេលនេះតទៅថា តើនៅលើលោកយើងនេះ មាន ឡុង ឌីម៉ង់ ប៉ុន្មាននាក់ ដែលបង្កការច្រឡំបល់ដល់គេឯង ពាសវាលពាសកាលយ៉ាងដូច្នេះ???

» លិខិតសុំអភ័យទោស របស់បុរសឈ្មោះ ឡុង ឌីម៉ង់ ដ៏ចម្លែក៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...