សហគមន៍ខ្មែរអាមេរិកាំងផ្ញើរលិខិតចំហរជូនប្រធានាធិបតី ត្រាំ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី០៧ វិច្ឆិកា ២០១៧
- កែប្រែចុងក្រោយ: November 07, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
លិខិតចំហរផ្ញើរជូនប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ទទួលបានកាលពីម្សិលម៉ិញ ក៏ត្រូវបានលោក ទូច វិបុល ប្រធានអង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង លើកយកមកអាន ផ្សាយដាក់ក្នុងវីដេអូមួយ របស់លោកនោះដែរ។ វីដេអូនោះ ត្រូវបានចែករំលែក យ៉ាងទូលំទូលាយ នៅលើបណ្ដាញសង្គម តាំងពីម្សិលម៉ិញមក។
លិខិតនោះ បានសរសេរថា៖ «ប្រទេសចិន និងវៀតណាម បានស្រោចទឹកដាក់ជី (ឲ្យ)របបហ៊ុន សែន ដើម្បីគៀបសង្កត់ប្រជាពលរដ្ឋរបស់ខ្លួន និងរក្សាអំណាចផ្តាច់ការ របស់ពួកគេ»។ លិខិតដដែល បានបន្តទៀតថា៖ «អ្នកស្រឡាញ់សន្តិភាព ចេញមុខជួយអ្នកទាំងឡាយណា ដែលបោះដៃសុំឲ្យជួយ។ នៅពេលនេះ ប្រជាពលរដ្ឋខ្មែរកំពុងសុំលោកប្រធានាធិបតី (...) ឲ្យជួយហើយ នៅថ្ងៃនេះ យើងបានធ្វើនូវអ្វី ដែលយើងត្រូវធ្វើ»។
យ៉ាងណា សម្រាប់មន្ត្រីរដ្ឋាភិបាលកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានច្រានចោលការលើកឡើងកន្លងមក ដែលមានទម្រង់ប្រហាក់ប្រហែលគ្នា នឹងលិខិតចំហរខាងលើ ដោយអះអាងថា កម្ពុជាកំពុងអនុវត្តន៍ច្បាប់របស់ខ្លួន ប្រកបដោយអធិបតេយ្យភាព និងឯករាជ្យភាព ហើយគ្មានប្រទេសណាផ្សេង មានសិទ្ធិជ្រៀតជ្រែក ចូលមកកកូរកកាយកិច្ចការផ្ទៃក្នុង របស់កម្ពុជានោះបានឡើយ។
លិខិតចំហរទាំងស្រុង របស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង៖