សម រង្ស៊ី៖ បក្ស​សង្រ្គោះ​ជាតិ នឹង​ចូល​សភា​បើ​មាន​ការ​បោះ​ឆ្នោត​ឡើង​វិញ

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ស្នើឲ្យតំណាងអង្គការសហប្រជាជាតិ ជួយជម្រុញគណបក្សសង្រ្គោះជាតិ ចូល​ប្រជុំរដ្ឋសភាមក គណបក្សសង្រ្គោះជាតិបានឆ្លើយតបភ្លាមៗថា គណបក្សខ្លួនស្វាគមន៍ ចំពោះការអន្តរាគមន៍​ពី​អង្គការ សហប្រជាជាតិ ដើម្បីជួយបិទបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ហើយគណបក្សសង្រ្គោះជាតិ​នឹងព្រម​ចូល​ទៅប្រជុំរដ្ឋសភា ប្រសិនបើមានការធានាថា នឹងមានការរៀបចំបោះឆ្នោតឡើងវិញ ឲ្យបានឆាប់បំផុត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 16, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីគណបក្សប្រជាជនកម្ពុជា ស្នើឲ្យតំណាងអង្គការសហប្រជាជាតិ ជួយជម្រុញគណបក្សសង្រ្គោះជាតិ ចូល​ប្រជុំរដ្ឋសភាមក គណបក្សសង្រ្គោះជាតិបានឆ្លើយតបភ្លាមៗថា គណបក្សខ្លួនស្វាគមន៍ ចំពោះការអន្តរាគមន៍​ពី​អង្គការសហប្រជាជាតិ ដើម្បីជួយបិទបញ្ចប់វិបត្តិនយោបាយនៅកម្ពុជា ហើយគណបក្សសង្រ្គោះជាតិ​នឹងព្រម​ចូល​ទៅប្រជុំរដ្ឋសភា ប្រសិនបើមានការធានាថា នឹងមានការរៀបចំបោះឆ្នោតឡើងវិញ ឲ្យបានឆាប់បំផុត។


លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ។ (រូបថត គណបក្ស)

ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី តាមរយៈទំព័រហ្វេសបុកផ្លូវការរបស់ខ្លួន បានបញ្ជាក់នៅថ្ងៃទី១៦ ខែ​មករា ឆ្នាំ២០១៤ នេះថា៖ «គណបក្សសង្គ្រោះជាតិសូមឆ្លើយតបថា យើងស្វាគមន៍នូវតួនាទីរបស់​អង្គការ​សហ​ប្រជា​ជាតិ ដើម្បីដោះស្រាយ វិបត្តិនយោបាយក្រោយការបោះឆ្នោត។ ក៏ប៉ុន្តែការចូលរួមប្រជុំរដ្ឋសភាអាចធ្វើទៅ​បាន លុះ​ត្រាតែមាន ការធានាឱ្យមានការកែទម្រង់ប្រព័ន្ធបោះឆ្នោត (គ.ជ.ប) ដើម្បីឈានទៅរកការបោះឆ្នោតឡើងវិញ ក្នុងពេលឆាប់ៗនេះ។»

ការបញ្ជាក់ពីគោលជំហររបស់គណបក្សសង្រ្គោះជាតិ ដោយលោក សម រង្ស៊ី យ៉ាងដូច្នេះ គឺបានកើតឡើងតែ​មួយ​ថ្ងៃតែប៉ុណ្ណោះ ក្រោយពីលោក ហ៊ុន សែន ជាអនុប្រធានគណបក្សប្រជាជនកម្ពុជា បានទទូចដល់លោក លោក​សុរិយា ប្រាសាទ ស៊ូប៊ែឌី អ្នក រាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា (អ.ស.ប) ជួយជម្រុញបេក្ខជនជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ ចូលប្រជុំសភាជាមុនសិន ដើម្បីជាការឈាន​ដល់​ការទម្លាយភាពជាប់គាំងនយោបាយបច្ចុប្បន្ន។

ចំពោះការទាមទារ របស់គណបក្សសង្រ្គោះជាតិ ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ​ មិនអាចទាក់ទងមន្រ្តីគណបក្ស​ប្រជាជនកម្ពុជា និងអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាដើម្បីធ្វើការអត្ថាធិប្បាយបាននៅឡើយ។ តែបើយោងលើ​គោល​ជំហរចុងក្រោយរបស់លោក ហេង សំរិន ជាថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា ក្នុងពិធីរំឭកខួប ទី៣៥ នៃទិវាជ័យជម្នះ ៧មករា បានអះអាងថា គេមិនអាចបដិសេធលទ្ធផលបោះឆ្នោត កាលពីថ្ងៃទី២៨ ខែ កក្កដា ឆ្នាំ​២០១៣ បានទេ ហើយការបង្កើត រដ្ឋសភា និងរដ្ឋាភិបាលបច្ចុប្បន្ន គឺស្របតាមរដ្ឋធម្មនុញ្ញ។

តែសម្រាប់ បេក្ខជនជាប់ឆ្នោតគណបក្សសង្រ្គោះជាតិ ទាំង៥៥រូប ត្រូវបានគេមើលឃើញថា មិនធ្លាប់ទៅ​ចូលរួម​ប្រជុំ​សភានីតិកាលទី៥ ដែលកើតចេញពីការបោះឆ្នោតកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ម្តងណាឡើយ ព្រោះបេក្ខជន​ជាប់ឆ្នោតគណបក្សសង្រ្គោះជាតិទាំងនោះ បានចាត់ទុករដ្ឋាភិបាល និងរដ្ឋសភា«ឯកបក្ស» ក្នុងអាណត្ដិទី៥នេះ ថាបានបង្កើតឡើងដោយរំលោភរដ្ឋធម្មនុញ្ញ ។

ជុំវិញវិវាទនយោបាយ ក្រោយការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ អ្នកតាមដានស្ថានការណ៍នយោបាយកម្ពុជា និង​អ្នក​វិភាគឯករាជ្យបានលើកឡើងថា ដំណោះស្រាយល្អបំផុតដើម្បីទម្លាយភាពជាប់គាំនយោបាយនេះ គឺមានតែ​គណបក្ស​ទាំងពីរ គប្បីថយមួយជំហានម្នាក់ មានន័យថា គណបក្សសង្រ្គោះជាតិត្រូវចូលប្រជុំរដ្ឋសភា រីឯគណបក្ស​ប្រជាជន​កម្ពុជា ត្រូវយល់ព្រមឲ្យមានការបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការធ្វើកំណែ​ទម្រង់​គណៈកម្មាធិការ​ជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...