បាល់ទាត់កម្ពុជា៖ បឹងកេត បំបាក់ ភ្នំពេញ​ក្រោន ៣-១

ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត នៅតែបន្តជ័យជំនះរបស់ខ្លួន និងនៅតែឈរលើកំពូលតារាងខេមបូឌានលីក បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោន ដែលសល់គ្នាត្រឹមតែ ១០នាក់ ដោយលទ្ធផល ៣-១ កាលពីរសៀលថ្ងៃពុធ ម្សិលមិញ នាកីឡាដ្ឋានអូឡាំពិក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: April 04, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមម្ចាស់ជើងឯកចំការកៅស៊ូបឹងកេត នៅតែបន្តជ័យជំនះរបស់ខ្លួន និងនៅតែឈរលើកំពូលតារាងខេមបូឌានលីក បន្ទាប់ពីបានយកឈ្នះក្រុមភ្នំពេញក្រោន ដែលសល់គ្នាត្រឹមតែ ១០នាក់ ដោយលទ្ធផល ៣-១ កាលពីរសៀលថ្ងៃពុធ ម្សិលមិញ នាកីឡាដ្ឋានអូឡាំពិក។

ការប្រកួតរវាងក្រុមបឹងកេត ជាមួយភ្នំពេញក្រោន។

ក្រុមជើងខ្លាំងចំការកៅស៊ូបឹងកេត ដែលមានមូលដ្ឋាននៅខេត្តកំពង់ចាម ពិតជាមិនធ្វើឲ្យទស្សនិកជន​របស់ខ្លួនខកចិត្ត​ឡើយ ដោយបានលេងគ្របដណ្តប់ក្រុមភ្នំពេញក្រោនយ៉ាងខ្លាំង។ ខ្សែបម្រើ ម៉ូម៉ូ ដេកេល ស្ស៊ូមីឡា (Momoh Degaile Sumila) បានធ្វើឲ្យក្រុមចំការកៅស៊ូ ធ្វើការនាំមុខមុន តាមរយះការរកគ្រាប់បាល់បញ្ចូលទី បានសម្រេចនៅនាទី ទី១៦ ដែលជាការទាត់បាល់ពីចង្ងាយ។

ក្រុមភ្នំពេញក្រោន ដែលកំពុងតែត្រូវគេនាំមុខហើយនោះ បែរជាសល់គ្នាត្រឹមតែ១០ ប៉ុណ្ណោះ ខណៈដែលកីឡាករ ងយ ស្រ៊ិន ទទូលបានកាតលឿងជាលើកទី២ ហើយត្រូវបានអាជ្ញាកណ្តាល បណ្តេញចេញពីការប្រកួតនៅនាទី ទី២៤។

ខ្សែបម្រើប្រយុទ្ធរបស់ក្រុមចំការកៅស៊ូបឹងកេត ចាន់ វឌ្ឃនាកា បានរកគ្រាប់បាល់ទី២ ឲ្យក្រុមបឹងកេត បានសម្រេច នៅ​នាទីទី៣៧ តាមរយះការទាត់បាល់ពិន័យប៉េណាល់ទី បន្ទាប់ពីខ្សែការពាររបស់ភ្នំពេញក្រោន ធ្វើឲ្យមានកំហុសនៅក្នុង​តំបន់គ្រោះថ្នាក់។

ភ្នំពេញក្រោន តាមបាន ១គ្រាប់មកវិញនៅចុងម៉ោងនៃវគ្គទី១ ដែលជាគ្រាប់បាល់របស់កីឡាករ ខ្សែបម្រើ ធារី ចាន់ប៊ីន ធ្វើបានសម្រេចនៅនាទី ទី៤៤។ ប៉ុន្តែការប្រកួតដល់វគ្គទី២ ក្រុមចំការកៅស៊ូ មានឱកាសទាត់បាល់ពិន័យប៉េណាល់ទី ១គ្រាប់ទៀត ហើយកីឡាករ ចាន់ វឌ្ឍនាកា ដដែល ជាអ្នករកគ្រាប់បាល់បានសម្រេច នៅនាទី ទី៧៦ ធ្វើឲ្យការប្រកួត​បញ្ចប់លទ្ធផល ៣-១។

គួរបញ្ជាក់ថា ក្រុមចំការកៅស៊ូបឹងកេត បច្ចុបន្បកំពុងតែឈរលើកំពូលតារាង ហើយមិនដែលស្គាល់ពាក្យថាចាញ់ ឬក៏​ស្មើម្តងណាឡើយ ហើយមាន២១ពិន្ទុក្នុងដៃ បន្ទាប់ពីធ្វើការប្រកួតបានចំនួន ៧សប្តាហ៏។

ទទឹមនឹងជ័យជំនះនេះ កីឡាករប្រធានក្រុមចំការកៅស៊ូបឹងកេត កែវ សុខង៉ន ក៏បានបញ្ចេញអារម្មណ៏​សប្បាយរីករាយ​ផងដែរ បើទោះបីជាខ្លួនមានបញ្ហារបួសបន្តិចបន្តួចនៅចុងម៉ោងក៏ដោយ។ ខ្សែប្រយុទ្ធវ័យ ២១ឆ្នាំរូបនេះ បាននិយាយថា «ខ្ញុំពិតជារីករាយខ្លាំងណាស់ ចំពោះលទ្ធផលនេះ ជាពិសេសថ្ងៃនេះ កីឡាករ​ក្នុងក្រុមយើងទាំងអស់លេងបានល្អ។ ពេលនេះ យើងនៅតែនាំមុខគេក្នុងតារាង ហើយនេះជាកម្លាំងចិត្តមួយ ធ្វើឲ្យយើង​ជឿជាក់សំរាប់ការប្រកួត អេអេហ្វស៊ី ប្រេស៊ីដិនខាប (AFC President's Cup) នៅដើមខែឧសភា ខាងមុខ៕»

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...