គ.ជ.ប បង្ហាញ​ពី​គោលការណ៍ សម្រាប់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត

យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់នីតិកាលទីប្រាំ ឆ្នាំ២០១៣នេះ ចាប់ផ្តើមពី​ថ្ងៃទី២៧ ខែមិថុនា និងត្រូវបញ្ចប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ នៅថ្ងៃទី២៨ ខែកក្កដា ជាថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតនោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ យុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ សម្រាប់នីតិកាលទីប្រាំ ឆ្នាំ២០១៣នេះ ចាប់ផ្តើមពី​ថ្ងៃទី២៧ ខែមិថុនា និងត្រូវបញ្ចប់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣។ នៅថ្ងៃទី២៨ ខែកក្កដា ជាថ្ងៃបោះឆ្នោត រាប់សន្លឹកឆ្នោត និងបិទផ្សាយលទ្ធផលបឋមនៅការិយាល័យបោះឆ្នោតនោះ។

ការដង្ហែក្បួនរបស់គណបក្សសង្គ្រោះជាតិ ក្នុងថ្ងៃដំបូងទី២៧ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ (រូបថត MONOROOM.info/ U. Bory)

នេះជាថ្ងៃដំបូងនៃការបើកយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សនីមួយៗ។ ក្នុងថ្ងៃនេះផងដែរ គ.ជ.ប បាន​រៀបចំ​ជំនួបជាមួយគណបក្សទាំងប្រាំបីនាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ ក្នុងគោលបំណងបង្ហាញពីនីតិវិធីមួយចំនួន ដែលគ្រប់​គណបក្សនយោបាយទាំងអស់ ដែលនឹងចាប់បើកនូវយុទ្ធនាការ ក្នុងការឃោសនារបសស់ខ្លួន ឲ្យគោរពតាមការណែនាំ​របស់គ.ជ.ប និងតាមការចុះហត្ថលេខាយល់ព្រមឯកភាពគ្នា។

ស្របពេលជាមួយនឹងការឃោសនារបស់គណបក្សនយោបាយនេះ ក៏មានអង្គការសង្គមស៊ីវិលមួយចំនួន បានត្រៀម​នូវ​កម្មវិធីរបស់ខ្លួន ក្នុងការផ្តល់ជូននូវព័ត៌មានក្នុងកិច្ចឃោសនានេះ ក៏ដូចជាព័ត៌មានទាក់ទងទៅនឹងគណបក្សនីមួយៗ ជូន​ដល់ប្រជាពលរដ្ឋដើម្បីធ្វើការសម្រេចចិត្តក្នុងការបោះឆ្នោត។

លោក កែ ដារិន មន្រ្តីសម្របសម្រួលមកពីអង្គការតម្លាភាពកម្ពុជា បានលើកឡើងប្រហែលគ្នានឹង​ខាងតំណាង​អង្គការ​ខុមហ្រ្វេល(COMFREL) ដែលមិនបានបញ្ជាក់ឈ្មោះ បានលើកពីបញ្ហាមួយចំនួនដែលអង្គការរបស់លោក និង ធ្វើការ​រៀបចំឲ្យមានជំនួបមួយ ជាមួយប្រជាពលរដ្ឋនៅខេត្តមណ្ឌលគីរី ស្តីពីបញ្ហានានាទាក់ទងនឹងការបោះឆ្នោតនេះ តែត្រូវ​បានអភិបាលខេត្តនេះ ចេញលិខិតធ្វើការហាមឃាត់ ដោយខ្លាចប៉ះពាល់ទៅនឹងការឃោសនាបោះឆ្នោតរបស់គណបក្ស។ លោកបន្តរថា ការហាមឃាត់បែបនេះជាការបំពានលើច្បាប់ ដែលផ្តល់សិទ្ធិទៅពលរដ្ឋ ក្នុងការទទួលបានព័ត៌មាន​ស្តីពី​ការឃោសនាទាំងនេះ។

ឆ្លើយតបទៅនឹងបញ្ហានេះ អគ្គលេខាធិការ គ.ជ.ប បានបញ្ជាក់ថា មិនមានអ្វីប៉ះពាល់ទេ ហើយក៏អាចបន្តរការងារទៅបាន​ជាធកម្មតាដែរ។ លោកបន្តរថា «គួតែពីចារណាដែរ ក្នុងអំឡុងពេលនេះជាពេលនៃយុទ្ធនាការបោះឆ្នោត ហើយប្រជា​ពលរដ្ឋនៅទីនោះមានចំនួនតិច បើអង្គការហៅផង ហើយគាត់ក៏ត្រូវចូលរួមក្នុងការឃោសនាដែរនោះ នេះអាចជាបញ្ហា»។ តែទោះជាយ៉ាងនេះក្តីលោកបានបង្ហាញថា អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការពាក់ពន្ធ័នឹងករណីនេះ ប្រសិន​ជា​មានការរៀបចំនូវវេទិការ ឬសិក្ខាសាលាណាមួយ ដែលត្រូវកោះអញ្ជើញប្រជាពលរដ្ឋចូលរួម ក្នុងអំឡុងពេលនៃថ្ងៃ​ឃោសនាបោះឆ្នោតនេះ «អាចធ្វើទៅបាន» ប៉ុន្តែត្រូវជូនដំណឹងដល់ គ.ជ.ប ព្រមទាំងស្នើសុំ និងបញ្ជាក់ពីរគោលបំណង​របស់ខ្លួន ដល់អាជ្ញាធរមូលដ្ឋានធ្វើយ៉ាងណា ចាំបាច់ត្រូវជៀសឲ្យឆ្ងាយពីការឃោសនា ឲ្យគណបក្សនយោបាយ​ណា​មួយ។

ជាមួយនិងយុទ្ធនាការឃោសនានេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបង្ហាញទៅគ្រប់គណបក្សទាំងអស់​ថាត្រូវគោរពតាមម៉ោង និងពេលវេលា និងគោរពតាមប្លង់បង្ហាញទិសដៅក្នុងការដង្ហែរក្បួនរបស់ខ្លួន ទៅតាមកម្មវិធី​ដែល​បានដាក់មក គ.ជ.ប ជាសវាងការហែរជួបគ្នា ដែលអាចកើតមាននូវហេតុការណ៍អាក្រក់ណា។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានបង្ហាញថា គ.ជ.ប បានរៀបចំមន្ត្រីថ្នាក់ខេត្តជាងប្រាំបួនរយ(៩០០)នាក់ និងគណកម្មកាឃុំសង្កាត់រៀបចំការបោះឆ្នោត ចំនួនប្រាំបីពាន់ពីររយ(៨២០០)នាក់ ដើម្បីធ្វើការគ្រប់គ្រង​ការឃោសនា​បោះឆ្នោត និងសម្របសម្រួលឲ្យការឃោសនានោះមានដំណើរការដោយរលូន។ ចំពោះកម្លាំងរក្សាការពារសន្តិសុខ និង សណ្តាប់ធ្នាប់សាធារណៈទូទាំងប្រទេស អគ្គលេខាធិការរូបនេះបន្តរថា ក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោតនេះ មាន​ចំនួនកម្លាំងរក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ប្រមាណជាងប្រាំមួយម៉ឺននាក់ ឌេលរួមមានអ្នក​ការពារ អ្នកទទួលសន្តិសុខតាមឃុំ កម្លាំងប្រចាំការតាមស្រុក កម្លាំងចាំអន្តរាគមនៅតាមភូមិផ្សេងៗទៀត និងក៏មានបណ្តាញ​ផ្លាស់ប្តូរព័ត៌មាន ដើម្បីឲ្យមានការអន្តរាគម និងដោះស្រាយបានទាន់ពេលវេលា។

ទាក់ទិននិងការដាក់ពាក្យបញ្ជាក់ពីកម្មវិធី ក្នុងការធ្វើការឃោសនាបោះឆ្នោតរបស់គណបក្សទាំងប្រាំបីនេះ លោក ទេព នីថា បន្ថែមថាមានតែគណបក្សបួន ទៅប្រាំប៉ុណ្ណោះ ដែលមានកម្មវិធីច្បាស់លាស់ ក្រៅពីនោះមិនទាន់មានកម្មវិធី​នៅ​ឡើយទេ ព្រោះតែពួកគេមិនទាន់មានទីស្នាក់ការតាមខេត្តត្រឹមត្រូវ ដែលជាហេតុពិបាកក្នុងការទំនាក់ទំនង។

សូមបញ្ជាក់ថា យុទ្ធនាការដំបូងនៃថ្ងៃឃោសនាបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទីប្រាំ ថ្ងៃទី២៧ ខែមិថុនានេះ មានគណបក្សចំនួនប្រាំមួយ ក្នុងចំណោមគណបក្សទាំងប្រាំបីដែលបានចុះឈ្មោះនៅគ.ជ.ប បានចុះធ្វើការឃោសនា ស្វែងរកសម្លេងគាំទ្រពីប្រជាពលរដ្ឋ នៅតាមបណ្តារាជធានី/ខេត្ត/ក្រុងនានា។ ក្នុងចំណោម គណបក្សទាំងប្រាំមួយនោះ មានតែគណបក្សបីប៉ុណ្ណោះ ដែលចាប់ផ្តើមធ្វើការឃោសនានៅរាជធានីភ្នំពេញរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សសង្គ្រោះជាតិ និងគណបក្សសម្ពន័្ធដើម្បីប្រជាធិបតេយ្យ ក្រៅពីនោះបើកយុទ្ធនាការបឋមនៅតាមបណ្តាខេត្ត។

ដោយឡែកគណបក្សហ្វ៊ុនស៊ិនប៉ិច បានបើកយុទ្ធនាការឃោសនាជាទ្រង់ទ្រាយធំ នៅខេត្តកំពង់ចាម, គណបក្ស​សញ្ជាតិ​កម្ពុជា បានបើកយុទ្ធនាការនៅខេត្តកណ្តាល ហើយធ្វើការដង្ហែក្បួនឃោសនានេះឆ្ពោះទៅខេត្តព្រៃវែងជាបន្តរ។ គណបក្ស​សាធារណរដ្ឋប្រជាធិបតេយ្យ បានបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅខេត្តស្វាយរៀង។ ឯគណបក្សខ្មែរឈប់ក្រ និង​គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច មិនអាចសុំបញ្ជាក់ពីការហែក្បួនបានទេក្នុងថ្ងៃនេះ៕

--------------------------------------------------------- ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៣ រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...