លួច​ប្រពន្ធ​គេ​ហើយ សម្លាប់​រួច​បរិភោគ​​បេះ​ដូង​គេ​ទៀត!

បុរសជាតិ ហ្សីមបាវ៉េ មួយរូប អាយុ៣៥ឆ្នាំ ត្រូវបានផ្តន្ទាទោស ជាប់ពន្ធនាគារ ១៨ឆ្នាំ កាលពីថ្ងៃពុធនេះ ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង ពីបទបានសម្លាប់ និងខ្វេះបេះដូង មនុស្សម្នាក់មកបរិភោគ បន្ទាប់ពីមនុស្សនោះសង្ស័យថា បុរសនេះបាន​សាហាយ​ស្មន់ នឹង​ប្រពន្ធខ្លួន។
Loading...
  • ដោយ: ដារី អត្ថបទ ៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី ២៩ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 30, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក អេនដ្រូវ ឈីមបូហ្សា (Andrew Chimboza) បានទទួលកំហុស នៅចំពោះចៅក្រម ថាបានចាក់សម្លាប់ បុរស​ម្នាក់​ឈ្មោះ ម្បូយីសេឡូ ម៉ាណូណា (Mbuyiselo Manona) អាយុ៦២ឆ្នាំ ហើយបានវះយកបេះដូង របស់បុរសវ័យចំណាស់ មកបរិភោគជាមួយសម និងកាំបិត។ ទីភ្នាក់ងារសារព័ត៌មាន «News24» បានផ្សាយថា ហេតុការណ៍នេះ បានកើតឡើង នៅក្នុងតំបន់ជាយក្រុង ហ្គូលូលេធូ (Gululethu) ប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែមិថុនា ឆ្នាំ២០១៤កន្លងទៅ។

ជនរងគ្រោះ ម៉ាណូណា បានចោទប្រកាន់ ឈីមបូហ្សា ថាបានលួចសាហាយស្មន់ ជាមួយនឹងប្រពន្ធរបស់ខ្លួន។

បើតាមអ្នកជំនាញខាងរោគចិត្តមួយរូប ដែលបានចូលខ្លួន មកធ្វើជាកណ្សិនសាក្សី នៅក្នុងសវនាការ បានឲ្យដឹងថា ជន​ជាប់ចោទ បាននិយាយប្រាប់លោក ថាគឺភរិយារបស់ជនរងគ្រោះ ជាអ្នកជំរុញឲ្យជនជាប់ចោទ អេនដ្រូវ ឈីមបូហ្សា ឈាន​ទៅធ្វើមនុស្សឃាតនេះ។

ប៉ុន្តែ មិនមាននរណាម្នាក់ អាចពន្យល់ថា ហេតុអ្វី បានជាជនជាប់ចោទ បានបរិភោគបេះដូង របស់ជនរងគ្រោះ​នោះ​ឡើយ។

ចំណែកតុលាការវិញ បានយោងមូលហេតុ ពីភាពសាហាវឃោឃៅ របស់ឃាតកម្ម និងអវត្តមាន នៃវិប្បដិសារីរបស់​ជន​ជាប់ចោទ ហើយបានសម្រេចកាត់ទោស ឲ្យលោក អេនដ្រូវ ឈីមបូហ្សា ជាប់ពន្ធនាគារ១៨ឆ្នាំ បើទោះជាជនជាប់ចោទ មិនដែលប្រព្រឹត្តិទោសកំហុសអ្វី នៅមុខហេតុការណ៍នេះក៏ដោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...