ស្ដាប់​ពលរដ្ឋ​មក​គាំទ្រ​លោក ម៉ម សូណង់ដូ នៅ​ក្រៅ​សាលា​ឧទ្ធរណ៍

អ្នកគាំទ្រប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ បានមកជួបជុំគ្នានៅមុខសាលាឧទ្ធណ៍ ដែលមានពាក់ក្រដាស នៅនឹងក្បាល ដែល​មាន«រូបថត» និងសរសេរជាភាសខ្មែរ អង់គ្លេស មានន័យថា «ដោះលែងអ្នកគ្មានទោស លោក ម៉ម សូណង់ដូ»។ ពលរដ្ឋ​ដែលបានចូលរួមនោះ បានកាន់រូបថត កាន់ប្រតិទិនរាប់ចំនួនថ្ងៃដែលលោក(ម៉ម សូណង់ដូ) បាននៅក្នុងពន្ធនាគារចំនួន​២៣៥ថ្ងៃ ដោយស្រែកតាមឃោសសព្ទ័យ៉ាងទ្រហឹងអ៊ឺងកង ស្ទើរតែរកស្តាប់អ្វីមិនបាន។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: March 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តនានាជិតប្រាំពាន់នាក់ មានសិស្ស និស្សិត និងអ្នកធ្វើការនៅរាជធានីភ្នំពេញ បាន​ឈប់​សំរាកពីការងារ ពីការរកស៊ី មកចូលរួមគាំទ្រ លើកជាកម្លាំងចិត្ត និងជម្រុញឲ្យសាលាឧទ្ធណ៍ ផ្តល់នូវភាពយុត្តិធម៌ និង​ធ្វើការពិចារណាឲ្យមានការដោះលែងលោក(ម៉ម សូណង់ដូ) ពីពន្ធនាគារ ដោយក្រុមអ្នកគាំទ្រទាំងនោះបាន អះអាង​ថា​លោកមិនមានធ្វើអ្វីខុសច្បាប់ទេ។


រូបលើកបង្ហាញ សុំអោយដោះលែង លោកម៉ម សូណង់ដូ។

អ្នកគាំទ្រប្រធានវិទ្យុសម្បុកឃ្មុំរូបនេះ បានមកជួបជុំគ្នានៅមុខសាលាឧទ្ធណ៍ ដែលមានពាក់ក្រដាស នៅនឹងក្បាល ដែល​មាន«រូបថត» និងសរសេរជាភាសខ្មែរ អង់គ្លេស មានន័យថា «ដោះលែងអ្នកគ្មានទោស លោក ម៉ម សូណង់ដូ»។ ពលរដ្ឋ​ដែលបានចូលរួមនោះ បានកាន់រូបថត កាន់ប្រតិទិនរាប់ចំនួនថ្ងៃដែលលោក(ម៉ម សូណង់ដូ) បាននៅក្នុងពន្ធនាគារចំនួន​២៣៥ថ្ងៃ ដោយស្រែកតាមឧឃោស​នស័ព្ទ យ៉ាងទ្រហឹងអ៊ឺងកង ស្ទើរតែរកស្តាប់អ្វីមិនបាន។

ជាមួយគ្នានេះដែរ ក្រុមប្រជាពលរដ្ឋរស់នៅបឹងកក់ ក៏បានចូលរូបស្រែកទាមទាឲ្យមានការដោះលែង នាព្រឹកថ្ងៃទី៥ ខែមីនា នេះផងដែរ។

ពលរដ្ឋដែលបានប្រមូលផ្តុំគ្នា ជាច្រើននាក់ នៅខាងមុខសាលាឧទ្ធណ៍នេះ ស្របពេលដែល សាលាឧទ្ធរណ៍ បើកសវនាការ​កាត់សេចក្តីករណីលោក ម៉ម សូណង់ដូ ដែលត្រូវតុលាការក្រុងភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ២០ ឆ្នាំ កាលពី​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១២។

លោកស្រី ម៉ម ម៉ាសាឌី ជាប្អូនស្រីទីប្រាំបីរបស់លោក ម៉ម សូណង់ដូ បានមកពីប្រទេសបារាំង ដើម្បីចូលរួមតាមដាន​សវនាការនេះដែរ។ លោកស្រី និយាយដោយខ្លីថា «បងប្រុសលោកស្រីមិនបានធ្វើអ្វីខុសច្បាប់ទេ ហើយលោកស្រី មាន​ជំនឿថា តុលាការនឹងដោះលែងលោក ម៉ម សូណង់ដូឲ្យមានសេរីភាពវិញ»។

រីឯបងប្រុសម្នាក់ទៀតឈ្មោះ ម៉ាន់ វុទ្ធី អាយុ ៣៩ឆ្នាំ មកពីខេត្តតាកែវ ដែលកំពុងតតែឈរកាន់ប្រតិទិន ក្រោមកំដៅថ្ងៃនោះ បានប្រាប់​មនោរម្យព័ងអាំងហ្វូថា គាត់ចូលរួមដើម្បីទាមទារឲ្យតុលាការដោះលែងលោក ម៉ម សូណង់ដូ ទាមទាឲ្យ​តុលាការ​ឯករាជ្យ និងមានយុត្តិធម៌។ លោកបន្តថាលោកសុខចិត្តលោះបង់ការងារ មុខរបរ នឹងតាមគាំទ្រ រហូតដល់ចប់សវនាការ​ទាំង​បីថ្ងៃ។ «លាភសការៈ ជា​រឿងសំខាន់ហើយ តែសូមឲ្យយកវាដោយយុត្តិធម៌»។

អ្នកការពារសិទ្ធិមនុស្ស និងអ្នក​បម្រើ​អោយលិទ្ធិប្រជាធិបតេយ្យ

លោកតា ជួន ឡាង  មកពីខេត្តកំពង់ចាម បាននិយាយាថា គាត់មកនេះមិនចង់បានអ្វីទេ ចង់ឲ្យតែមាន​ការ​ដោះលែងលោក ម៉ម សូណង់ដូ ប៉ុណ្ណោះ។ លោកតាអាយុ ៧៣ ឆ្នាំរូបនេះ បានថ្លែងថា «ព្រោះគាត់យុត្តិធ៌មណាស់ មិនមានធ្វើអ្វីខុសនឹង​ច្បាប់ជាតិឡើយ មិនគួណាមកចាប់គាត់ ទាំងគ្មានកំហុសអញ្ចឹង ខ្ញុំមិនអស់ចិត្តសោះ»។ លោកតា ឡាង បន្ថែមថា ចង់ឲ្យ​តុលាការ ត្រូវតែដោះលែង បើមិនថ្ងៃនេះ ក៏ថ្ងៃស្អែកដែរ។

គេបានចាប់អារម្មណ៍ លើប្រជាពលរដ្ឋមួយក្រុម ដែលថាមានចំនួនសឹងតែមួយភូមិ មកពីតំបន់មួយនៃខេត្តព្រៃវែង ក៏បាន​លើកគ្នាមកកាន់ទីធ្លា មុខសាលា​ឧទ្ទរណ៍ដែរ។ អ្នកមីងម្នាក់ពីចំណោមនោះឈ្មោះ ឌៀម ដោយមានញើសហូរលើមុខផង បាននិយាយថា តុលាការ​គ្មានយុត្តិធម៌ទេ។ ដោយសារតែចង់ឃើញមុខ«វីរបុរស»របស់ខ្លួន ពួកគាត់បាននាំគ្នាមកឈរ​ទាំង​ថ្ងៃក្តៅ ទាំងអត់បាយ។ ទាក់ទងនឹងជំនឿលើតុលាការ គាត់បញ្ជាក់ថា «ជឿខ្លះ មិនជឿខ្លះ។ បើថ្ងៃនេះមិនលែងទេ ខ្ញុំមិន​ជឿទេ។» អ្នកមីងអាយុ ៥៥ឆ្នាំរូបនេះ បានកំណត់ក្នុងចិត្តរួចជាស្រេច ថា​នឹងនៅបន្តរហូតទាល់តែចប់ សវនាការនេះ​ទោះបី​ជាគាត់មិនសូវមានសោហ៊ុយច្រើន សម្រាប់ចំណាយនៅក្នុងរាជធានីក៍ដោយ តែគាត់នឹងព្យាយាម។

ប្អូនប្រុស ចិន្តា អាយុ ២៥ឆ្នាំ ជាបុគ្គលិកផ្នែកលក់ នៅផ្សារទំនើបសូរិយា បានបញ្ជាក់ថា ប្អូនប្រុសមកនេះ ដើម្បីចូលរួម​ជា​កម្លាំងចិត្ត ព្រោះប្អូនប្រុស ស្រលាញ់លោកមំម សូណង់ដូ ដែលជាអ្នកប្រជាធិបតេយ្យពិតប្រាកដ។ ប្អូនប្រុសបន្តថា បើ​មើលតាមសកម្មភាពរបស់លោក(ម៉ម សូណង់ដូ) មិនមានកំហុសអ្វីទេ ព្រោះគាត់ជាអ្នកការពារសិទ្ធិមនុស្ស និងអ្នក​បម្រើ​អោយលិទ្ធិប្រជាធិបតេយ្យ។

អ្នកបាញ់កម្មការិនី មានសេរីភាព ឯអ្នកការពារសិទ្ធ ជាប់ឃុំ!

សូមបញ្ជាក់ថា តុលាការសាលាឧទ្ទរណ៍ដដែលនេះ ទើបនឹងសម្រេចចោទឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ថាជា​អ្នកបាញ់ប្រហារទៅលើកម្មការិនី បើទោះជាបានទុកឲ្យ«ចុងចោទ»នៃបទឧក្រិដ្ឋរូបនេះ នៅក្រៅឃុំនោះក៏ដោយ។ តែ​ផ្ទុយទៅវិញ លោកប្រធានវិទ្យុសម្បុកឃ្មុំ ការពារសិទ្ធិប្រជាពលរដ្ឋ ការពារសិទ្ធិដីធ្លី បែរជាតុលាការសាលាដំបូងរាជធានី សម្រេចឃុំខ្លួន ដាក់ពន្ធនាគារម្ភៃឆ្នាំ ដោយចោទពីបទធ្វើអប្បគម។

ទាក់ទងនឹងករណីនេះ ប្រជាពលរដ្ឋឈ្មោះ ម៉ាន់ វុទ្ធី បាន​សម្តែងពីអារម្មណ៍ថា វាមិនយុត្តិធម៌ទាល់តែសោះ ដែលមនុស្ស​ម្នាក់បាញ់កម្មការិនីដោយកាំភ្លើង បែរជាសាលាឧទ្ធណ៍ចោទប្រកាន់ ត្រឹមតែ«បង្ករបួសស្នាមដោយអចេតនា» ហើយឲ្យ​​នៅ​ក្រៅឃុំ។ ឯលោក ម៉ម សូណង់ដូ គាត់ខិតខំរកយុត្តិធម៌ និងទាមទាសិទ្ធិឲ្យប្រជាពលរដ្ឋក្រីក្រ បែរជាកាត់ទោសគាត់​​ជាប់​គុកម្ភៃឆ្នាំ។

អ្នកមីង ឌៀម ពីខេត្តព្រៃវែង បន្ថែមថា «អ្នកប្រព្រឹត្តិអំពើទុច្ចរិត បែរជារួចខ្លួន ដូច្នេះស្នើរសុំដល់តុលាការ ប្រកាន់នូវភាព​យុត្តិធម៌»។ ឯប្អូនប្រុស ចិន្តា រិះគន់តុលាការ ថាស្ថិតនៅក្រោម«ឥទ្ធិពលអ្នកមានអំណាច»។ ប្អូនប្រុសបន្តថា «រឿងនេះ​ខុសគ្នាដាច់។ លោកម៉ម សូណង់ដូ ការពារប្រជាពលរដ្ឋ សិទ្ធិប្រជាធិបេត្យ សិទ្ធិមនុស្ស។ ឯលោក ឈូក បណ្ឌិត ប្រព្រឹត្តិ​​បទល្មើស បាញ់ប្រហារលើប្រជាបលរដ្ឋ។»

ប្រជាពលរដ្ឋទាំងអស់ សំណូមពរដល់តុលាការនៅកម្ពុជា ឲ្យមានភាពឯករាជ្យ មានយុត្តិធម៌ និងរដ្ឋាភិបាល មិនត្រូវ​គាប​សង្កត់លើប្រពន្ធ័តុលាការនោះទេ។

ក្នុងវ័យ៧១ឆ្នាំ លោក ម៉ម សូណង់ដូ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០១២ តាមបណ្តឹងរបស់រដ្ឋាភិបាល​ចោទប្រកាន់​ពី​បទញុះញង់ ឲ្យមានការបង្កើតតំបន់អបគមន៍ ប្រឆាំងមន្ត្រីសារធារណៈ តាមរយៈជម្លោះដីធ្លី ក្នុងភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះ។ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ លោកត្រូវបានសាលាដំបូងរាជធានីភ្នំពេញ សម្រេច​ផ្តន្ទាទោសដាក់ពន្ធនាគារ ២០ ឆ្នាំ និងពិន័យជាប្រាក់ ១០ លានរៀល។

--------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៥ មីនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...