ក្លឹបហង្សក្រហម ឈប់លក់ ស្វារេស ឲ្យក្លឹបកាំភ្លើងធំ

លោក ចន វីលៀម ហ៊េនរី (John William Henry) ម្ចាស់ក្លឹបហង្សក្រហម លីវើភូល (Liverpool) បានប្រកាសជា​សាធារណៈថា «កីឡាករខ្សែប្រយុទ្ធឆ្នើម ល្វីស ស្វារ៉េស (Luiz Suarez) មានតម្លៃខ្លួន ៤០លានផោន ដើម្បីជាថ្នូរ​នឹង​ការចាកចេញពីក្លឹប» ប៉ុន្ដែកាលពីពេលថ្មីៗនេះ ក្លឹបទើបតែបានបដិសេធសំណើររបស់ក្លឹបកាំភ្លើងធំ អាសឺណល (Arsenal) ក្នុងការចង់ទិញយកកីឡាកររូបនេះ។
Loading...
  • ដោយ: វន់ ដារា
  • កែប្រែចុងក្រោយ: March 05, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ចន វីលៀម ហ៊េនរី (John William Henry) ម្ចាស់ក្លឹបហង្សក្រហម លីវើភូល (Liverpool) បានប្រកាសជា​សាធារណៈថា «កីឡាករខ្សែប្រយុទ្ធឆ្នើម ល្វីស ស្វារ៉េស (Luiz Suarez) មានតម្លៃខ្លួន ៤០លានផោន ដើម្បីជាថ្នូរ​នឹង​ការចាកចេញពីក្លឹប» ប៉ុន្ដែកាលពីពេលថ្មីៗនេះ ក្លឹបទើបតែបានបដិសេធសំណើររបស់ក្លឹបកាំភ្លើងធំ អាសឺណល (Arsenal) ក្នុងការចង់ទិញយកកីឡាកររូបនេះ។


ខ្សែប្រយុទ្ធឆ្នើមកីឡាករ ល្វីស ស្វារ៉េស របស់ក្រុមហង្ស ក្រហម។ (រូបថត brunchnews.com)

បាល់ទាត់អង់គ្លេស - ក្លឹបកាំភ្លើងធំ បានដាក់សំណើរតម្លៃខ្លួន របស់កីឡាករសញ្ជាតិអ៊ុយរ៉ាហ្គាយរូបនេះ ទៅក្លឹប​ហង្សក្រហម ក្នុងតម្លៃខ្លួន​ប្រមាណ ៤០លានផោន បូកនឹងលុយមួយផោនទៀត ដែលចាត់ទុកថាជាលុយជើងសារ ឬលុយធីបសម្រាប់​ក្លឹប​ហង្សក្រហម បើសិនយល់ព្រមផ្ទេរកីឡាករវ័យ២៧ឆ្នាំរូបនេះ ក្នុងតម្លៃខ្លួនដែលក្លឹប​បានព្រម​ព្រៀងជាមួយគ្នា កាល​ពីរដូវកាលមុន។

កិច្ចព្រមព្រៀងនេះ មានជាអាថ៌ កីឡាករឆ្នើមរូបនេះនឹងចាកចេញពីក្លឹប ហង្សក្រហម ប្រសិនបើ​មានក្រុមណាមួយ ចំណាយលុយ​យ៉ាង​ហោចណាស់ ៤០លានផោនលើរូបគេនោះ។ ប៉ុន្ដែ​នៅពេលនេះ ក្លឹប​ហង្ស​ក្រហម បានបដិសេធ នូវសំណើររបស់ក្លឹបកាំភ្លើងធំ ក្រោមហេតុផលថា «កិច្ចសន្យានេះ​មិន​បានបញ្ជាក់ឲ្យ​បាន​ច្បាស់» ។

ភ្នាក់ងាចរចារបស់ក្លឹបកាំភ្លើងធំ និងស្វារ៉េស បានជួបពិភាក្សាព្រមព្រៀងលើតម្លៃខ្លួន នឹងលក្ខខ័ណ្ឌមួយចំនួនទៀត​ជាមួយគ្នាទៅហើយ ប៉ុន្ដែនៅមានចំនុចភ័ន្តច្រឡំគ្នាខ្លះ ទៅលើលក្ខខ័ណ្ឌដែលកំណត់ដោយក្លឹបហង្សក្រហម ។ ប៉ុន្ដែ​មកដល់ពេលនេះលោក ហ៊េនរី ហាក់បីដូចជាមិនពេញចិត្ត ចំពោះលក្ខខណ្ឌសំណើររបស់ដៃគូរចរចានេះ ហើយក៏​សម្រេចបដិសេធមិនលក់កីឡាករ ស្វារ៉េស ឲ្យទៅកាំភ្លើធំជាដាច់ខាត ដោយហេតុថា ក្រុមកាំភ្លើងធំ គឺជាគូរប្រជែង​មួយយ៉ាងសំខាន់នៅក្នុងក្របខណ្ឌ Barclays English Premier League សម្រាប់រដូវកាលនេះ។

យ៉ាងណាក៏ដោយ ក៏ពេលនេះ ក្រុមអ្នកគាំទ្ររបស់ ក្រុមកាំភ្លើងធំ កំពុងទាមទារឲ្យ ក្រុមហង្សក្រហមសង​ប្រាក់ទៅ​ក្លឹបរបស់គេវិញ ប្រមាណ៤.៥ លានផោន ដោយសារក្លឹបនេះ បានបំពានកិច្ចសន្យាជាមួយក្លឹបរបស់ខ្លួន៕

--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី៥ មីនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...