ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ

កីឡាករអន្តរជាតិដ៏ល្បីឈ្មោះ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ត្រូវបានតុលាការ​នៃ​ប្រទេស​អេស្ប៉ាញ ផ្ដន្ទាទោស​ឲ្យ​ជាប់​ពន្ធនាគារ ២១ខែ ពីបទគេចវេសមិនបានបង់ពន្ធ។ ប៉ុន្តែតារា​បាល់ទាត់​រូបនេះ អាចនឹង​ជៀស​ផុត​ពីការ​ឃុំ​ខ្លួន។
ម៉េស៊ី ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​២១ខែ ពី​បទ​គេច​ពន្ធ
លីយ៉ូនែល ម៉េស៊ី កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន។ (រូបថតឯកសារ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៦ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 06, 2016
  • ប្រធានបទ: បង់ពន្ធ-កីឡា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សាលក្រមទើបនឹងធ្លាក់ចុះមក នៅមុននេះបន្តិច ក្នុងថ្ងៃពុធទី៦ ខែកក្កដានេះ។ លីយ៉ូនែល ម៉េស៊ី (Lionel Messi) កីឡាករខ្សែប្រយុទ្ធអន្តរជាតិ មកពីប្រទេសអាហ្សង់ទីន ដែលកំពុងទាត់ឲ្យក្រុមបាល់ទាត់ បាសឺឡូន (FC Barcelone - ក្នុងប្រទេសអេស្ប៉ាញ) និងឪពុករបស់កីឡាករផង ត្រូវបានតុលាការនៃក្រុងបាសឺឡូន ផ្ដន្ទា​ទោស​ម្នាក់ៗ ឲ្យជាប់ពន្ធនាគារ ២១ខែ និងតម្រូវអ្នកទាំងពីរ ឲ្យបង់ប្រាក់ពិន័យ ៣,៧លានអ៊ឺរ៉ូ (ប្រមាណជា ៤លាន​ដុល្លារ) ពី​បទគេចវេស​មិនបានបង់ពន្ធ តាមច្បាប់ស្ដីពីកាតព្វកិច្ចពន្ធដារ នៅក្នុងប្រទេសអេស្ប៉ាញ។

ប៉ុន្តែការផ្ដន្ទាទោស ដែលទាក់ទងនឹងការបង់ពន្ទទៅលើតម្លៃខ្លួន (តាមរយៈការប្រើប្រាស់រូបភាពខ្លួន) រវាង​ពី​ឆ្នាំ​២០០៧ មកទល់នឹងឆ្នាំ២០០៩នោះ នឹងអាចបញ្ជៀសកីឡាករ មិនឲ្យជាប់ឃុំបានឡើយ។ នៅក្នុងរាជាណាចក្រ​អេស្ប៉ាញ ទោសជាប់ពន្ធនាគារ ដែលមានរយៈពេលក្រោម២៤ខែ មិនសូវជាត្រូវបានអនុវត្តនោះទេ ឬតែង​ត្រូវ​បាន​ព្យួរ។

កីឡាករម្ចាស់បាល់មាសបួនជំនាន់ ម៉េស៊ី បានព្យាយាមពន្យល់ចៅក្រម នៅក្នុងសវនាការថា ខ្លួនមិនបាន​ដឹង​ពី​ការបង្កើតក្រុមហ៊ុន​ ដែលឪពុកលោក និងមេធាវីរបស់គាត់ បានរៀបចំឡើង ដើម្បីគេចវេសមិនបង់ពន្ធ ទៅឲ្យ​ប្រទេស​អេស្ប៉ាញ ចំនួន៤,១៦លានអ៊ឺរ៉ូនោះឡើយ។ ការដោះបន្ទុករបស់កីឡាករ ត្រូវបានស្ថាប័នរដ្ឋអាជ្ញាជឿជាក់ និង​​បាន​ស្នើសុំឲ្យដោះលែងកីឡាករ ពីការចោទប្រកាន់ ប៉ុន្តែការអះអាងនេះ មិនបានធ្វើឲ្យ​ចៅក្រម​កាត់​សេចក្ដី មានការ​​ជឿជាក់​នោះទេ។

សាលក្រមសម្រេចខាងលើនេះ អាចនឹងត្រូវប្ដឹងសារទុក្ខ ទៅកាន់តុលាការកំពូល របស់ប្រទេសអេស្ប៉ាញ ប្រសិន​ជាជនជាប់ចោទទាំងពីរ មិនសុខចិត្ត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...