សហភាព​អឺរ៉ុប​ផ្តល់​ជំនួយ​៨,៩ លាន​អ៉ឺរ៉ូ ឲ្យ​សាលា​ក្ដី​ខ្មែរ​ក្រហម

អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា ដែលហៅកាត់ថា (អ វ ត ក) ដែលទទួលជំនុំជម្រះក្តីមេដឹកនាំ ជាន់​ខ្ពស់​សម័យ​ខ្មែរ​ក្រហម បាន​ទទួល​ថវិកា​ជំនួយ​ប្រមាណជា ៨,៩លានអ៊ឺរ៉ូ បន្ថែមពីសហភាពអឺរ៉ុប។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២១ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ: ខ្មែរក្រហម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

យោងតាមលិខិតចេញផ្សាយនៅថ្ងៃទី ២១ ខែ សីហា ឆ្នាំ២០១៥របស់ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការ​កម្ពុជា ដែលហៅកាត់ថា អ.វ.ត.ក បានសរសេរថា សហភាពអឺរ៉ុប បានផ្តល់ថវិកាដល់សាលាក្ដីនេះ ចំនួន ៨,៩​លាន​អឺរ៉ូ សម្រាប់គម្រោងឆ្នាំ ២០១៥ និង២០១៦។ ថវិកានេះ បែងចែកសម្រាប់ភាគីជាតិ ២ លានអឺរ៉ូ និង ៣,៥ លាន​អឺរ៉ូ ដល់ភាគីអន្តរជាតិ។

ចំណែកថវិកាដែលនៅសល់ ៣,៤ លានអឺរ៉ូ នឹងត្រូវសម្រេច នៅឆ្នាំ២០១៦។ ក្នុងចំណោម្ចាស់ជំនួយធំៗ ដែល​បានផ្ដល់ជំនួយមកសាលាក្ដីកូនកាត់មួយនេះ សហភាពអឺរ៉ុបបានផ្តល់ថវិកា ចាប់តាំងពី សាលាក្ដីនេះបាន​ផ្តើម​ដំណើរការ ពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ មានទំហំប្រមាណជា ១៦,២ លានអឺរ៉ូហើយ។

លោក ក្រាញ់ តូនី ជាប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក ឃ្នុត រ៉ូហ្សិនហក អនុប្រធាន ការិយាល័យ​រដ្ឋបាល នៃសាលាក្ដី បានមានប្រសាសន៍ថា៖ «យើងខ្ញុំសូមបង្ហាញការវាយតម្លៃខ្ពស់ ចំពោះការគាំទ្រថវិកា របស់សហភាពអឺរ៉ុប។ ជំនួយហិរញ្ញវត្ថុថ្មី នឹងជួយដល់ការងារយុត្តិធម៌ ក្នុងការនាំយកមកជំនុំជម្រះក្តី មេដឹកនាំ​ជាន់ខ្ពស់ និងអ្នកទទួលខុសត្រូវខ្ពស់បំផុត ដែលត្រូវចោទប្រកាន់ថា បានប្រព្រឹត្តឧក្រិដ្ឋកម្មធ្ងន់ធ្ងរ ក្នុងរបបខ្មែរ​ក្រហម»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...