មន្ដ្រីទាំង៥រូប ត្រូវបានតុលាការដោះលែង នៅល្ងាចនេះ

នៅទីបំផុត មន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) និងមន្ត្រី គ.ជ.ឞ មួយរូប ត្រូវបានតុលាការចេញដីកា ឲ្យដោះលែងចេញពីពន្ធនាគារ នៅល្ងាចនេះ បន្ទាប់ពីពួកគេបានជាប់ ក្នុងពន្ធនាគារ តាំងពីជាងមួយឆ្នាំមកហើយ។
មន្ដ្រីទាំង៥រូប ត្រូវបានតុលាការដោះលែង នៅល្ងាចនេះ
មន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក និងមន្ត្រី គ.ជ.ឞ មួយរូប ដែលរងការជាប់ឃុំ អស់រយៈពេលជាង១ឆ្នាំមកហើយ។ (រូបថតផ្តិតពីគេហទំព័រ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៧
  • កែប្រែចុងក្រោយ: June 29, 2017
  • ប្រធានបទ: យុត្តិធម៌-សិទ្ធិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មន្ត្រីតុលាការបានប្រកាសនៅល្ងាចនេះ ថាមន្ត្រីរបស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ចំនួន៤រូប និងមន្ត្រី គ.ជ.ជ ១រូប ត្រូវបានតុលាការចេញដីកា ឲ្យដោះលែងពួកគេឱ្យនៅក្រៅឃុំ នៅថ្ងៃទី២៩ ខែមិថុនានេះ។

ដំណឹងនៃការដោះលែងនេះ ក៏ត្រូវបានមេធាវីការពារក្ដី ឲ្យអ្នកទាំងប្រាំរូប បញ្ជាក់នៅមុននេះបន្តិចដែរ និងបានអះអាងថា ពួកគេបានចាកចេញ ពីពន្ធនាគារហើយ។ មេធាវីបានពន្យល់ថា ការដោះលែងពួកគេ បានធ្វើឡើង បន្ទាប់ពីចៅក្រមស៊ើបសួរ បានប្រកាសបិទការស៊ើបសួរ កាលពីប៉ុន្មានថ្ងៃមុន។

ស្រង់សំដី ដោយសារព័ត៌មានក្នុងស្រុកមួយ លោក តាំង ស៊ុនឡាយ ប្រធានសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា៖ «ចៅក្រមបានចេញដីកាដោះលែងពួកគេទាំង៥នាក់ ហើយការដោះលែង អាចនឹងធ្វើឡើងនៅថ្ងៃនេះ»។

មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក​ នី​ សុខា​ - លោក​ យី​ សុខសាន្ត​ - លោក​ ណៃ​ រ៉ង់ដា​ និងអ្នក​ស្រី​ លឹម​ មុន្នី​។ អ្នកទាំងបួននាក់ ត្រូវបានចោទប្រកាន់ ពី​បទ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​៥៤៨នៃ​ក្រម​ព្រហ្មទណ្ឌ​។ រីឯមន្ត្រី គ.ជ.ប គឺ​លោក​ នី​ ចរិយា​ ជាអគ្គ​លេខាធិការ​រង​ របស់ស្ថាប័នជាតិមួយនេះ។ លោកត្រូវបានចោទប្រកាន់ ពី​បទ​សមគំនិត ​ក្នុង​អំពើ​សូកប៉ាន់​សាក្សី​ តាម​មាត្រា​២៩​ និង​ មាត្រា​ ៥៤៨​ នៃ​ក្រម​ព្រហ្មទណ្ឌ​។

បទចោទប្រកាន់ទាំងនេះ ត្រូវបានធ្វើឡើង ក្រោមរឿងរ៉ាវដ៏ចម្រូងចម្រាស់ របស់ស្ត្រីជាងធ្វើសក់ម្នាក់ ឈ្មោះ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ដែលគេបានគិតថា មានរឿង​អាស្រូវ​ផ្លូវ​ភេទ ជាមួយ​លោក​ កឹម​ សុខា​ បច្ចុប្បន្នជាប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...