មន្ត្រីទាំង៥រូប បានចេញពីពន្ធនាគារនិងជួបជុំជាមួយគ្រួសារ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៩ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 29, 2017
- ប្រធានបទ: យុត្តិធម៌-សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
មន្ត្រីសមាគមអាដហុកទាំងបួននាក់ រួមមានលោក នី សុខា - លោក យី សុខសាន្ត - លោក ណៃ រ៉ង់ដា - អ្នកស្រី លឹម មុន្នី និងអគ្គលេខាធិការរង គ.ជ.ប មួយរូបទៀត គឺលោក នី ចរិយា ត្រូវបានដោះលែង ចេញពីពន្ធនាគារព្រៃស នៅវេលាយប់ ថ្ងៃទី២៩ ខែមិថុនានេះ ហើយបានត្រឡប់ទៅជួបជុំ ជាមួយក្រុមគ្រួសារ និងមិត្តភ័ក្រវិញហើយ។
មន្ត្រីទាំងបួនរូប របស់សមាគមការពារសិទ្ធិមនុស្ស អាដហុក (Adhoc) បានជ្រើសរើសទីស្នាក់ការកណ្ដាល របស់សមាគម កណ្ដាលរាជធានីភ្នំពញ ដើម្បីជួបជុំគ្នាជាដំបូងសិន មុននឹងបែកផ្លូវគ្នា ទៅកាន់គេហដ្ឋានរៀងៗខ្លួន នៅពេលក្រោយមក។
មន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា មន្រ្តីទាំង៥រូបនេះ ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ ជាបណ្ដោះអាសន្ន នៅក្រោមលក្ខខណ្ឌចំនួន៣៖ ហាមមិនឲ្យដូរទីលំនៅ និងចាកចេញពីកម្ពុជា ដោយគ្មានការអនុញ្ញាត ពីតុលាការ ហើយត្រូវបង្ហាញខ្លួន នៅរាល់ការកោះហៅ ពីសំណាក់តុលាការ។ មន្ត្រីតុលាការនៅបានបញ្ជាក់ទៀតថា នីតិវិធីរបស់តុលាការ នៅតែបន្ត ហើយថ្ងៃបើកសវនាការ ជំនុំជម្រះ ជុំវិញបទចោទប្រកាន់ ទាក់ទងនឹងមន្ត្រីទាំង៥រូប នឹងត្រូវធ្វើក្នុងពេលខាងមុខ។
ខាងក្រោមនេះ ជារូបភាពមួយចំនួនទៀត ដែលបង្ហាញថា ពួកគេទាំងប្រាំរូប បានត្រឡប់ទៅជួបជុំក្រុមគ្រួសារ និងមិត្តភ័ក្រវិញ (រូបថតរបស់អង្គការ លីកាដូ និងនៅលើបណ្ដាញសង្គម)៖