នាយ​ការិយាល័យ​នគរបាល​ខេត្ត​តាកែវ ត្រូវ​តៃកុង​ឡាន​ខ្លួន​ឯង​ថយ​រថយន្ត​បុក​ស្លាប់

ហេតុការណ៍ដ៏អាណោចអាធមមួយ បានកើតឡើង នៅក្រុងតាកែវ នៅយប់ថ្ងៃទី២១ ខែសីហានេះ។ នាយ​ការិយាល័យ​​នគរបាល​​ខេត្ត​មួយ​រូប ត្រូវបានអ្នកបើកបររថយន្ដខ្លួនឯង ថយឡាន បុកខ្ទប់ទៅនឹងជញ្ជាំង បណ្ដាល​ឲ្យ​ស្លាប់​ភ្លាម​មួយ​រំពេច។
Loading...
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី២៣ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ: គ្រោះថ្នាក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជនរងគ្រោះ​ព្រោះអ្នកបើកបរ​រថយន្ដ​ខ្លួនឯង​នេះ ជាលោកវរសេនីយ៍ទោ (សក្ដិ៤កន្លះ) អ៊ុំ ចន្ទណារិទ្ធ មានថានៈ ជានាយការិយាល័យ នៃស្នងការនគរបាលខេត្ត តាកែវ។ លោកត្រូវបានអ្នកបើកបររថយន្តផ្ទាល់ខ្លួន ថយ​រថយន្ត​បុកស្លាប់ នៅផ្ទះរបស់លោក កាលពីយប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៥ ក្នុងភូមិ២ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។

ប្រភពពីសមត្ថកិច្ចខេត្ត ក្នុងការស៊ើបអង្កេតជំហានដំបូង ហើយត្រូវបានដកស្រង់ ដោយសារព័ត៌មាន​ក្នុង​ស្រុក ជាច្រើននោះ បានបញ្ជាក់ថា នៅយប់នោះ លោក អ៊ុំ ចន្ទណារិទ្ធ បានជិះរថយន្ដត្រឡប់មកផ្ទះវិញ បន្ទាប់ពី​បាន​ទៅកន្លែងផឹកស៊ី ជាមួយនឹងមិត្តភក្តិ។ លុះមកដល់ផ្ទះ ជនរងគ្រោះ បានចុះពីលើរថយន្ត ដើម្បីមកធ្វើសញ្ញា ឲ្យ​អ្នក​បើក​រថយន្តរបស់លោក ថយរថយន្តចូលផ្ទះ។

ប៉ុន្តែគេនៅមិនទាន់ដឹងថា តើអ្នកបើកបរបានស្រវឹងស្រា ឬជាការធ្វេសប្រហេស ឬអាចជាការប៉ុនប៉ង​ធ្វើ​ឃាត​នោះទេ ប៉ុន្តែជនបង្ករូបនេះ បានថយរថយន្ដបុកលោកសក្ដិ៤កន្លះ ខ្ទប់ទៅនឹងជញ្ជាំងរបង បណ្ដាលឲ្យមន្ត្រី​នគរបាលខេត្ត ស្លាប់ភ្លាមៗនៅនឹងកន្លែង។ អ្នកបើកបរបានរត់គេចខ្លួន មុននឹងក្រុមគ្រួសារលោក អ៊ុំ ចន្ទណារិទ្ធ បានដឹងពីហេតុការណ៍ និងបានផ្អើលឆោឡោឡើង។

សពជនរងគ្រោះ កំពុងត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ គ្រោះថ្នាក់ចរាចរណ៍ បានកើត​ឡើងជាហូហែរក្នុងប្រទេសកម្ពុជា ដោយសារអ្នកប្រើប្រាស់ទ្រូងផ្លូវភាគច្រើន មិនគោរពច្បាប់ ឬក្រម​ចរាចរណ៍​ផ្លូវគោក។ មួយភាគធំ ពីក្នុងចំណោមគ្រោះថ្នាក់ទាំងនោះ បណ្ដាលមកពីអ្នកបើកបរ បានផឹកស្រវឹង។ ដោយ​ឡែក​ករណី ដូចលោកនាយការិយាល័យ អ៊ុំ ចន្ទណារិទ្ធ ជាករណីមួយកម្រកើតមានណាស់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...