ស្រវឹង​បើក​លឿន​ពេក គេច​មិន​ទាន់​បុក​បង្គោល​ភ្លើង

បុរសម្នាក់ បានបើករថយន្តរបស់ខ្លួន ទាំងស្រវឹង ទៅបុកនឹងបង្គោលភ្លើង តាមបណ្តោយផ្លូវ ៣៥៥ នៅក្នុង សង្កាត់ទួលសង្កែ ធ្វើឲ្យផ្អើលអ្នកនៅម្តុំនោះ ទាំងកណ្តាលយប់។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 28, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើង នៅវេលាម៉ោង ២៤ និង ៥០ នាទីយប់ ឈានចូលថ្ងៃទី ២៥ ខែ សីហា ឆ្នាំ២០១៥ ដែលបង្កឡើង ដោយបុរសស្រវឹងស្រាម្នាក់ ដែលបានបើករថយន្តរបស់ខ្លួន ម៉ាក អូឌី ពណ៍ខ្មៅ ពាក់​ស្លាកលេខភ្នំពេញ 2X 6927 ទៅបុកបង្គោលភ្លើងស្ថិត នៅតាមបណ្តោយផ្លូវ ៣៥៥ ជិតរង្វង់មូល​​អង់តែន​​ទួល​គោក សង្កាត់ទទួលសង្កែ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសដែលបើកបររថយន្ត ស្ថិតក្នុងភាពស្រវឹង បានបើកក្នុង​ល្បឿន​យ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ រថយន្តវេចង្កូតមិនត្រង់ផ្លូវ ក៏ជ្រុលទៅបុកបង្គោលភ្លើង នៅ​តាម​ផ្លូវ​តែ​ម្តង។ ប៉ុន្តែជាសំណាងល្អ ដែលក្នុងហេតុការណ៍នេះ មិនបានបង្កឲ្យប៉ះពាល់ដល់អាយុ ជីវិតឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានមកដល់ ហើយស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅចរាចរណ៍​រាជធានី ដើម្បីរងចាំម្ចាស់រថយន្ត ចូលមកដោះស្រាយ តាមនិតិវិធីច្បាប់។ ចំណែកឯម្ចាស់រថយន្តបង្ក ដែល​មិន​ស្គាល់​អត្តសញ្ញាណ បានគេចខ្លួនបាត់ មុនសមត្ថកិច្ចមកដល់ដោយសុវតិ្ថភាព៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...