កីឡារត់ប្រណាំងពាក់កណ្តាលម៉ារ៉ាតុងឆ្នាំនេះ សំរាប់ការបរិច្ចាគ
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 17, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡារត់ប្រណាំងពាក់កណ្តាល ម៉ារ៉ាតុង អន្តរជាតិភ្នំពេញឆ្នាំនេះ នឹងប្រារព្ធឡើងនៅថ្ងៃទី១៦ ខែមិថុនា ទល់មុខព្រះបរមរាជវាំង ហើយសង្ឃឹមថាឆ្នាំនេះនឹងមានអ្នកចូលរួម ច្រើនជាងឆ្នាំ ២០១២ឆ្នាំមុន។
កីឡាការិនី ពាក់កណ្ដាលម៉ារ៉ាតុង កាលពីឆ្នាំ២០១២។ រូបថត sovannaraphotojournalist.blogspot.com។
សហព័ន្ធកីឡាជាតិបានប្រាប់ដល់សន្និសិទ្ធសារពត៌មានកាលពីថ្ងៃទី០៨ ខែកុម្ភះ ឆ្នាំ២០១៣ ថា «កីឡាម៉ារ៉ាតុងឆ្នាំនេះ មានអ្នកចូលរួមប្រមាណជាង ៥០០០នាក់ ហើយច្រើនជាងឆ្នាំមុន ដែលមានត្រឹមតែ ២៥៥២នាក់»។
កីឡាម៉ារ៉ាតុងឆ្នាំនេះ នឹងជាព្រឹត្តិការណ៏កីឡាប្រចាំឆ្នាំ ដើម្បីបង្អួតបង្ហាញនូវ ភាពប្រិមប្រិយនៃរាជធានីភ្នំពេញផង និង ការចូលរួមក្នុងការជួយថែរក្សាបរិដ្ឋានផង។ ជាពិសេស ដើម្បីអបអរសាទរ ដល់ព្រះរាជពីធីជំរើនព្រះជន្ម ព្រះរាជវរមាតា សម្តេចមហាក្សត្រី នរោត្តម មុនីនាថ សីហនុ និងអបអរសាទរការគម្រប់ខួបលើកទី១១៩ របស់កីឡាជាតិអូឡាំពិកកម្ពុជា (១៨៩៤-២០១៣)។
ជួយមន្ទីពេទ្យគន្ធបុប្ផា និងអ្នកពិការដោយសារគ្រាប់មីន
លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការគណះកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រាប់ឲ្យដឹងថា អ្នកឈ្នះក្នុងការប្រកួតឆ្នាំនេះ នឹងទទួលបានប្រាក់រង្វាន់ត្រឹមតែ ៥០០ដុល្លាសហរដ្ឋអាមេរិកប៉ុណ្ណោះ ដោយសារតែប្រាក់ដែលទទួលបាន ពីកម្មវិធីរត់ប្រណាំង នឹងត្រូវផ្តល់ទៅឲ្យមន្ទីពេទ្យគន្ធបុប្ផា និងជួយជនពិការកម្ពុជា ដោយគ្រាប់មីន៕
----------------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៦ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ NOCC
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ