ព្រះសង្ឃ៥អង្គ ត្រូវ​តុលាការ​កោះ​ហៅ តាម​បណ្តឹង​ព្រះ​តេជ​គុណ សុទ្ធ ឆៃយ៉ា

ព្រះសង្ឃវត្តសាមគ្គីរង្សី យ៉ាងហោចណាស់ប្រាំអង្គ នឹងត្រូវសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះ និមន្តព្រះសង្ឃមកសាកសួរ ក្នុងនាមជាជនសង្ស័យ ជាមួយនឹងស្បងចីវ គ្រងព្រះកាយ នាចុងសប្តាហ៍នេះ ក្នុងបទចោទប្រកាន់ «ប្រើហិង្សា និងបរិហាកេរ្តិ៍ ជាសាធារណៈ»។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៣ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 24, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីចំណាត់ការ របស់ប្រព័ន្ធតុលាការ ទៅលើព្រះសង្ឃដែលគង់នៅ ក្នុងវត្តសាមគ្គីរង្សី នៅតែបន្តធ្វើ ទៅមុខ។ នៅ​ក្នុង​​ខែមីនានេះ ព្រះសង្ឃចំនួន៥អង្គ ជាពិេសព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការ វត្តសាមគ្គីរង្សីស្តីទី នឹង​ត្រូវ​ព្រះ​រាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និមន្តមកដើម្បីចោទសួរ ទៅតាមពាក្យបណ្តឹង របស់ព្រះភិក្ខុ សុទ្ធ ឆៃយ៉ា។

លោក គី ប៊ុណ្ណារ៉ា តំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាកោះ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ​២០១៥ ហៅព្រះសង្ឃដើម្បីធ្វើការសាកសួរសួរ និងចោទប្រកាន់។ ក្នុងដីកាកោះនោះ បានសរសេរដូច្នេះថា៖ «យើង គី ប៊ុណ្ណារ៉ា ព្រះរាជអាជ្ញារង នៃអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ អញ្ជើញឈ្មោះ ថាច់ ហាសំអាង ជាជនសង្ស័យ មានទីលំនៅ​សព្វថ្ងៃវត្តសាមគ្គីរង្សី។ (…) ឲ្យចូលទៅកាន់អយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ម៉ោង៨ព្រឹក ដើម្បីសាកសួរ។»

តាមដីកាកោះនោះ លោក គី ប៊ុណ្ណារ៉ា តំណាងអយ្យការ បានបញ្ជាក់ថា ការសារសួររបស់តុលាការនាពេលនេះ ធ្វើ​ឡើង​តាមពាក្យបណ្តឹង របស់ឈ្មោះ សុទ្ធ ឆៃយ៉ា ដែលបានចោទប្តឹង ពីបទប្រើហិង្សាដោយចេតនា និងការបរិហាកេរ្តិ៍​ជា​សាធារណៈ។

ព្រះតេជគុណ ថាច់ ហាសំអាង ដែលកំពុងមានវត្តមានទីក្រុងប៉ារីស ប្រទេសបារាំង បានសម្តែងការហួសចិត្ត ដែល​តុលាការ​មួយនេះ បានឆ្មក់យកពេល ដែលព្រះអង្គគ្មានវត្តមាន លើកបណ្តឹង និងដីកាកោះនេះឡើង។ ព្រះអង្គ​បាន​បង្ហាញ​ការហួសចិត្តនោះ នៅលើបណ្តាញសង្គមផ្ទាល់ របស់ព្រះអង្គពីប្រទេសបារាំងយ៉ាងខ្លីថា «អាត្មាភាពនិមន្ត​មកដល់ បារាំងភ្លាម យួនបង្កើតរឿងប្តឹងអាត្មាភ្លាម»។

សូមបញ្ជាក់ថា ព្រះសង្ឃទាំងប្រាំអង្គ នឹងត្រូវបង្ហាញព្រះកាយ នាថ្ងៃខុសៗគ្នា នៅសាលារាជធានីភ្នំពេញនេះ រួមមាន ព្រះតេជគុណ ថាច់ ហាសំអាង ព្រះចៅអធិការវត្តសាមគ្គីរង្សី, ព្រះតេជគុណ ថាច់ វណ្ណា, ព្រះតេជគុណ ថាច់ ដែន, ព្រះ​តេជគុណ លីវ នឿ និងព្រះតេជគុណ លីវ នេន។ ការបង្ហាញព្រះកាយ របស់ព្រះសង្ឃទាំងប្រាំអង្គនេះ ត្រូវចាប់ផ្តើម​ពី​ព្រឹក ថ្ងៃទី២៥ រហូតដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥។

សូមរំលឹកថា កាលពីពេលថ្មីៗនេះ ព្រះតេគុណ សុទ្ធ ឆៃយ៉ា ទីប្រឹក្សាវត្តសាមគ្គីរង្សី ធ្លាប់បានសម្ដែងសង្ឃដីកា ប្រាប់​ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូថា ថ្នាក់ដឹកនាំវត្តសាមគ្គីរង្សី បានគំរាមកំហែង និងបង្ខំឲ្យផ្តិតមេដៃ លើលិខិតយល់​ព្រម​ទទួល​ស្នាក់ នៅក្នុងវត្តត្រឹមតែ៦០ថ្ងៃ។ ក្រោយមក បានហាមឃាត់ព្រះអង្គ មិនឲ្យនិយាយស្តី ឬចាត់ចែងការងារអ្វី ក្នុង​វត្ត​នោះឡើយ។

» សូមអានអត្ថបទអត្ថបទដែលទាក់ទង ដោយចុចនៅលើទីនេះ

ការចេញដីកាកោះហៅ ព្រះចៅអធិការវត្តសាមគ្គីរង្សីនេះ បានធ្វើឡើង បន្ទាប់ពីសាលារាជធានីភ្នំពេញ បានចុះធ្វើ​រដ្ឋបាល នៅក្នុងវត្តសាមគ្គីរង្សី កាលពីពេលថ្មីៗនេះ។ តាមការបញ្ជាក់ របស់សមាជិកមួយរូប នៃសមាគមខ្មែរ​កម្ពុជា​ក្រោម លោក សឺន ជុំសុធន បានលើកឡើងថា នេះប្រហែលដូចអ្វី ដែលភាគីមិនពេញចិត្ត នឹងព្រះសង្ឃខ្មែរក្រោម បាន​ត្រៀម​ទុកមុនជាស្រាប់ ហើយបង្កើតឡើងមក ក្នុងការគម្រាមកំហែង បំភិតបំភ័យតាមរយៈតុលាការ ដោយអះអាងថា កំពុង​តែដាក់ ឲ្យមានការគោរពច្បាប់ និងសិទ្ធិស្មើគ្នានោះ។ លោក សឺន ជុំសុធន បានថ្លែងឡើងថា៖ «ការពិតសម្រាប់​អ្នកមានអំណាច ចង់ចាប់ចងនណាម្នាក់ងាយណាស់ ប្រើច្បាប់តាមតុលាការ តើមាននណាម្នាក់ហ៊ានប្រឆាំងទៅ»។

ជុំវិញការកោះហៅ ដោយតុលាការលើព្រះសង្ឃ ត្រូវបានមតិមួយចំនួន លើកឡើងថា ជាការបំពានព្រះពុទ្ធសាសនា និងរំលោភលើព្រះសង្ឃ។ ប៉ុន្តែករណីនេះ ត្រូវបានព្រះតេជគុណ កែវ សុម៉ាលី ថា មានសង្ឃដីកាថា ជានិតិវិធីរបស់​តុលាការ ក្នុងការអនុវត្តន៍ច្បាប់ ព្រោះព្រះសង្ឃ ព្រោះព្រះសង្ឃ ក៍ស្ថិតនៅក្រោមការគ្រប់គ្រង របស់ច្បាប់ដែរ។ ព្រះ​សង្ឃ ដែលធ្លាប់ត្រូវតុលាការហៅចូលទៅសាកសួរដែរនោះ បានបញ្ជាក់ថា តុលាការត្រូវតែកោះហៅព្រះសង្ឃ មកបំភ្លឺ ដូចជាជនដទៃទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...