កំណាព្យ៖ «រួម​ដង្ហែ​សព​វរ:ជន​សំដី​មាស បណ្ឌិត កែម ឡី»

ប្រិយមិត្តជាច្រើននាក់ បាននិពន្ធកំណាព្យ ឬចម្រៀង ដើម្បីចូលរួមមរណទុក្ខ ស្ដាយស្រណោះ សោក​ស្ដាយ... និង​លា​ទាំង​អាឡោះ​អាល័យ សព​លោក កែម ឡី។ ខាងក្រោមនេះ ជាស្នាដៃ​មួយ​ ពី​ក្នុង​ចំណោម​ស្នាដៃ​ទាំង​នោះ ដែល​និពន្ធ​ឡើង​ដោយ​លោក សៅ សាវី ក្រោម​ចំណង​ជើង​ថា «រួមដង្ហែ​សព​វរ:ជន​សំដី​មាស បណ្ឌិត កែម ឡី»។
កំណាព្យ៖ «រួម​ដង្ហែ​សព​វរ:ជន​សំដី​មាស បណ្ឌិត កែម ឡី»
សពលោក កែម ឡី នៅពេលយកទៅដល់វត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វា រាជធានីភ្នំពេញ។ (រូបថតហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ៖ សៅ សាវី - ភ្នំពេញ ថ្ងៃទី២៣ កក្កដា ២០១៦
  • កែប្រែចុងក្រោយ: July 24, 2016
  • ប្រធានបទ: កំណាព្យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«រួមដង្ហែសពវរ:ជនសំដីមាស បណ្ឌិត កែម ឡី»

កំណាព្យ និពន្ធដោយលោក សៅ សាវី

១) ២០១៦ ១០កក្កដា ឃាតករឫស្យាចិត្តអប្រិយ
ឆក់យកជីវិតបណ្ឌិតកែមឡី ក្មេងចាស់ប្រុសស្រីភ័យក្តុកក្តួល។

២) កាល់តិចបូកគោទីចុងក្រោយ បណ្ឌិតដង្ហោយឲ្យបន្ត
បណ្តាំបណ្ឌិតពិតជាល្អ កសាងឯកសារ១០០រាត្រី ។

៣) វិរ:បុរសសំដីមាស គឺកែមឡីនេះរកគ្មានពី
និយាយពន្យល់ខ្មែរគ្រប់ទី ហ៊ានប្តូរជីវីនឹងពាក្យពិត។

៤) ជាអ្នកវិភាគដោយសច្ចធម៌ មិនចេះលាបពណ៌មិនប្រឌិត
ទាញយកភស្តុតាងពេលវិភាគ មិនឲ្យឃ្លាតចាករឿងដែលមាន។

៥) វិទ្យុទូរទស្សន៍ស្ទើគ្រប់ប៉ុស្ត៍ វីរ:បុរសជាវាគ្មិន
វិភាគវែកញែកផ្តល់ពត៍មាន ឲ្យខ្មែរគ្រប់ប្រាណយល់ដឹងច្បាស់។

៦) សំដីមានន័យចាក់បេះដូង អោយខ្មែរទាំងពួងរួមក្មេងចាស់
តាមដានត្រងត្រាប់សំដីមាស យល់ជ្រួតជ្រាបច្បាស់រឿងរ៉ាវពិត។

៧) កែមឡីនិយាយមិនសំចៃ រឿងទឹករឿងដីព្រៃសមុទ្រ
កោះតូចកោះធំនៅមាត់ញប ក៏លោកទៅរកភស្តុតាងជាក់។

៨) ត្រឹមអ្នកវិភាកប្រើសំដី ស្រាវជ្រាវទឹកដីយ៉ាងលំបាក
ចុះគ្រប់កន្លែងគ្រប់ឧបសគ្គ ត្រូវមនុស្សអាក្រក់ឆក់សង្ខា។

៩) ឥឡូវលោកទៅឆ្ងាយសែនឆ្ងាយ ចោលខ្មែរប្រុសស្រីមិនបានលា
សល់តែបណ្តាំជូនខេមរា ខ្មែរគ្រប់អាត្មាបន្តត្រាប់។

១០) ២០១៦ ២៤កក្កដា ខួបពីសប្តាហ៍ថ្ងៃសម្លាប់
សពត្រូវដង្ហែរតាមទម្លាប់ ទៅទីដាក់សពខេត្តតាកែវ។

១១) សូមខ្មែរគ្រប់រូបកុំរួញរា ចូលរួមគ្រប់គ្នាឲ្យស្រួចស្រាវ
ដង្ហែរសាកសពវរ:ជនយើង ជួយលើកតំកើងអោយសក្តិសម។

១២) កែមឡីលះបង់ដល់សង្ខា ហេតុអ្វីខេមរាពួនសម្ងំ
មិនហ៊ានរួមហែរសពឲ្យសម អោយខ្មែររួបរួមការពារជាតិ។

១៣) តោះយើងចូលរួមទាំងអស់គ្នា ដូចរួមការពារព្រលឹងជាតិ
ឲ្យអ្នកស្រាវជ្រាវកើតព្រោងព្រាត រួមកសាងជាតិបានសុខសាន្ត៕

និពន្ធនៅថ្ងៃទី២៣ ខែកកក្កដា ឆ្នាំ២០១៦
សូមជូនពរឲ្យវិញ្ញាណក្ខន្ធវរ:បណ្ឌិតសំដីមាស កែម ឡី ទៅកាន់សុគតិភព កុំបីឃ្លាងឃ្លាតឡើយ។

---------------

សូមរំលឹកជូនថា លោក កែម ឡី អ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​នយោបាយ​ដ៏ល្បី​ឈ្មោះ ត្រូវ​បាន​ជនប្រដាប់អាវុធ បាញ់សម្លាប់យ៉ាងព្រៃផ្សៃ នៅក្នុងហាង ស្តាម៉ាត នៃស្ថានីយឥន្ទនៈ កាល់តិច សាខា​បូកគោ កណ្ដាល​រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ បន្ទាប់ពីបានតំកល់ អស់​រយៈពេល​១៣​ថ្ងៃ​កន្លង​មក សព​លោក កែម ឡី ត្រូវបានដង្ហែទៅបញ្ចុះ នៅក្នុងស្រុកកំណើតរបស់លោក នាខេត្តតាកែវ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...