អ៊ាម វន្នី មានការគាំទ្រខ្លាំងក្លានៅស្រុកកំណើត នាថ្ងៃចេញព្រះវស្សា
- ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ២៨ តុលា ២០១៥
- កែប្រែចុងក្រោយ: October 30, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
នៅថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៥នេះ លោក អ៊ាម វន្នី បានបង្ហាញមុខ នៅក្នុងកម្មវីធីអបអរសាទរបុណ្យ ចេញព្រះវស្សា អុំទូក បណ្តែតប្រទីប និងបង្ហោះគោម ឆ្នាំ២០១៥ នៅខេត្តបាត់ដំបង ដោយមានអ្នកមកទស្សនា និងគាំទ្រជាច្រើនកុះករ ចំពោះវត្តមានតារាចម្រៀង និងជាកវីវ័យក្មេងរូបនេះ។
នៅពេលដែលលោក អ៊ាម វន្នី មានវត្តមាននៅកន្លែងកម្មវីធីភ្លាម សម្លេងអបអរសាទរ ហ៊ោរកញ្ជ្រៀវបានបន្លឺឡើង ដើម្បីជាការស្វាគមន៍ និងលើកទឹកចិត្ត សម្រាប់តារាចម្រៀង ដែលចង់ប្រឡូកលើវីធីសិល្បះនេះ។ នៅក្នុងកម្មវីនោះ លោកបានបកស្រាយ បទចម្រៀងជាច្រើនដូចជា កុលាបបាត់ដំបង ផ្ការីកក្នុងចិត្ត អនុស្សាវរីយ៍សេកសក។ល។
ការគាំទ្រ របស់បណ្ដាទស្សនិកជន នៅនឹងកន្លែង មិនមានត្រឹមតែការស្រែក ហ៊ោរកញ្ជៀវប៉ុណ្ណោះទេ តែនៅតាមបណ្តាញសង្គមវីញ តារាទើបនឹងរះរូបនេះ ទទួលបានការគាំទ្រ យ៉ាងច្រើនដូចគ្នាផងដែរ ថាលោកច្រៀងបានពិរោះ។ អ្នកប្រើប្រាស់ហ្វេសប៊ុកខ្លះ បានទស្សនាវីដេអូទាំងនេះរួច បានលាន់មាត់ថា មិននឹកស្មានមានអ្នកគាំទ្រលោកច្រើន យ៉ាងនេះឡើយ។
គួររំលឹកថា នៅថ្ងៃដែលតារាចម្រៀងមានវ័យ ២៨ឆ្នាំរូបនេះ ចាកចេញពីកម្មវីធីប្រឡងចម្រៀង លំដាប់ពិភពលោករបស់ ទូរទស្សន៍ហង្សមាស លោកបាននិយាយថា៖ «ការបរាជ័យរបស់ខ្ញុំថ្ងៃនេះ មិនមែនជាការបរាជ័យ ក្នុងមួយជីវិតរបស់ខ្ញុំនោះទេ»។
» ចង់ដឹងថា លោកមានការគាំទ្រប៉ុណ្ណា សូមទស្សនាវីដេអូខាងក្រោមនេះ៖
----------------------
----------------------
--------------------