អឿម រុន បាន​ជាប់ ព្រោះ​ទស្សនិកជន The Voice ស្រក់​ទឹក​ភ្នែក (vdo)

បទ«ទឹកចិត្តកូនប្រុស» បានធ្វើឱ្យបេក្ខជនម្នាក់ ក្នុងកម្មវិធីប្រលងចម្រៀងឌឹវយ្សន៍ ស្រក់ទឹកភ្នែក ព្រោះតែជីវិតជាកូនកំព្រា អ្នកឃ្វាលក្របី។ ជីវតកម្សត់និងការតស៊ូក្នុងជីវិត រួមផ្សំនិងសមត្ថភាពរបស់គេ បានធ្វើឱ្យគេប្រជែងឈ្នះបេក្ខជន ដែលមានសមត្ថភាពច្រៀងពិរោះពីរនាក់ទៀត របស់កញ្ញា ពេជ្រ សោភា។
យុវជន អឿម រុន បរិភោគបាយជាមួយជីដូនរបស់ខ្លួន ក្នុងផ្ទះស្បូវ។ (រូបថតផ្ដិតពីវីដេអូ)
Loading...
  • ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី១៣ តុលា ២០១៤
  • កែប្រែចុងក្រោយ: October 14, 2014
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អឿម រុន ជា​បេក្ខជន​ម្នាក់ មក​ពី​ខេត្ត​សៀមរាប និង​មាន​ជីវភាព​លំបាក ហើយ​សព្វថ្ងៃ​ខ្លួន​រស់​នៅ តែ​ជាមួយ​ជីដូន​ចាស់​ម្នាក់​ប៉ុណ្ណោះ។ នៅ​ក្នុង​ថ្ងៃ​ដំបូង​នៃ​វគ្គ Live Show សប្តាហ៍​ទីមួយ ដែល​ធ្វើការ​ផ្សាយ​បន្ត​ផ្ទាល់ នៅ​លើ​កញ្ចក់​ទូរទស្សន៍​ហង្សមាស កាល​ពី​យប់ ថ្ងៃ​អាទិត្យទី ១២ ម្សិល​មិញ​នេះ អឿម រុន បាន​ប្រកួត​ជា​មួយ​បេក្ខជន​ពីរ​រូប​ទៀត គឺ​លោក​ កែវ ប៊ុនធា និង​លោក សុខ ចាន់ណេ ដែល​អ្នកណា​ក៏​ដឹង​ដែរ​ថា បេក្ខជន​ទាំង​ពីរ​នាក់​សុទ្ធ​តែ​មាន​សមត្ថភាព និង​ធ្វើ​ឱ្យ​រញ្ជួយ​ឆាក​ឌឹវយ្សន៍។

ប៉ុន្តែ​ការ​ដាក់​មនោសញ្ចេតនា​ជ្រាល​ជ្រៅ ដើម្បី​សម្តែង​នូវ​ទឹក​ចិត្ត នឹក​ស្រណោះ​ម្តាយ ដែល​បាន​ចែក​ឋាន នៅ​ក្នុង​បទ​ចម្រៀង​មួយបទ ដែល​មាន​ចំណង​ជើង​ថា​«ទឹក​ចិត្ត​កូន​ប្រុស» បាន​ធ្វើ​ឱ្យ​បេក្ខជន ដែល​ជា​កូន​កំព្រា​ធ្លាប់​តែ​ស្រែក​ច្រៀង​តាម​វាល​ស្រែ និង​នៅ​លើ​ខ្នង​ក្របី​រូប​នេះ ជាប់​ឆ្នោត​តាម​រយៈ​ការ​គាំទ្រ​ពី​ទស្សនិកជន យក​ឈ្នះ​បេក្ខជន​ពីរ​រូប​ទៀត។

សូម្បីតែកញ្ញ ពេជ្រ សោភា ផ្ទាល់ដែលជាគ្រូបង្វឹករបស់បេក្ខរូបនេះ ក៏មិននឹកស្មានថា អឿម រុន នឹងត្រូវបាន​ទស្សនិកជនបោះឆ្នោតឱ្យជាប់ដែរ ព្រោះបើប្រៀបធៀបពីសមត្ថភាពគ្នា បេក្ខជនពីររូបទៀតមានសមត្ថភាព​ជាង។ ប៉ុន្តែ អឿម រុន បានធ្វើឱ្យគ្រូបង្វឹកទាំងបួន ក៏ដូចជាទស្សនិកជនរញ្ជួយចិត្តជាខ្លាំង ជាមួយចម្រៀង​របស់​ខ្លួន។

បន្ទាប់ពីបេក្ខជនរបស់ឌឹវយ្សន៍ ដែលមានជីវិតក្រលំបាកម្នាក់នេះ ត្រូវបានទស្សនិកជនគាំទ្រច្រើនជាងគេ ប្រិយមិត្តម្នាក់ដែលមិនអស់ចិត្ត ចំពោះលទ្ធផលនេះបានបញ្ចេញយោបល់ថា៖ «ក្នុងចំណោម​ពួកគាត់ទាំង​បី​រូប មានពីនាក់ដែលច្រៀងពិរោះនិងកាយវិការល្អ។ ហេតុអីក៏លេខ៦ ជាប់ ខ្ញុំអត់យល់សោះ។ ចុះលេខ៤ និង​៥? ទស្សនិកជនមិនយុត្តិធម៏ សំរាប់លេខ៤និង៥ ឡើយ ពួកយើងទាំងអស់គ្នា ត្រូវការយុត្តិធម៏សំរាប់​ពួកគេ (ច្រៀងពីរោះនិងកាយវិការល្អ) ទើបជាអ្នកចំរៀងពិតប្រាកដ (...) កុំយល់ថា អាណិតអ្នកដែរច្រៀងមិន​ពិរោះ។»

ចំណែកទស្សននិកជនមួយរូបទៀត បានលើកឡើងថា កម្មវិធីតម្រូវឲ្យមានការបោះឆ្នោតជាការផ្ញើរសារ។ ដូច្នេះ បើបេក្ខជន អឿម រុណ ជាប់ វាមិនមានអ្វីខុសនោះទេ ព្រោះនេះគឺជាការស្រលាញ់ អាណិត គាំទ្រ ពី​សំណាក់​ទស្សនិកជន ទោះបីគាត់ច្រៀងមិនសូវពិរោះ ប៉ុន្តែគាត់ធ្វើអោយទស្សនិកជនរំភើប និងអាណិត ចំពោះ​​ឆាកជីវិតរបសគាត់។ អ្នកចម្រៀងពិរោះ និងសម្បូរដោយកាយវិការខ្លះ បើមិនមានការស្រឡាញ់គាំទ្រ ពី​ទស្សនិកជន​ទេ ក៏មិនអាចមានជោគជ័យ ក្នុងអាជីពជាអ្នកចម្រៀងនោះដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...