៧បទ ដែលនាំឱ្យម្ចាស់ពានឌឹវយ្ស៍ ប៊ុត សីហា ទទួលការពេញនិយម
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៣ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 24, 2014
- ប្រធានបទ: The Voice
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បទចម្រៀងដែលទាំង៧បទនេះ ត្រូវបានចងក្រងឡើងដោយអ្នកគាំទ្រ របស់លោក ប៊ុត សីហា និងបានបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់លោក ឆន សុវណ្ណរាជ តារាចម្រៀងល្បីនិងជាគ្រូបង្វឹកផ្ទាល់ របស់ម្ចាស់ជ័យលាភី។ អាល់ប៊ុម បទចម្រៀងដែលលោក ប៊ុត សីហា បានបកស្រាយនេះ ឡើងនៅលើឆាកដ៏ធំរបស់ឌឹវយ្ស៍ និងកំពុងល្បីលើបណ្តាញផ្សព្វផ្សាយសង្គម បានធ្វើឱ្យរញ្ជួយដល់ចិត្តទស្សនិកជនសារជាថ្មី។
បទទាំង៧បទនេះមាន៖ ដឹងទេថាខ្ញុំឈឺចាប់ - អស់ស្នេហ៍តែមិនចង់បាត់បង់អូន - ស្មោះបងអូនស្លាប់អី - ដាក់ទានចិត្តស្មោះ - ខោចែវថ្នេរប្រាំ - ឈប់ទ្រាំ និង what can I do?
ប្រិយមិត្តមួយចំនួន បានសរសើរទឹកដមសម្លេង របស់ម្ចាស់ពានឌឹវយ្ស៍កម្ពុជា រដូវកាលទីមួយនេះ មានសម្លេងល្អ អាចច្រៀងបានគ្រប់បទ។ លើសពីនេះទៅទៀត គឺតែងនិយាយថា លោក ប៊ុត សីហា ច្រៀងបានល្អជាងម្ចាស់ដើមទៅទៀត។ ដូច្នេះ វាពិតជាសមហើយ ដែលបេក្ខជនមកពីខេត្តកំពង់ស្ពឺរូបនេះ ជាអ្នកលើកជ័យលាភីឌឹវយ្ស៍កម្ពុជា ក្នុងចំណោមបេក្ខជនទាំងបួននៅវគ្គផ្តាច់ព្រ័ត្រ។
ក្រោយពីបានស្តាប់អាល់ប៊ុម ដែលមិនទាន់ផលិតកម្មនេះរួច ទស្សនិកម្នាក់បានសរសេរសរសើរថា៖ «ខ្ញុំចង់និយាយថា vol 1 អត់ផលិតកម្មពិរោះម្លឹងហើយ ចុះទម្រាំ vol1 មានផលិតកម្មទៀត មិនដឹងថាពិរោះយ៉ាងម៉េចទៅ?»។ ទស្សនិកម្នាក់ទៀតបន្ថែមថា៖ «ស្តាប់ម្តងហើយម្តងទៀតៗ នៅតែពិរោះស្តាប់ចង់៥០ដងហើយ នៅតែពិរោះចង់ស្តាប់ម្តងទៀត សុំសរសើរច្រៀងបានល្អ ជាងម្ចាស់បទដើមទៅទៀត»៕
ចូលរួមស្តាប់ថាទាំងអស់គ្នា ដើម្បីឲ្យប្រាកដថា តើទឹកដមសម្លេងរបស់ម្ចាស់ជ័យលាភីនេះ ពិតជាពិរោះដូចដែលទស្សនិកជន បានសរសើរដែរឬទ៖