សីហា ថា​បទ​«អូន​អ៊ូក​ប្រពន្ធ​ខ្ញុំ»​របស់ ព្រាប សុវត្ថិ លួច​គំនិត​​ខ្លួន

ក្រោយពេល ដែលផលិតកម្ម ហង្សមាស បានដាក់ប្រូម៉ូសិន នូវចម្រៀងមួយបទ ដែលមានចំណងជើង «អូនអ៊ូកប្រពន្ធខ្ញុំ» ដែលជាសំនៀងរ បស់លោក ព្រាប សុវត្ថិ នោះ ស្រាប់តែតារាស្រករក្រោយ របស់ផលិតអ៊ឹម លោក សីហា បានបញ្ចេញប្រតិកម្មថា ហង្សមាសលួចគំនិតរបស់ខ្លួន។
Loading...
  • ដោយ: ប្រាថ្នា ដោយ៖ ប្រាថ្នា ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ មីនា ២០១៥
  • កែប្រែចុងក្រោយ: March 26, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«និយាយទៅ លួចគំនិតគេរហូត អត់ចេះខ្មាស់គេ (Yey tov loch concept ke lhot Ort jes kmas ke)» នេះសារឌឺដង ជាភាសាប្រកប របស់តារាចម្រៀងវ័យក្មេង របស់ផលិតកម្មអ៊ឹម លោក សីហា ដែលសរសេរថា អមជាមួយ នឹងចម្រៀង ប្រម៉ូសិន របស់ផលិតកម្ម ហង្សមាស ដែលមានចំណងជើងថា «អូនអ៊ូកប្រពន្ធខ្ញុំ» នៅលើទំព័រហ្វេសប៊ុករបស់លោក។

បើទោះបីជាលោក សីហា មិនបានប្រើពាក្យ ថានរណាម្នាក់លួចចម្លង គំនិតអ្នកណាក៏ដោយ ប៉ុន្តែគេច្បាស់ណាស់ថា តារាចម្រៀងរូបនេះ សំដៅដល់ដល់ផលិតកម្ម ហង្សមាស ថាបានលួចគំនិតរបស់ខ្លួន ក្នុងបទចម្រៀង ដែលមាន​ចំណង​ជើងថា «អូនអ៊ូក» ដែលកំពុងទទួល បានកាគាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តយុវវ័យ។

រីឯបទចម្រៀង របស់លោក ព្រាប សុវត្ថិ «អូនអ៊ូកប្រពន្ធខ្ញុំ»មានសន្ទុះនៃការគាំទ្រមិនតិចផងដែរ។ គ្រាន់ដាក់ផ្សាយ​ពាណិជ្ជកម្ម តែប៉ុន្មានថ្ងៃ បទចម្រៀងនេះ ទទួលបានការគាំទ្រ យ៉ាងក្រាស់ក្រែង ពីទស្សនិកជន ទាំងចាស់ទាំងក្មេង។ រហូតមកដល់ពេលនេះ បទចម្រៀង របស់លោក ព្រាប សុវត្ថិ មួយនេះ ទទួលបានប្រជាប្រិយភាព ដោយមានអ្នក​ចុច​ចូល​មើល ប្រមាណជាង៣ម៉ឺននាក់។

ទន្ទឹមនឹងការគាំទ្រ ក៏មានការរិះគន់ផងដែរ ដោយប្រិយមិត្តខ្លះ បានលើកឡើងថា បទ«អូនអ៊ូកប្រពន្ធខ្ញុំ» លួចចម្លងពីបទ​ចម្រៀង ប្រទេសជិតខាង គឺប្រទេសថៃ។ ប៉ុន្តែក៏មានប្រិយមិត្តមួយចំនួនទៀត លើកឡើងថា វាត្រឹមតែស្រដៀង ជាមួយ​បទ​ថៃតែប៉ុណ្ណោះ មានអត្ថន័យផ្សេងគ្នា៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...