ពែកមី ត្រៀម​ក្រុង​ពាលី​ថត​ខ្សែ​ភាពយន្ត​ថ្មី ដែល​ខ្លួន​ជា​អ្នក​ផលិត​ផ្ទាល់

រឿង «2Brother (បងប្អូនប្រុស២នាក់)» គឺជាប្រភេទខ្នាតធំ សម្រាប់ចាក់នៅតាមរោងភាពយន្ត ដែលនាយពែកមី បាន​សហការជាមួយផលិតកម្មអ៊ិលឌី ភិកឈ័រ ក្នុងការផលិត។ ហើយខ្សែភាពយន្តនេះដែរ គឺជាខ្សែភាពយន្ដ​លើកទី១​របស់នាយពែកមី ដែលលោកជាអ្នកនិពន្ធផង អ្នកដឹកនាំរឿងដោយផ្ទាល់ផង និងជាតួសម្តែងដ៏សំខាន់ នៅក្នុង​រឿង​នេះផង។
Loading...
  • ដោយ: ប្រាថ្នា ដោយ ក.ចាន់នីតា (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ មិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 19, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿង «2Brother (បងប្អូនប្រុស២នាក់)» គឺជាប្រភេទខ្នាតធំ សម្រាប់ចាក់នៅតាមរោងភាពយន្ត ដែលនាយពែកមី បាន​សហការជាមួយផលិតកម្មអ៊ិលឌី ភិកឈ័រ ក្នុងការផលិត។ ហើយខ្សែភាពយន្តនេះដែរ គឺជាខ្សែភាពយន្ដ​លើកទី១​របស់នាយពែកមី ដែលលោកជាអ្នកនិពន្ធផង អ្នកដឹកនាំរឿងដោយផ្ទាល់ផង និងជាតួសម្តែងដ៏សំខាន់ នៅក្នុង​រឿង​នេះផង។


លោក ពែកមី។ (រូបថត ហ្វេសប៊ុក)

ភាពយន្ត - ក្រោយពីទទួលជោគជ័យ លើអាជីពជាអ្នកកំប្លែង តារាចម្រៀង និងជាតារាសម្តែង ឥលូវនេះ តារាកំប្លែង​ដែលកំពុងមានប្រជាប្រិយភាព លោក ចែម ចាន់ដារ៉ា ហៅនាយ ពែកមី បានចាប់ផ្តើមអាជីពមួយទៀត៖ នោះគឺជា​អ្នក​ផលិតភាពយន្ត។ បច្ចុប្បន្ននេះតារាកំប្លែង ដែលប្រែក្លាយខ្លួន មកពីជាងសំណង់រូបនេះ កំពុងតែបោះទុនរកស៊ី ជាមួយ​ផលិតកម្មអ៊ិលឌី ភិកឈ័រ (LD Picture) ក្នុងការផលិតខ្សែភាពយន្ត ដោយគ្រោងចេញផ្លែផ្កា ក្នុងពេលឆាប់ៗនេះ។

ខ្សែភាពយន្តថ្មី ដែលគ្រោងនឹងចេញផ្លែផ្កាក្នុងពេលឆាប់ៗនេះ មានចំណងជើងថា «2brother» កំពុងត្រៀមរៀប​ក្រុង​ពាលី នៅថ្ងៃទី២១ ខែ មិថុនា ខាងមុខនេះ នៅផលិតកម្មអ៊ិលឌី ភិកឈ័រ។ ខ្សែភាពយន្ត លើកដំបូងរបស់ខ្លួននេះ គឺជា​ស្នាដៃនិពន្ធ និងដឹកនាំរឿងដោយលោក ពាក់មី ផ្ទាល់តែម្តង។ តួអង្គសំខាន់នៅក្នុងរឿងនេះ គឺលោក និងប្អូនប្រុស​របស់លោក នាយគ្រឿន និងរួមសម្តែងដោយតារាផ្សេង នៃសមាជិកមួយចំនួនទៀត ក្នុងក្រុមរបស់លោក។ ចំណែក​អត្ថន័យនៃសាច់រឿងនេះ មិនត្រូវបានតារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សស៊ីធីអ៊ិនរូបនេះ ទម្លាយឱ្យដឹងឡើយ ដោយទុក​ឱ្យទស្សនិកជន រងចាំតាមដានដោយខ្លួនឯង ពេលភាពយន្ដដាក់បញ្ចាំងនៅតាមរោង។

ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្ដីមនោរម្យ.អាំងហ្វូនៅថ្ងៃទី១៨ ខែមិថុនានេះ តារាកំប្លែងសំបូរវោហាស័ព្ទ​មិនចេះរីង​ស្ងួត នាយ ពែកមី បានឱ្យដឹងថា មូលហេតុដែលលោកចង់ផ្តើមអាជីពមួយទៀត ជាអ្នកផលិតភាពយន្ត ដោយសារ​លោកចង់ពង្រីកសមត្ថភាពផ្នែកផ្សេងទៀត ក្រៅអាជីពជាតារាកំប្លែង តារាចម្រៀងប៉ុណ្ណោះ។

ម្ចាស់បទ «ឱ្យប្រពន្ធស៊ីសៀង ឱ្យនាងស៊ីស៊ុប»រូបនេះ បានបង្ហាញមោទនភាព ជាមួយនឹងការចាប់ផ្តើម​អាជីពជា​ថៅកែ​កុនថា៖ «ធម្មតាយើងជាអ្នកនិពន្ធ ជាអ្នកធ្វើអ្វីមួយ តែងរំពឹងថានឹងទទួលបានជោគជ័យ ប៉ុន្តែការជោគជ័យមិនមែន​នៅលើយើងទេ និងនៅលើទស្សនិកជនជាអ្នកឱ្យតម្លៃ។ អ្នកធ្វើសុទ្ធតែមានឆន្ទៈ ថានឹងបានជោគជ័យហើយ បានជា​គេធ្វើ បើធ្វើមិនបានជោគជ័យ គេធ្វើនាំតែខាតអី?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...