នាងៗ​ត្រៀម​ខ្លួន​ហើយ​ឬ ក្នុង​ការ​ចេញ​ដើរ​«ស្រាត» នៅ​ញ៉ូយក? (vdo)

មានម៉ូដអ្វីខ្លះ នឹងត្រូវបង្ហាញនៅក្នុងរដូវក្ដៅឆ្នាំនេះ ជាមួយនឹងស្ត្រីៗដែលមិនពាក់អាវ ឬព្រលែងល្វែងខាងលើចំហរ នៅទីក្រុងញ៉ូយក? តើនាងៗ ដែលរស់នៅក្នុងទីក្រុងដ៏ល្បី នៃពិភពស៊ីវីល័យមួយនេះ បានត្រៀមខ្លួនរួចហើយឬ?
Loading...
  • ដោយ: ឈូករ័ត្ន ដោយ ឈូករ័ត្ន (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី២២ ខែមិថុនា ២០១៤
  • កែប្រែចុងក្រោយ: June 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានម៉ូដអ្វីខ្លះ នឹងត្រូវបង្ហាញនៅក្នុងរដូវក្ដៅឆ្នាំនេះ ជាមួយនឹងស្ត្រីៗដែលមិនពាក់អាវ ឬព្រលែងល្វែងខាងលើចំហរ នៅទីក្រុងញ៉ូយក? តើនាងៗ ដែលរស់នៅក្នុងទីក្រុងដ៏ល្បី នៃពិភពស៊ីវីល័យមួយនេះ បានត្រៀមខ្លួនរួចហើយឬ?


នាងៗ ចំហរល្វែងខាងលើ ហើយបង្ហាញកាយ នៅក្នុងសួនឧទ្យានដ៏ធំ កណ្ដាលទីក្រុងញ៉ូយក។

ពីនេះពីនោះ - តាំងពីឆ្នាំទៅម៉ិញ ស្ត្រីៗដែលរស់នៅក្នុងទីក្រុងញ៉ូយក ត្រូវបានអនុញ្ញាតឲ្យចេញដើរ ដោយចំហរទ្រូង​ដូចបុរសដែរ តាមផ្លូវ​សាធារណៈ ដោយអនុលោមទៅតាមច្បាប់មួយ ដែលចង់បង្កឲ្យមានសមភាពយេនដ័រ រវាងបុរស​និងស្ត្រី នៅពេលដែលមានធាតុអាកាសក្ដៅ។

ជាការពិតហើយ ការដើរចេញមកតាមផ្លូវសាធរណៈ ដោយព្រលែងដើមទ្រូងចោលទទេ ប្រាកដជាធ្វើឲ្យមនុស្ស​ជា​ច្រើនគិតក្នុងភាពអគតិ។ តែសកម្មនារីមួយរូប ពីបណ្ដាញសេរីភាពចម្រុះនៅទីក្រុងញ៉ូយក បានថ្លែងថា «វាគួរឲ្យ​សប្បាយ​ចិត្តណាស់ នៅពេលដែលឃើញនគរបាល បានធ្វើចំណាត់ការទៅលើ ជនអគតិទាំងនោះ ដែលគិត​តែពី​រឿងអាក្រក់ៗ និងអាណាចារ»។

សកម្មនារីរូបនេះ បាននិយាយឲ្យដឹងទៀតថា ជាទូទៅ គ្មាននរណាចាប់អារម្មណ៍ទេ បើមានមនុស្សប្រុសណាម្នាក់ ដើរចំហរទ្រូង។ តែបើគេឃើញសុដន្ដមនុស្សស្រី ត្រូវបានបង្ហាញនៅទីសាធារណៈនោះ វាហាក់ដូចជាឈុតឆាកចម្លែក​សម្បើមណាស់។

យ៉ាងណាក៏ដោយ នគរបាលក្រុងញ៉ូយក ច្រើនពាន់នាក់ត្រូវបានដាក់ពង្រាយ ប៉ុន្តែមិនមែនដើម្បីចាប់ ឬធ្វើការ​ផាក​ពិន័យទៅលើ ស្ត្រីដែលចេញដើរតាមផ្លូវ ដោយចំហរទ្រូងនោះទេ។ កងកម្លាំងនគរបាលទាំងនោះ បែរជាទទួល​បញ្ជា​សម្រាប់​ទប់ស្កាត់ទៅវិញ នូវអំពើជ្រុលជ្រោះណាមួយ ដែលអាចកើតឡើងជាយថាហេតុ និងជាពិសេស​បណ្ដាលមក​ពីជនអគតិ ដែលចង់ធ្វើអំពើបំពារបំពាន ខុសទំនង។

សូមទស្សនាវីដេអូទាំងពីរខាងក្រោម ដែលបកស្រាយពីករណីនេះ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...