«ទេ! ពែកមី មិនដណ្ដើមការងារកូនជាងទេ!»
- ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី០៣ធ្នូ ២០១៥
- កែប្រែចុងក្រោយ: December 04, 2015
- ប្រធានបទ: តារា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តារាកំប្លែង កំពុងមានប្រជាប្រិយភាព លោក ចែម ច័ន្ទតារា ហៅ ពែកមី បានបង្ហោះលើទំព័រហ្វេសប៊ុក របស់លោក នាពេលកន្លងមកថា លោកបានចំណាយពេល និងថវិការទៅកសាងផ្ទះ ជូនអ្នកមានគុណ នៅខេត្តស្វាយរៀង។ តារាកំប្លែង នៅបានបង្ហាញរូបភាព ពីសកម្មភាពផ្សេងៗជាច្រើន ដែលធ្វើឲ្យអ្នកគាំទ្រ មួយចំនួនយល់ថា លោកមិនបានជួលជាង ធ្វើផ្ទះនោះទេ ហើយទៅចំណាយពេលវេលា ធ្វើខ្លួនឯង។ អ្នកគាំទ្រខ្លះ បារម្ភខ្លាចពួកគេ អត់មានរឿងកំប្លែងថ្មីៗទស្សនាជាដើម ព្រោះតារាកំប្លែងរូបនេះ ប្ដូរជំនាញទៅធ្វើជាអ្នកសង់ផ្ទះ ទៅហើយ។
តបនឹងការរិះគន់ និងការបារម្ភ ដែលដូចជាការនិយាយលេងខាងលើ លោក ពែកមី បានសរសេរឡើង នៅថ្ងៃបន្ទាប់បដិសេធន៍ ពីរឿងទាំងនេះ ទាំងបែបកំប្លែងថា៖ «បងប្អូនខ្លះថាខ្ញុំ ម៉េចមិនជួលជាង? តាមពិតខ្ញុំជួលជាងធ្វើតើ តែខ្ញុំជាអ្នកមេការចេញប្លង់ ហើយទំនេរខ្ញុំក៏ជួយធ្វើដែទៅ មិនទៅខុសអី ផ្ទះឪយើងតើ»។
ក្រោយពីលើកឡើង របស់អ្នកគាំទ្រមួយចំនួន ថាជាការយល់ខុសនោះ តារាកំប្លែងនៅបានរំលឹកធាតុដើមរបស់លោក កាលពីលោក មិនទាន់ក្លាយជាតារាកំប្លែង មកវិញថា៖ «ផ្ទះម្តាយឪពុកខ្ញុំ ចាប់ផ្តើមធ្វើហើយ សុទ្ធតែការងារខ្ញុំធ្វើពីមុន តែខុសត្រង់ពីមុនស្គម ឥឡូវធាត់ ហាហា»។
ការដឹងគុណ របស់តារាកំប្លែងប្រចាំស្ថានីយ៍ទូរទស្សន៍ ស៊ីធីអិន លោក ចែម ច័ន្ទតារា បានធ្វើអ្នកគាំទ្រជាច្រើន ពេញចិត្តពីការតបស្នងនេះ ពួកគេបានបញ្ចេញយោបល់ថា៖ «ល្អណាស់ ពេលមានបាន កុំភ្លេចអ្នកមានគុណ»។ ក្រៅពីការដឹងគុណអ្នកមានគុណ ជាការសង់ផ្ទះជូននេះ កាលពីពេលកន្លងទៅ កំពូលតារាពហុជំនាញខាងលើ ធ្លាប់បាននាំក្រុមគ្រួសារសាច់ញាតិទាំងអស់ ធ្វើដំណើរកំសាន្តផងដែរ ក្នុងនោះ មានទាំងគ្រួសារខាងលោកផ្ទាល់ និងគ្រួសារខាងភរិយាលោក ផងដែរ៕
» ឈុកឆាកមួយ នៅក្នុងភាពយន្ដដែលលោក បានដឹកនាំ និពន្ធ និងសម្ដែងខ្លួនឯង៖